កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា​។

​កិច្ចព្រមព្រៀង​ទាំង ៣ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ ​FrancoTech ​2026 ​ដែល​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ​និង​ក្រសួង​កិច្ចការ​នារី ​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ​។

​កិច្ច​សហការ​ទី​មួយ​ ​គឺ​រវាង​មេ​គង្គ​ណិត ​និង​ក្រុមហ៊ុន​ ​Bitdefender ​ដែល​មាន​គោលដៅ​នាំយក​សេវា​សន្តិសុខ​សាយប័រ​របស់​ក្រុមហ៊ុន​ ​Bitdefender ​ទៅ​ដល់​គេហដ្ឋាន​អតិថិជន​អ៊ីនធឺណិត​របស់​មេគង្គ​ណិត​។ ​ផលិតផល​សន្តិសុខ​សម្រាប់​អ្នក​ប្រើប្រាស់​របស់​ Bitdefender ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​AI ​ដើម្បី​ការពារ​កុំព្យូទ័រ​ ​ទូរសព្ទ​ចល័ត ​ទិន្នន័យ​ផ្ទាល់ខ្លួន ​និង​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​ ​ដោយ​មាន​ជម្រើស​កញ្ចប់​សេវា​សម្រាប់​បុគ្គល​ ​និង​គ្រួសារ​។

​ផលិតផល​របស់​ Bitdefender ​ក៏​ទទួល​បាន​ពានរង្វាន់​ពី​ស្ថាប័ន​ AV-T​EST ​ក្នុង​ឆ្នាំ​២០២៥ ​រួម​មាន​ពានរង្វាន់​ផ្នែក​ការ​ការពារ​ល្អ​បំផុត​ ​សន្តិសុខ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​MacOS ​និង​សន្តិសុខ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​។ ​ចំណែក​តម្លៃ ​និង​កញ្ចប់​សេវាកម្ម​សម្រាប់​អតិថិជន​នៅ​កម្ពុជា​ ​នឹង​ត្រូវ​ប្រកាស​នៅពេល​ខាង​មុខ​។

​លោក​ស្រី​ សុខ ​ចាន់​ដា ​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេគង្គ​ណិត ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ ២០ ​ឆ្នាំ​ក្នុង​ការ​តភ្ជាប់​គេហដ្ឋាន​នៅ​កម្ពុជា​ ​ហើយ​កិច្ច​សហការ​ជាមួយ​ Bitdefender ​នឹង​ជួយ​ពង្រឹង​ទំនុកចិត្ត​របស់​អតិថិជន ​តាមរយៈ​ការ​ផ្តល់​ការ​ការពារ​សុវត្ថិភាព​បន្ថែម​សម្រាប់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​។

​កិច្ច​សហការ​ទី​ពីរ ​ត្រូវ​បាន​ធ្វើឡើង​រវាង​មេគង្គ​ណិត ​និង​ក្រុមហ៊ុន​ ​ByteD​C ​Solutions ​ដើម្បី​រួមបញ្ចូល​សេវា​តភ្ជាប់​អ៊ីនធឺណិត​របស់​មេគង្គ​ណិត​ជាមួយ​មជ្ឈមណ្ឌល​ទិន្នន័យ​កម្រិត​ Tier ​I​II ​របស់​ ByteD​C ​ដែល​មាន​ទីតាំង​នៅ​អគារ​ Phnom Penh ​City ​Center​។ ​កិច្ច​សហការ​នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ ​ស្ថាប័ន​ធនាគារ​ ​និង​ស្ថាប័ន​សាធារណៈ​ ​អាច​ដាក់​តាំង​ម៉ាស៊ីន​មេ ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​ ​ហើយ​ភ្ជាប់​ទៅកាន់​បណ្តាញ​របស់​មេ​គង្គ​ណិត​ដែល​គ្របដណ្តប់​ទូទាំង​រាជធានី​-​ខេត្ត​ទាំង​ ​២៥​។

​លោក​ស្រី ​សុខ ​ចាន់​ដា ​បាន​លើកឡើង​ថា ​កិច្ច​សហការ​នេះ​នឹង​រួមបញ្ចូល​សមត្ថភាព​តភ្ជាប់​បណ្តាញ​របស់​មេ​គង្គ​ណិត ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ ByteD​C ​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​របស់​អាជីវកម្ម ​និង​ស្ថាប័ន​ដែល​ត្រូវការ​សេវា​ផ្ទុក​ ​និង​គ្រប់គ្រង​ទិន្នន័យ​។

​លោក​ ​Bob ​Lim ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ByteD​C ​Solutions ​ក៏​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​សហការ​នេះ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ការ​តភ្ជាប់​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា​។ យោង​តាម​របាយការណ៍​របស់​ Knight ​Frank ​ឆ្នាំ​២០២៤​ ​តម្រូវការ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​កម្ពុជា​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រីកចម្រើន​នៃ​សេវា​ធនាគារ​អេឡិចត្រូនិក​ ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​និង​គំនិត​ផ្តួចផ្តើម​បរិវត្ត​កម្ម​ឌីជីថល​របស់​រដ្ឋាភិបាល​។

​ចំណែក​កិច្ច​សហការ​ទី​បី ​គឺ​រវាង​មេ​គង្គ​ណិត ​និង​ក្រុមហ៊ុន​ Vietnam ​Posts and ​Telecommunications ​Group ​(​VNPT​) ​ដើម្បី​ពង្រីក​ភាព​ជា​ដៃគូ​ដែល​មាន​តាំងពី​ឆ្នាំ​២០០៨​។ ​កន្លង​មក​ កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ​ផ្តោត​លើ​សេវា​ខ្សែ​តភ្ជាប់​ទិន្នន័យ​ ការ​តភ្ជាប់​ឆ្លង​ដែន ​និង​ទូរគមនាគមន៍​អន្តរជាតិ​។ ​តាមរយៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ ​ភាគី​ទាំង​ពីរ​នឹង​ពង្រីក​កិច្ច​សហការ​ទៅលើ​សន្តិសុខ​សាយប័រ ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​បរិវត្ត​កម្ម​ឌីជីថល​។

​កិច្ច​សហការ​នេះ​នឹង​ភ្ជាប់​ជំនាញ ​និង​បច្ចេកវិទ្យា​របស់​ V​N​PT ​លើ​វិស័យ​សន្តិសុខ​សាយប័រ​ ​AI អ៊ីនធឺណិត​នៃ​វត្ថុ ​(​IoT​)​ ​និង​រដ្ឋាភិបាល​ឌីជីថល ​ជាមួយ​បណ្តាញ​ទូទាំង​ប្រទេស​ ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ក្រុម​វិស្វករ​បច្ចេកទេស​របស់​មេគង្គ​ណិត​។

​នៅក្នុង​ពិព័រណ៍ FrancoTech 2026 ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ដំណោះស្រាយ​បច្ចេកវិទ្យា​ចំនួន​ ៤ ​ផ្នែក​។ ​ផ្នែក​ទី​មួយ​ ​គឺ​សន្តិសុខ​សាយប័រ ​តាមរយៈ​ ​MekongDefense SOC ​ដែល​ជា​សេវា​ត្រួតពិនិត្យ​ ​និង​គ្រប់គ្រង​សន្តិសុខ​ ​២៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​និង​ ៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ​ដោយ​ផ្អែក​លើ​ ​VN​PT-​MSS។ ​ផ្នែក​ទី​ពីរ ​គឺ​បច្ចេកវិទ្យា​ AI ​រួម​មាន​ VNPT e​KY​C​,​ vn​Face ​និង​ V​N​PT Smart​Vision ​ដែល​មាន​ការ​សាកល្បង​នៅ​ទីស្នាក់ការ​កណ្តាល​ ​AnAnA​។ ​ផ្នែក​ទី​បី ​គឺ​ដំណោះស្រាយ IoT រួម​មាន​ VN​PT VinaPhone One​Home ​និង​ AI ​Camera​។​ ​ផ្នែក​ទី​បួន ​គឺ​ដំណោះស្រាយ​រដ្ឋាភិបាល​ឌីជីថល​របស់​ VNPT-​IT ​ដែល​រួមមាន​ប្រព័ន្ធ​វិបផតថល​រដ្ឋាភិបាល​អេឡិចត្រូនិក​ កម្ម​វិធី​ទូរសព្ទ​សម្រាប់​ប្រជា​ពលរដ្ឋ​ ​ប្រព័ន្ធ​ទូរសព្ទ​ទទួល​សេវា​ពហុ​បណ្តាញ និង​ AI ​Kiosk​។

​តាមរយៈ​កិច្ច​សហការ​ទាំង​បី​នេះ​ ​មេគង្គ​ណិត​នឹង​ពង្រីក​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ដោយ​ផ្តោត​លើ​សេវា​សន្តិសុខ​សាយប័រ​សម្រាប់​គេហដ្ឋាន​ ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​សម្រាប់​ស្ថាប័ន​ ​និង​អាជីវកម្ម ​ព្រមទាំង​ដំណោះស្រាយ​ A​I​,​ IoT ​និង​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ប្រមុខ UN ជំរុញឱ្យបង្កើនការវិនិយោគលើសន្តិភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅ កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ការបង្កើនការវិនិយោគលើសន្តិភាព ពិសេសគោរពតាមច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ នឹងធ្វើឱ្យប្លុកហ្វ្រង់កូហ្វូនី ក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើង នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃ អាទិត្យ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។ ក្នុងនាមជាអគ្គលេខាធិការយូអិន មុនពេលចាកចេញពីតំណែង តាមរយៈសារជាវីដេអូទៅកាន់មេដឹកនាំហ្វ្រង់កូហ្វូនី លោក

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black swan) កម្ពុជា ២០២៦ បាន​ឈាន​ចូល​ដល់ថ្ងៃ​ទី២ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នេះ ដោយ​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ចក្ខុវិស័យ​ចំនួន ៤ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប កាន់​តែងាយស្រួល និងមាន​សុវត្ថិភាព។ យោង​តាម​សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹង​ថា កិច្ច​ពិភាក្សា​ចំណុច​ទី១ បានផ្ដោត​លើប្រធាន​បទ

ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​បណ្ណ​ទូទាត់​អន្តរជាតិ​ Visa ​និង​ Mastercard ​ដើម្បី​សហការ​អភិវឌ្ឍ​មុខងារ​ ​QR ​Connector ​ក្នុង​គោលដៅ​ពង្រីក​លទ្ធភាព​ទូទាត់​តាម​ K​HQR ​និង​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​ប្រទេស​