អ្នកឧកញ៉ា លឹម ហេង ៖ ការក្លាយខ្លួនជាអ្នករៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងចំណេញដល់ការផ្សព្វផ្សាយ​ឱកាស​វិនិយោគក្នុងស្រុក

ភ្នំពេញ ៖ នៅឆ្នាំ២០២៦ ខាងមុខនេះ គឺជាលើកទី២០នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងនោះ កម្ពុជា​ គឺជាប្រទេសមួយដែលបានដាក់បេក្ខភាពក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះ។ ប្រសិនបើសម្រេចបំណងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះពិតមែន កម្ពុជានឹងជ្រើសរើសយកទឹកដីប្រវត្តិសាស្ត្រ គឺខេត្តសៀមរាប ជាកន្លែងប្រារព្ធកិច្ចប្រជុំ។ យ៉ាងណាក៏ដោយ កម្ពុជា​ត្រូវរង់ចាំស្ដាប់ការសម្រេចចុងក្រោយនូវបេក្ខភាពរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅខែតុលា ឆ្នាំនេះ។

ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងការប្ដេជ្ញាចិត្តរបស់កម្ពុជា​ចំពោះគុណតម្លៃនៃហ្រ្វង់កូហ្វូនី។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំកំពូលនេះគឺជាឱកាសក្នុងការបង្ហាញពីសមិទ្ធផលរបស់កម្ពុជា សំដៅ​ លើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌ ភាសា​ និងពង្រឹងទំនាក់ទំនងជាមួយបណ្ដា​ប្រទេស​ហ្វ្រង់កូហ្វូនី។

ទាក់ទិននឹងកិច្ចប្រជុំនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរៀបរាប់​ពីសារបានរបស់អង្គការហ្វ្រង់កូហ្វូនីថា សមាជិកនៃអង្គការនេះគឺមានរហូតទៅដល់ ៨៨ប្រទេស ក្នុងនោះប្រទេស​ដែលនិយាយភាសាបារាំងមានជាង ៣០ប្រទេស។

អ្នកឧកញ៉ាបន្តឱ្យដឹងទៀតថា៖

«វាជាសហប្រតិបត្តិការមួយរវាងប្រទេសនិយាយភាសាបារាំង ដែលកម្ពុជាបានចូលរួមជាមួយក្នុងនាមជាសមាជិក ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ​ផ្នែកភាសាបារាំងផង និងសេដ្ឋកិច្ចផង និយាយឱ្យចំគឺទំនាក់ទំនងសេដ្ឋកិច្ចនេះឯង។»

អ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ផងដែរថា៖

«ដូច្នេះ ឆ្នាំ២០២៦នេះ បើយើងជាម្ចាស់ផ្ទះ នោះភ្ញៀវដែល មកចូលរួមគឺមានទាំងអ្នកវិនិយោគ ទាំងអ្នកនយោបាយ ដែលវានឹងចំណេញទៅដល់ការផ្សព្វ ផ្សាយពីសក្កានុពលសេដ្ឋកិច្ច​នៃប្រទេសយើង ទៅកាន់អ្នកវិនិយោគ។»

គួររំលឹកផងដែរថា កាលពីឆ្នាំ​២០២៣ កន្លងទៅ កម្ពុជាក៏ធ្លាប់បានទទួលភ្លើងខៀវពីប្រទេសបារាំងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផងដែរ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាសាបារាំងឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រទេសជាសមាជិកទាំងអស់។ កិច្ចប្រជុំនេះធ្វើឡើងរៀងរាល់ពីរ​ឆ្នាំម្តង ដោយប្រមូលផ្តុំនូវប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកទាំងអស់នៃអង្គការហ្វ្រង់​កូហ្វូនីអន្តរជាតិ ជុំវិញប្រធានបទ​សំខាន់ៗមួយចំនួន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច