បរទេស ៖ ខណៈពេលដែលសហរដ្ឋអាម៉េរិក និងចិន កំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លាលើវិស័យបច្ចេកវិទ្យាគេអាចសង្កេតឃើញថា សម្រាប់អ្នកឈ្នះពិតប្រាកដ និងមុនគេនោះគឺជាប្រទេសវៀតណាម ដែលកំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War) តាមរយៈការទាញយកផលចំណេញយ់ាងច្រើនសន្ធឹកសន្ទាប់ពីជម្លោះភូមិសាស្ត្រនយោបាយ ខណៈដែលបច្ចុប្បន្នកំពុងប្រែក្លាយខ្លួនឱ្យទៅជាមហាអំណាចបន្ទះឈីប (semiconductor) ដ៏សំខាន់មួយដែលមិនអាចខ្វះបាននៅក្នុងទីផ្សារអន្តរជាតិ។
បច្ចុប្បន្នដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យចេញឆ្ងាយពីប្រទេសចិនក្រោមច្បាប់ CHIPS Act ឆ្នាំ២០២២ វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រជាតិយ៉ាងសកម្មដើម្បីដណ្តើមឲ្យបានទីតាំងជាមជ្ឈមណ្ឌលបន្ទះឈីបឈានមុខគេមួយនៅលើពិភពលោក។
វៀតណាម គឺជាកម្លាំងចលករដ៏ខ្លាំងក្លា ជាពិសេសនៅក្នុងដំណាក់កាលរធ្វើតេស្ត និងការវេចខ្ចប់ (ATP)បន្ទះឈីបដែលត្រូវបានគេស្គាល់ថា ជាដំណាក់កាលដ៏សំខាន់នៃការផលិត និងបានបង្ហាញយ៉ាងច្បាស់តាមរយៈវត្តមានរោងចក្រធំៗរបស់ក្រុមហ៊ុនយក្សដូចជា Intel និង Samsung។ ឥឡូវនេះ ទីក្រុងហាណូយកំពុងបោះជំហានឡើងទៅកាន់កម្រិតខ្សែច្រវាក់តម្លៃខ្ពស់ជាងមុន គឺការរចនាបន្ទះឈីប ព្រមទាំងការផលិតកម្រិតកាន់តែទំនើបជាងមុនបន្ថែមទៀត។
ក្រោមការដឹកនាំនៃយុទ្ធសាស្ត្រជាតិស្តីពី Semiconductor កាលពីឆ្នាំ២០២៤ និងច្បាប់ឧស្សាកម្មបច្ចេកវិទ្យាឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមមានគោលដៅអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាលំដាប់កំពូលជាសកលនៅត្រឹមឆ្នាំ២០៥០ ដោយផ្អែកលើអត្ថប្រយោជន៍នៃតម្លៃពលកម្មប្រកួតប្រជែង ប្រភពរ៉ែកម្រ (rare earth) ដ៏សម្បូរបែប និងការកើនឡើងនៃធនធានមនុស្សផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។
ទន្ទឹមនឹងនេះ វៀតណាម ក៏កំពុងដើរតួយ៉ាងសកម្មក្នុងវិស័យការទូតបន្ទះឈីប (Chip Diplomacy) ផងដែរ ដោយបានពិភាក្សាជាមួយក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មកម្រិតធ្ងន់ជាច្រើន ដូចជា ក្រុមហ៊ុន ASML ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលជំនាញសំខាន់ៗនៅក្នុងប្រទេស។
តាមរយៈការរៀបចំខ្លួនទាំងនេះ ជាជម្រើសដ៏គួរឱ្យទុកចិត្ត និងប្រកបដោយអព្យាក្រឹត ចំពេលមានភាពតានតឹងរវាងអាម៉េរិក និងចិន កំពុងបន្ត ប្រទេសវៀតណាមបានបំប្លែងពីជម្លោះភូមិសាស្ត្រនយោបាយ ទៅជាឱកាសមាស និងកម្លាំងរុញច្រានសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដែលកំពុងនាំឱ្យប្រទេសនេះដើរលើផ្លូវមួយឆ្ពោះទៅរកភាពជាអ្នកផ្គត់ផ្គង់ដ៏មានឥទ្ធិពលក្នុងវិស័យ semiconductor ក្នុងសកលលោក៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content