បក្សកុម្មុយនិស្តចិន នឹងរៀបចំកិច្ចប្រជុំពេញអង្គនៅខែតុលា ដើម្បីគូសបញ្ជាក់ប្លង់មេរយៈពេល ៥ឆ្នាំខាងមុខ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Modern Diplomacy បានរាយការណ៍ថា បក្សកុម្មុយនិស្តចិននឹងរៀបចំកិច្ចប្រជុំពេញអង្គនៅខែតុលា ដើម្បីគូសបញ្ជាក់ប្លង់មេរយៈពេល ៥ឆ្នាំខាងមុខ នឹងត្រូវធ្វើនៅទីក្រុងប៉េកាំង ដែលជាការកំណត់ជាពេលវេលាដ៏សំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាស្ថាប័នកំពូលរបស់បក្សនឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៤ របស់ខ្លួនដែលនឹងចាប់ផ្តើមពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ជាមួយនឹងការផ្តោតសំខាន់លើគម្រោងផែនការឆ្នាំ២០២៦-២០៣០។ ផែនការរយៈពេល ៥ ឆ្នាំ គឺជាចំណុចកណ្តាលសំខាន់នៅក្នុងគំរូអភិបាលកិច្ចរបស់ប្រទេសចិន ដោយកំណត់គោលដៅទូលំទូលាយសម្រាប់កំណើន ឧស្សាហកម្ម និងសង្គម។ ការកំណត់ផែនការសម្រាប់ពេលខាងមុខមានសារៈសំខាន់ខ្លាំង ខណៈដែលទីក្រុងប៉េកាំងព្យាយាមផ្លាស់ប្តូរពីគំរូនាំចេញ និងការវិនិយោគឆ្ពោះទៅរកបង្កើនការប្រើប្រាស់ក្នុងស្រុកឲ្យបានកាន់តែច្រើនវិញ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានសម្ពាធបរិត្តផរណាដោយសារការធ្លាក់ចុះនៃអចលនទ្រព្យ ការថយចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងស្តុកលើសចំណុះ។ ទន្ទឹមនឹងនេះ ពេលវេលានៃកិច្ចប្រជុំក៏ពាក់ព័ន្ធនឹងនយោបាយដែរ។ កិច្ចប្រជុំពេញអង្គរបស់បក្សនឹងធ្វើឡើងមុនពេលប្រធានាធិបតី Xi Jinping ធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងចូលរួមកិច្ចប្រជុំកំពូល APEC ដែលជាកន្លែងអាចជួបជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ។ ជម្លោះពាណិជ្ជកម្ម និងពន្ធគយពីទីក្រុងវ៉ាស៊ីនតោនប៉ះពាល់លើទស្សនវិស័យសេដ្ឋកិច្ចរបស់ចិន ដែលធ្វើឱ្យបក្សត្រូវឃ្លាំមើលពីសញ្ញាទាំងក្នុងស្រុក និងអន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណោះ ផែនការ ៥ ឆ្នាំខាងមុខរបស់ចិនមិនមែនគ្រាន់តែជាផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការផ្តល់អាទិភាពរបស់ទីក្រុងប៉េកាំងនៅក្នុងបច្ចេកវិទ្យា គោលនយោបាយឧស្សាហកម្ម និងទីតាំងភូមិសាស្ត្រនយោបាយផងដែរ។ ការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំពេញអង្គអាចនឹងកំណត់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លំហូរពាណិជ្ជកម្ម និងតួនាទីរបស់ប្រទេសចិននៅក្នុងវិស័យដែលកំពុងរីកចម្រើន។ សម្រាប់​អ្នក​សង្កេតការណ៍​អន្តរជាតិ មើលឃើញថា ផែនការ​នេះ​គឺជា​របៀប​ដែល​ចិន​​ទប់ទល់​នឹង​ភាព​ចលាចល​សេដ្ឋកិច្ច​ផ្ទៃក្នុង ខណៈ​ដែល​ការ​ព្យាករណ៍​ពី​ភាព​ធន់​ទៅនឹងឧបសគ្គពី​បរទេស។ មិនត្រឹមតែប៉ុណ្ណោះ ទិសដៅគោលនយោបាយរបស់ចិនមានឥទ្ធិពលលើទីផ្សារពិភពលោកចាប់ពីទំនិញដូចជា ដែក និងរ៉ែកម្រ រហូតដល់ផ្នែកទំនើបៗដូចជា EVs និង AI។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំចិនដូចជា ប្រធានាធិបតី និងអ្នកបង្កើតគោលនយោបាយកំពូលៗត្រូវតែធ្វើឱ្យកំណែទម្រង់សេដ្ឋកិច្ចមានតុល្យភាពជាមួយនឹងការគ្រប់គ្រងនយោបាយដោយទំនុកចិត្ត ខណៈពេលដែលដោះស្រាយបញ្ហាប្រឈមដូចជា បំណុល និងភាពអត់ការងារធ្វើ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងធុរកិច្ចចិនកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងតម្លៃរស់នៅខ្ពស់ ខណៈដែលឧស្សាហកម្មនៅចន្លោះរវាងគោលដៅរបស់រដ្ឋាភិបាល និងទីផ្សារជាក់ស្តែង។ ចំពោះបញ្ហាពីខាងក្រៅវិញ ពន្ធគយរបស់អាម៉េរិក និងការត្រួតពិនិត្យលើការនាំចេញបច្ចេកវិទ្យារបស់ចិន មានផលប៉ះពាល់ផ្ទាល់ចំពោះផែនការរបស់ទីក្រុងប៉េកាំង។ លើសពីនេះ លោកខាងលិចក៏កំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសញ្ញាធ្លាក់ចុះនៃប្រទេសចិនផងដែរ។ ប្រទេសជិតខាងនៅអាស៊ីដូចជា កូរ៉េខាងត្បូង ជប៉ុន និងសមាជិកអាស៊ានពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មចិន  ហើយផែនការរយៈពេល ៥ ឆ្នាំអាចកំណត់ថា តើប្រទេសចិននៅតែជាម៉ាស៊ីនកំណើន ដែរឬទេ?

ប្រសិនបើកិច្ចប្រជុំពេញអង្គបង្ហាញពីកំណែទម្រង់ដិតដល់ និងគោលនយោបាយដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ នោះវាអាចធានាបានទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ យ៉ាងណាមិញ ប្រសិនបើផែនការសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងរដ្ឋ ការពឹងផ្អែកលើខ្លួនឯងជាសំខាន់ និងខ្វះដំណោះស្រាយសម្រាប់ភាពទន់ខ្សោយ នោះទំនុកចិត្តអ្នកប្រើប្រាស់ ក៏ដូចជាអ្នកវិនិយោគអាចនឹងធ្លាក់ចុះបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *