ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានពលករសរុបចំនួន ១ ៣០១ ៦០៩ នាក់ នៅក្នុងប្រទេសចំនួន ៧ ដែលការផ្ទេរប្រាក់របស់ពលករទាំងនោះផ្ញើមកគ្រួសាររបស់ពួកគេមានចំនួនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារពលករទាំងនោះ។

យោងតាមសារនេះបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើកម្មវិធីមុខរបរ និងការងារសមរម្យយុវជននៅកម្ពុជា (DLY) ដំណាក់កាលទី២ សម្រាប់ជួយដល់យុវជនឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ដោយបានផ្តល់ឱកាសការងារដល់ពលករធ្វើការងារនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩នាក់ នៅក្នុងប្រទេសចំនួន ៧ រួមមាន ៖ ប្រទេសថៃ មានចំនួន ១ ២២០ ១៩៧ នាក់ ប្រទេសកូរ៉េ មានចំនួន ៤៥, ៨៦៦ នាក់ ម៉ាឡេស៊ី មានចំនួន ២៣ ០២៧ នាក់ ប្រទេសជប៉ុន មានចំនួន ១១ ៤៥៣ នាក់ សិង្ហបុរី មានចំនួន ៨២១ នាក់ ហុងកុង មានចំនួន ២០២ នាក់ អារ៉ាប៊ីសាអូឌីត មានចំនួន ៤៣ នាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលក្មួយៗពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ”
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប៉ាន់ប្រមាណថា ការផ្ញើប្រាក់របស់ពលករទៅគ្រួសារមានប្រមាណ ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ យោងតាមរបាយការណ៍សង្ខេបរបស់ក្រសួងការងារបានឱ្យដឹងថា ប្រាក់ចំណូលរបស់ពលករកម្ពុជាទាំងនេះបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់គ្រួសារពលករ។ រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍ផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content