បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។
ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣ ដែលសម្រេចចិត្តនៅក្រោយឆាកដោយគ្មានតំណាងរបស់អ៊ុយក្រែន។ ទីក្រុងគៀវក៏ចង់ស្វែងយល់អំពីវិសាលភាពនៃកិច្ចចរចាដែលអាចកើតមាន ដើម្បីជៀសវាងនូវអ្វីដែលអ៊ុយក្រែនមិនប្រាថ្នាចង់បាន ហើយប្រសិនបើការចរចាពាក់ព័ន្ធនឹងអ៊ុយក្រែន រដ្ឋាភិបាលរបស់លោកត្រូវតែទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ដែរ។
ក្រៅពីកង្វល់ផ្នែកការទូត លោក Zelensky ក៏បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ ទីក្រុងវ៉ាស៊ិនតោនដោយចោទប្រកាន់អាមេរិក បានដាក់កំហិតយ៉ាងខ្លាំងចំពោះជំនួយយោធា បច្ចេកវិទ្យា និងកិច្ចការសម្ងាត់យោធារវាងគ្នា។
ថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា នឹងមិនផ្តល់មីស៊ីលទំនើបថ្មីបន្ថែមដែលបានស្នើដោយអ៊ុយក្រែននោះទេ ហើយថែមទាំងជំរុញឱ្យទីក្រុងគៀវបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ។ បន្ថែមពីនេះអាមេរិកក៏បានកាត់បន្ថយការចែករំលែកព័ត៌មានសម្ងាត់យោធា និងបានបន្ថយល្បឿនសេវាកម្មអីនធឺណេតពីផ្កាយរណបរបស់ Starlink ទៀតផង។
គួរឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ ទីក្រុងគៀវកំពុងស្វែងរកថវិកាបន្ថែមចំនួន ៧០ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៧ ព្រមទាំងមីស៊ីលប្រឆាំង Patriot ចំនួន ៣០០ គ្រាប់ ដើម្បីពង្រឹងបណ្តាញការពារអាកាសរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលពីសំណាក់ប្រទេសរុស្ស៊ី៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content