៨ខែ​ ឆ្នាំ២០២៥ ​ក្រុមហ៊ុនចំនួន ៩ ទទួលបានគោលការណ៍​វិនិយោគ​នៅក្នុងភូមិភាគឦសានលើ​គម្រោង​ចំនួន ១៣ និងមានទំហំទឹកប្រាក់​ជាង ​៦៦០លានដុល្លារ​

ភ្នំពេញ ៖ ចាប់តាំងពី​រាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​ដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធីពិសេស​ជំរុញការវិនិយោគក្នុងខេត្ត​ទាំង៤ នៅ​តំបន់ភូមិភាគឦសាន ដែលមានរយៈពេល៨ខែកន្លងតៅនេះ (គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥) មានក្រុមហ៊ុន​ចំនួន៩ ​ដែលទទួលបានគោលការណ៍​វិនិយោគពិសេស ​លើគម្រោង​ចំនួន១៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៦៦០លានដុល្លារអាម៉េរិក ​។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាននៃកម្ពុជា ។​

យោងតាម​សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនដែល​ទទួលបានគោលការណ៍វិនិយោគក្នុងភូមិភាគឦសាន ក្រោមកម្មវិធីពិសេស​ មានចំនួន​ ៩ ក្រុមហ៊ុន ដែល​មានគម្រោងវិនិយោគចំនួន ១៣ ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, គ្រឹះស្ថានឧត្តមសិក្សា, និងមន្ទីរពហុព្យាបាល ដែលមានទំហំវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លាអាមេរិក និងអាចបង្កើតការងារប្រមាណ ១២ ៩០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជានៅពេលដំណើរការពេញលេញ ។ គម្រោងវិនិយោគទាំងអស់នេះ មានចំនួន ៦ ស្ថិតនៅក្នុងខេត្តក្រចេះ, ចំនួន៤គម្រោង​ នៅខេត្តមណ្ឌលគិរី និងចំនួន ៣ គម្រោង ស្ថិតនៅក្នុងខេត្តរតនគិរី ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅដើមឆ្នាំ២០២៦ ។

ជាមួយគ្នានេះ ដើម្បី​លើកទឹកចិត្ត​ និងប្រាកដថា​ ការ​វិនិយោគប្រព្រឹត្តទៅដោយរលូន ក្រុមការងារជំរុញការ​វិនិយោគភូមិភាគឦសានតែងតែចុះជួប​ និងពិភាក្សាជាមួយវិនិយោគិន ជាក់ស្ដែង​នៅថ្ងៃទី២៣ និង​២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិ​ការ​ដ្ឋា​ន ក.វ.ឦសាន ​បានចុះជួបពិភាក្សា​ជាមួយក្រុមហ៊ុនទាំង​៩​ ដែលទទួលបានគោលការណ៍វិនិយោគ​ក្នុងតំបន់ឦសាន្ត ។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ការទទួលបាន​គោលការណ៍វិនិយោគ​ គឺជាចំណុច​ចាប់ផ្តើមដ៏សំខាន់មួយ ប៉ុន្តែការជំរុញ​អនុវត្តផែនការវិនិយោគ​ឱ្យ​បាន​ជោគជ័យ ​គឺរឹតតែសំខាន់​ថែម​ទៀត ដើម្បី​ធានាថា រាល់ការលើកទឹកចិត្តទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​ក្រុមហ៊ុន ពិតជា​នាំមក​នូវ​សកម្ម​ភាពវិនិយោគជាក់ស្តែង ចូលរួមដល់ការបង្កើតចរន្តសេដ្ឋកិច្ច បង្កើតការងារ​ និង​លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភាគឦសាន ។

គួរបញ្ជាក់ជូនថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាននៃព្រះរាជា-ណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *