សេអ៊ូល ៖ កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានអត្រាសមាមាត្ររវាងបំណុលគ្រួសារ Househodl debt ធៀបទៅនឹងផលិតផលក្នុងស្រុក GDP មានកម្រិតខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលស្រាវជ្រាវដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ Institute of International Finance កាលពីពេលកន្លងទៅ ហើយតួលេខនេះនៅតែបន្តកើនឡើងនៅឡើយ។

បំណុលគ្រួសារភាគច្រើនដែលគេសំដៅទៅលើកម្ចីសិក្សា Student Loan, កម្ចីទិញរថយន្ត, កម្ចីទិញផ្ទះ, កម្ចីអាជីវកម្មខ្នាតតូច និងបំណុលប័ណ្ណឥណទាន (Credit Card) ជាដើម ដែលក្នុងនោះបំណុលប័ណ្ណឥណទាននេះជាឧបករណ៍សំខាន់បំផុតជំរុញឲ្យចំនួនបំណុលគ្រួសារមានទ្រង់ទ្រាយធំដូចបច្ចុប្បន្ននេះ។ បន្ថែមពីនេះ CNA ធ្លាប់បានធ្វើវីដេអូរបាយស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋកូរ៉េខាងត្បូងដែលមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែអាចមានសិទ្ធិក្នុងការប្រើប្រាស់គណនេយ្យបំណុលបានដល់ទៅ ៣០ ០០០ដុល្លារ ។

ភាពងាយស្រួលនៃការប្រើប្រាស់ប័ណ្ណបំណុល និងជីវិតស៊ីវិល័យរបស់ពលរដ្ឋកូរ៉េខាងត្បូងបានធ្វើឲ្យបំណុលកំពុងសម្ងំរីកសុះសាយយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាគ្រាប់បែកផ្ទុះពីខាងក្នុងដូច្នេះដែរ នេះបើយោងតាមការស្រាវជ្រាវដោយប្រភពដដែល ហើយលើសពីនេះ CNA ក៏បានរកឃើញដែរថា ពលរដ្ឋវ័យក្មេងភាគច្រើនមានទំនោរក្នុងការចាយវាយច្រើនទៅលើវត្ថុប្រើប្រាស់ដែលជាម៉ាកល្បីៗ ទំនើប និងតម្លៃថ្លៃលើសពីចំណូលរបស់ខ្លួន ហើយនិយមបង្ហោះនៅលើបណ្តាញសង្គមដើម្បីទទួលបានអារម្មណ៍រីករាយ និងមោទនភាពចំពោះខ្លួនឯង ប៉ុន្តែភាគច្រើនគឺមានភាពខ្មាស់អៀនក្នុងការបង្ហាញអំពីចំនួនបំណុលរបស់គេទៅវិញ។

The Korea Herald ដែលធ្លាប់បានធ្វើការចេញផ្សាយកាលពីចុងឆ្នាំ២០២១កន្លងមកបានធ្វើការប្រៀបធៀបរវាងផលិតផលក្នុងស្រុកសរុបដែលកូរ៉េខាងត្បូងទទួលបានកាលពីឆ្នាំ២០២០ ប្រមាណជា១,៦៣ទ្រីលានដុល្លារ ខណៈដែលបំណុលរបស់គ្រួសារមានចំនួនដល់ទៅ១,៧ទ្រីលានដុល្លារ ឬមានន័យថាកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងអត្រាសមាមាត្រច្រើនជាងដល់ទៅជាង១០៤ភាគរយ ខណៈដែលហុងកុងឈរនៅលំដាប់ទី២មានអត្រាសមាមាត្រនេះត្រឹម៩២ភាគរយ, អង់គ្លេសមាន៨៩,៤ភាគរយ, សហរដ្ឋអាមេរិកមាន៧៩,២ភាគរយ, ប្រទេសថៃមាន៧៧,៥ភាគរយ, ម៉ាឡេស៊ីមាន៧៣,៤ភាគរយ និងប្រទេសជប៉ុនមាន៦៣,៩ភាគរយ។
បំណុលដ៏ធ្ងន់ធ្ងរនេះបាន និងកំពុងបង្កបញ្ហាជាច្រើនដល់ពលរដ្ឋកូរ៉េខាងត្បូងខ្លួនឯងដោយក្នុងនោះ The Business Insider ធ្លាប់បានចេញផ្សាយ និងបង្ហាញឲ្យឃើញ៥ចំណុចដែលកូរ៉េខាងត្បូងកំពុងប្រឈមមុខ៖
១- ជាមធ្យមពលរដ្ឋកូរ៉េខាងត្បូងគឺមិនមានលទ្ធភាពក្នុងការសងបំណុលទាំងអស់របស់ពួកគេបានទេ ទោះបីជាពួកគេព្យាយាមក្នុងការសន្សំខ្លាំងយ៉ាងណាក្តីក្នុងរយៈពេលពេញមួយឆ្នាំ។
២- តម្លៃអចលនទ្រព្យកើនឡើងខ្លាំងធៀបទៅនឹងប្រាក់ចំណូល ដែលអ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុន IHS Markit ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Raji Biswas បានសំដែងក្តីបារម្ភថាមិនត្រឹមតែនឹងអាចធ្វើឲ្យអចលនទ្រព្យកើនឡើងកំដៅនោះទេ វាថែមទាំងធ្វើឲ្យពលរដ្ឋក្នុងស្រុកកាន់តែមានបញ្ហាស្ត្រេសខ្លាំងទៅនឹងហិរញ្ញវត្ថុទៀតផង។
៣- អត្រាពលរដ្ឋកូរ៉េខាងត្បូងធ្វើអាជីវកម្មដោយខ្លួនឯងកាន់តែច្រើន មានន័យថាបុគ្គលិកធ្វើការងារនឹងត្រូវប្រឈមហានិភ័យកាន់តែខ្ពស់ចំពោះមុខនៃការធ្លាក់ចុះសេដ្ឋកិច្ច។
៤- អត្រានៃពលរដ្ឋធ្វើអត្តឃាតបានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិ OECD ទាំង៣៨ប្រទេស ជាមួយនឹងអត្រាប្រមាណជា ២៤,៧នាក់ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ កាលពីឆ្នាំ២០១៨ មកដល់ ២៥,៧នាក់ក្នុងចំណោមពលរដ្ឋ ១០០ ០០០នាក់ នៅក្នុងឆ្នាំ២០២០។
៥- រដ្ឋាភិបាលទទួលបានជោគជ័យតិចតួចបំផុតក្នុងការដោះស្រាយបញ្ហាបំណុលគ្រួសារនេះទោះបីជាមានការខិតខំប្រឹងប្រែងអនុវត្តនូវកម្មវិធីនិងយុទ្ធសាស្ត្រជាច្រើនពីសំណាក់ធនាគារកណ្តាលប្រទេសក៏ដោយ ។ និយាយជារួម ពលរដ្ឋកូរ៉េមួយចំនួន បាន និងកំពុងផុងខ្លួនជាមួយនឹងបំណុលឡាយឡំជាមួយនឹងជីវភាពរស់នៅប្រចាំយ៉ាងស៊ីវិល័យ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content