មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន ៦០ ០០០ ក្បាល ចូលទៅក្នុងដែនសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក TONG XINHONG អគ្គនាយកក្រុមហ៊ុន ហ៊រទាន សីហនុវីល លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល តំណាងមន្ទីរកសិកម្មខេត្តព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងព្រឹត្តិការណ៍នេះ កូនត្រីសមុទ្រចំនួន ១០ ០០០ ក្បាល និងកូនក្តាមសេះចំនួន ៥០ ០០០ ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ សកម្មភាពនេះមិនត្រឹមតែជាការបំពេញកាតព្វកិច្ចសង្គម (CSR) របស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដោយផ្ទាល់ទៅលើ «ទុនធម្មជាតិ» ដែលនឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចត្រឡប់មកវិញ តាមរយៈការកើនឡើងនៃផលនេសាទ និងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឲ្យកាន់តែសម្បូរបែប។

ថ្លែងនាឱកាសបើកកម្មវិធី លោកជំទាវ អុឹម រចនា បានគូសបញ្ជាក់ពីស៊ីជម្រៅនៃតម្លៃសេដ្ឋកិច្ច និងបរិស្ថានថា ការលែងកូនពូជជលផលនាពេលនេះ គឺជាសកម្មភាពជាក់ស្ដែងក្នុងការស្ដារជីវៈចម្រុះ និងបង្កើតប្រភពប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជានេសាទក្នុងតំបន់។

 លោកជំទាវបានមានប្រសាសន៍ថា៖«ការអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលមិនមែនជាបន្ទុកដាច់ដោយឡែករបស់ស្ថាប័នរដ្ឋនោះឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរួម និងជាផលប្រយោជន៍សេដ្ឋកិច្ចរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។ ក្រសួងកសិកម្ម សូមវាយតម្លៃខ្ពស់ចំពោះគំរូដ៏ប្រពៃនៃកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនមួយនេះ»។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ក្រុមហ៊ុន-សហគ្រាសឯកជនផ្សេងទៀត ឱ្យបន្តចូលរួមក្នុងសកម្មភាពអភិរក្សបរិស្ថាន និងធនធានធម្មជាតិឲ្យបានផុលផុសបន្ថែមទៀត។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសសរស្ដម្ភយ៉ាងរឹងមាំក្នុងការធានានិរន្តរភាពជលផលសមុទ្រ ទ្រទ្រង់ជីវភាពប្រជាសហ​​គមន៍ និងជំរុញកំណើនសេដ្ឋកិច្ចបៃតងនៅតំបន់ឆ្នេរកម្ពុជាប្រកបដោយចីរភាព។

សូមជ្រាបថា ការលែងកូនក្តាមសេះ ត្រូវបានអាជ្ញាធរ និងសហគមន៍នេសាទតែងតែរៀបចំពិធីលែងកូនក្តាមសេះចំនួនរាប់សែនក្បាល ឧទាហរណ៍ កាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កូនក្តាមសេះចំនួនជាង៨សែនក្បាល(ប្រមាណ ៨៥ម៉ឺនក្បាល) ក៏ត្រូវបានលែងនៅខេត្តកំពត។

គួរបញ្ជាក់ដែរថា ក្នុងពិធីលែងកូនក្ដាមសេះទៅក្នុងសហគមន៍នេសាទ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋច្រើនគ្រួសារកំពុងរស់នៅពឹងផ្អែកស្ទើរតែទាំង​ស្រុង លើផលនេសាទ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីសមុទ្រ សម្រាប់ទ្រទ្រង់ជីវភាព និងសន្តិសុខស្បៀង​។

លោកស្រី Rebekah Bell បន្តថា៖«ជាកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុ ងការស្តារធនធានជលផលសមុទ្រនៅតាមតំបន់ឆ្នេរ។ ពេលដែលស្តុក មានភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីទទួលបានការការពារត្រឹមត្រូវ នោះប្រជាសហគមន៍នឹងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការធានាសេដ្ឋកិច្ចគ្រួសារ ព្រមទាំងបង្កើនភាពធន់ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ»៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍