ការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ជាព្រឹត្តិការណ៍ធ្លាយសារជាតិមេតានដ៏ធំជាងគេក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានរាយការណ៍ថា ព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ​ មានការលេចធ្លាយបំពង់បង្ហូរហ្គាស Nord Stream របស់រុស្ស៊ីដែលតភ្ជាប់ទៅកាន់អឺរ៉ុបតាមរយៈសមុទ្របាល់ទិក។ ការលេចធ្លាយនៃបំពង់បង្ហូរហ្គាសនេះ​ គឺបានបញ្ចេញឧស្ម័នមេតានដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយសមុទ្របាល់ទិកគឺជាអ្នកដែលរងគ្រោះជាងគេ។

គិតមកដល់ខែកញ្ញាកន្លងនោះផងដែរ គេបានរកឃើញថា មានការប្រេះបែកធំៗចំនួន ៤ ហើយអ្នកវិទ្យាសាស្រ្តជាច្រើនបាននិយាយថា ការលេចធ្លាយនេះ គឹជាការបញ្ចេញឧស្ម័នមេតានដ៏ធំនៅក្នុងប្រវត្តិសាស្រ្ត ដែលអាចបង្កជាគ្រោះមហន្តរាយ។ វាអាចបញ្ចេញមេតានប្រហែលជា ៧៨០ លានម៉ែត្រគូបទៅក្នុងបរិយាកាស ដែលស្មើរបីដងនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំរបស់ប្រទេសដាណឺម៉ាក។

ព្រឹត្តិការណ៍នេះ គឺជារឿងមួយដែលគួរឲ្យព្រួយបារម្ភចំពោះផែនដី និងបរិស្ថាន ពីព្រោះមេតាន​គឺ​ជា​ឧស្ម័ន​ដែល​ងាយ​ឆេះ និង​គ្មាន​ក្លិន ដែល​បង្កចេញឡើងពី​កាបូន និង​អ៊ីដ្រូសែន។ ក្នុងរយៈពេល ២០ឆ្នាំ មេតានមានឥទ្ធិពលដល់ការបម្រែបម្រួលអាកាសធាតុ ៨០​ ដងនៃកាបូនឌីអុកស៊ីត ខណៈពេលដែលកាបូនឌីអុកស៊ីតអាចនៅក្នុងបរិយាកាសបានរាប់សែនឆ្នាំ មេតាននឹងចាប់ផ្តើមថយចុះក្នុងរយៈពេល ១០​ ឆ្នាំ​ ប៉ុន្តែវាមានផលប៉ះពាល់ខ្លាំងជាង។ ដូច្នេះ ការ​ចាត់វិធានការដើម្បីកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​មេតាន​ ​គឺ​ជា​រឿង​ដ៏សំខាន់​បន្ទាន់មួយ។

គួររំលឹកថា នៅឆ្នាំ២០១៩ ឧស្សាហ​កម្ម​ប្រេង ​និង​ហ្គាស​បាន​បញ្ចេញ​ឧស្ម័ន​មេតានសរុប​ចំនួន ៨២ លាន​តោន​ដែល​ស្មើ​នឹង​ការ​លេច​ធ្លាយ​ Nord Stream កើត​ឡើង​ជា​រៀង​រាល់​ពីរ​ថ្ងៃម្តង។
ប្រទេសប្រមាណ ១២០ បានចុះហត្ថលេខាយល់ព្រមក្នុងការកាត់បន្ថយមេតានជាសកល ហើយប្រសិនជាអាចកាត់បន្ថយការបញ្ចេញឧស្ម័នមេតានបាន ៤៥ ភាគរយនៅឆ្នាំ២០៣០ នោះវាអាចជួយសង្គ្រោះដល់ការខូចខាតដំណាំប្រចាំឆ្នាំដែលបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុបាន ២៦​ លានតោន និងកាត់បន្ថយអត្រានៃការស្លាប់មុនអាយុរបស់មនុស្ស ២៥៥ សែននាក់ក្នុងមួយឆ្នាំដែលបណ្តាលមកពីជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក