ផលិតផលទឹកឃ្មុំចិញ្ចឹមកំពុងពង្រីកការផលិត ខណៈតម្រូវការទីផ្សារកើនឡើង ហើយមានតម្លៃថ្លៃ

ភ្នំពេញ ៖ ទឹកឃ្មុំជាសារធាតុរាវម្យ៉ាងមានរសជាតិផ្អែមឈ្ងុយដែលប្រជាជនខ្មែរនិយមទទួលទានជាមួយទឹកក្ដៅ ឬក្រូចឆ្មារដែលអាចផ្ដល់នូវគុណប្រយោជន៍ដ៏លើសលប់ចំពោះការបំប៉នសុខភាព រក្សាសម្រស់យ៉ាងមានប្រសិទ្ធភាព និកំពុងជំរុញឲ្យមានកំណើនតម្រូវការលើទីផ្សារគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ អាស្រ័យដោយតម្រូវការទីផ្សារមានការកើនឡើងច្រើនបែបនេះ បានធ្វើឲ្យទឹកធម្មជាតិ ឬទឹកឃ្មុំព្រៃមិនអាចបំពេញតាមតម្រូវការបាន ទើបគេមានជាការចិញ្ចឹមឃ្មុំនៅក្នុងកសិដ្ឋានដើម្បីបំពេញបន្ថែម។

ទឹកឃ្មុំធម្មជាតិ ជាប្រភេទទឹកឃ្មុំដែលរកបានពីក្នុងព្រៃមានរសជាតិផ្អែមដិតដែលបានមកពីការក្រេបយកលំអងផ្កាចំរុះគ្រប់ប្រភេទបន្តិចម្ដងៗរបស់ហ្វូងសត្វឃ្មុំរាប់ពាន់រាប់ម៉ឺនក្បាលដោយប្រើរយៈពេលយូរ ដែលខុសស្រឡះពីការចិញ្ចឹមឃ្មុំនៅក្នុងកសិដ្ឋាន និងប្រើរយៈពេលតិចក្នុងការទទួលបានទឹកឃ្មុំសម្រាប់ប្រើប្រាស់  និងចែកចាយនៅលើទីផ្សារ។

លោក ឃុន ឃឿន ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរអង្គរ ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានមាប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា គុណភាព និងគុណសម្បត្តិរវាងទឹកឃ្មុំធម្មជាតិ និងទឹកឃ្មុំចិញ្ចឹម គឺវាមិនខុសគ្នាប៉ុន្មានទេ ដោយសារការចិញ្ចឹមឃ្មុំត្រូវបានធ្វើឡើងប្រកបដោយអនាម័យត្រឹមត្រូវ អនុវត្តស្របតាមបច្ចេកទេស ហើយក៏ជាប្រភេទទឹកឃ្មុំដែលចាស់ល្អគ្រប់អាយុទើបអាចយកទៅចែកចាយនៅលើទីផ្សារបាន ផ្ទុយពីការយកឃ្មុំក្នុងព្រៃឲ្យតែមាន ឬឃើញ គឺយកទាំងអស់ មិនថាប្រភេទទឹកឃ្មុំខ្ចី ឬទឹកឃ្មុំចាស់នោះទេ។

បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរអង្គរបានពង្រីកទំហំនៃការចិញ្ចឹម ៥០ ធុងកាលពីឆ្នាំមុន ដល់៨០ធុង ដែលអាចផ្ដល់ផលជាទឹកឃ្មុំបានជាង ១ ០០០ លីត្រ ក្នុងមួយរដូវ ហើយទឹកឃ្មុំរបស់កសិដ្ឋានមួយនេះអាចលក់បានក្នុងតម្លៃ ៧-៨ ម៉ឺនរឿលក្នុងមួយលីត្រ។ ដោយឡែក ចំពោះបរិមាណនៃការលក់វិញ អាចស្ថិតនៅក្នុងចន្លោះ ៣០-៤០លីត្រ ក្នុងមួយខែ។

លោកបានបញ្ជាក់ថា ៖

“អតិថិជនដែលតែងនិយមគាំទ្រទឹកឃ្មុំរបស់កសិដ្ឋានខ្ញុំភាគច្រើនជាអ្នករស់នៅក្នុងតំបន់ ដែលពួកគាត់មកទិញដល់ផ្ទះតែម្ដង ហើយភ្ញៀវមួយចំនួនផ្សេងទៀតជាអ្នកភ្នំពេញ និងអ្នកតាមបណ្ដាខេត្តផ្សេងៗផងដែរ”

ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំ និងប្រមូលផលវិញ ត្រូវបានលោក ឃុន ឃឿន រៀបរាប់ប្រាប់ថា ៖«គេអាចប្រមូលផលទឹកឃ្មុំបានខុសៗពីគ្នាអាស្រ័យទៅតាមតំបន់ ហើយចំពោះតំបន់ខ្ញុំ គឺអាចប្រមូលផលបានចន្លោះពីខែធ្នូ ដល់ខែមិថុនា។ សត្វឃ្មុំត្រូវការក្រេបលំអងផ្កា តែបើយើងចិញ្ចឹមច្រើនរាប់សិបធុងបែបនេះគឺត្រូវការផ្កាច្រើនមែនទែនទើបគ្រាប់គ្រាន់។ ហេតុនេះ ត្រូវផ្លាស់ប្ដូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត និងស្វែងរកតំបន់ណាដែលអាចមានផ្កាគ្រប់គ្រាន់សម្រាប់ឃ្មុំ តួយ៉ាងរដូវប្រមូលផល គឺត្រូវជួលដីចំការគ ចំការកៅស៊ូ នៅខេត្តកំពង់ចាម ឬក៏នៅខេត្តត្បូងឃ្មុំ ដើម្បីយកឃ្មុំទៅដាក់ឱ្យក្រេបផ្កានៅចំការនោះ។ លុះដល់ ពីរខែក្រោយអស់ផ្កាសម្រាប់ឃ្មុំហើយ ទើបផ្លាស់ប្ដូរទៅតំបន់ផ្សេងទៀត»។ 

ជាទូទៅ នៅក្នុងរដូវភ្លៀងធ្លាក់ដែលមិនអាចនាំយកធុងឃ្មុំចេញក្រៅបាន គេត្រូវការផ្ដល់ចំណីបន្ថែមឱ្យសត្វឃ្មុំ ហើយចំពោះប្រភេទចំណីគឺគេយកស្ករសលាយជាមួយទឹកដាក់ឱ្យឃ្មុំបឺត។ គេធ្វើបែបនេះដើម្បីចិញ្ចឹមយកពូជឱ្យបានច្រើនដើម្បីត្រៀមចាំរដូវមានផ្ការីកចូលមកដល់ ហើយសម្រាប់ការចំណាយក៏មានកម្រិតខ្ពស់ ដោយក្នុងមួយរដូវភ្លៀងអាចចំណាយស្ករប្រមាណជាង១តោនដើម្បីធ្វើជាចំណីឃ្មុំ តែបើចង់ថែឱ្យដិតដល់គេត្រូវប្រើស្ករដល់ទៅ៣តោនក៏មានដែរ។

លោកបញ្ជាក់ថា ៖

“ជាបទពិសោធន៍ ខ្ញុំបានធ្វើការចិញ្ចឹមឃ្មុំនេះអស់រយៈពេលប្រមាណ៧ឆ្នាំមកហើយ បន្ទាប់ពីបានរៀនជំនាញ និងទិញពូជលើកដំបូងកាលពីឆ្នាំ២០២០ក្នុងដើមទុនប្រមាណ ៥០០ដុល្លារ។ ខ្ញុំទិញដំបូងបំផុតអស់ ៥០០ដុល្លារ បានតែពីរធុងទេដោយសារកាលនោះពូជថ្លៃណាស់ មួយធុង ២៥០ដុល្លារ ដល់ក្រោយមកទើបទិញថែមទៀត”

យ៉ាងណាក៏ដោយ ការចិញ្ចឹមឃ្មុំនេះក៏មានជួបផលលំបាកច្រើនដែរ ដូចជា ត្រូវការចំណាយច្រើនលើការទិញថ្នាំកម្ចាត់សត្វល្អិត(ចៃ) ចំណាយលើក្រមួនផ្លិត ថ្លៃបង្គង ថ្លៃចំណាយលើការដឹកជញ្ជូនផ្លាស់ទីតាំង ថ្លៃកម្មករលើកដាក់ ហើយប្រសិនបើចៃដន្យជួបរឿងមិនល្អ ដូចជាការយកឃ្មុំទៅដាក់ចំការដែលប្រើថ្នាំពុលទៀតនោះ អាចបណ្តាលឲ្យឃ្មុំគឺងាប់តែម្ដង។

និយាយជារួម ទីផ្សារទឹកឃ្មុំគឺនៅតែមាន ទាំងត្រូវការ និងតម្លៃខ្ពស់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺការស្វែងរកប្រភពទឹកឃ្មុំ(ឃ្មុំព្រៃ) និងការផលិតទឹកឃ្មុំ(ឃ្មុំចិញ្ចឹម) ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។

សូមបញ្ជាក់ដែរថា ទឹកឃ្មុំពិតជាបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដោយសារវាមានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០ ទៅ ៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិជាថ្នាំអាចសម្លាប់មេរោគ និងបាក់តេរីបានយ៉ាងមានប្រសិទ្ធភាព។

ដោយឡែកចំពោះអត្ថប្រយោជន៍ដែលទទួលបានពីទឹកឃ្មុំរួមមានដូចខាងក្រោម ៖

១. ព្យាបាលរបួស និងរលាក ៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងបណ្ណាល័យ Cochrane បានបង្ហាញថាទឹកឃ្មុំអាចជួយព្យាបាលការរលាកបាន ហើយការប្រើទឹកឃ្មុំគឺមានការចំណាយថវិការអស់តិច និងមានសុវត្ថិភាពជាងការប្រើប្រាស់ពពួកថ្នាំអង់ទីប៊ីយូទិចដែលត្រូវបានគេប្រើជាញឹកញាប់ និងមានផលរំខាន។
២. ជួយកាត់បន្ថយអាការនៃជំងឺរាគ ៖​ យោងតាមការពិនិត្យអ្នកជំងឺដោយផ្អែកលើការស្រាវជ្រាវអំពីទឹកឃ្មុំវាបានបង្ហាញឱ្យឃើញពីប្រសិទ្ធិភាពកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺរាគ។ ទឹកឃ្មុំក៏ជួយលើកកម្ពស់នៃការកើនឡើងជាតិប៉ូតាស្យូម និងការទទួលទានទឹកដែលជាជំនួយយ៉ាងខ្លាំងនៅពេលដែលមានបញ្ហារាគ។ ការស្រាវជ្រាវមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបានបង្ហាញថាទឹកឃ្មុំក៏មានសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យរាគ។

៣. ការពារការចាល់ជាតិអាស៊ីត៖ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទឹកឃ្មុំអាចកាត់បន្ថយលំហូរនៃអាស៊ីតក្រពះ និងអាហារមិនងាយរំលាយ ដែលជាហេតុធ្វើឱ្យមានជំងឺច្រាលអាស៊ីតក្នុងក្រពះ (GERD)។ 

 
៤. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ៖ ក្នុងឆ្នាំ២០១០ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សានៅសាកលវិទ្យាល័យ Amsterdam បានរាយការណ៍នៅក្នុងកាសែត FASEB ថា សមត្ថភាពរបស់ទឹកឃ្មុំក្នុងការសម្លាប់បាក់តេរីស្ថិតនៅក្នុងទម្រង់ជាប្រូតេអ៊ីនហៅថា defensin-1 ។ បន្ថែមពីនេះ នៅក្នុងគ្លីនិកអតិសុខុមជីវសាស្ត្រ និងជំងឺឆ្លងរបស់អឺរ៉ុបក៏បានបង្ហាញថា ទឹកឃ្មុំអាចជួយការពារបាក់តេរី Clostridium difficile ពីការតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស។ C. difficile ត្រូវបានគេស្គាល់ថាបណ្តាលឱ្យរាគ និងឈឺធ្ងន់ធ្ងរ។


៥. បន្ថយរោគសញ្ញាផ្តាសាយ និងក្អក ៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំថាទឹកឃ្មុំជាឱសថបំបាត់ក្អកធម្មជាតិ។ បណ្ឌិត្យសភាកុមារអាមេរិចក៏ទទួលស្គាល់ទឹកឃ្មុំជាថ្នាំព្យាបាលសម្រាប់ការក្អកផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេណែនាំថាទឹកឃ្មុំមិនសមស្របសម្រាប់កុមារអាយុក្រោមមួយឆ្នាំទេ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានបង្ហាញថាទឹកឃ្មុំកាត់បន្ថយអាការៈក្អកនៅពេលយប់ និងធ្វើឱ្យការគេងមានភាពប្រសើរឡើងចំពោះកុមារដែលមានការបញ្ហាផ្លូវដង្ហើមល្អជាងប្រើថ្នាំក្អកដែលមានឈ្មោះថា dextromethorphan ។

៦. ជំនួសស្ករដែលបានបន្ថែមនៅក្នុងរបបអាហារ ៖ រសជាតិផ្អែមរបស់ទឹកឃ្មុំធ្វើឱ្យវាអាចជំនួសស្ករនៅក្នុងរបបអាហារ។ ស្ករដែលបានបន្ថែមនៅក្នុងរបបអាហារផ្តល់នូវកាឡូរីលើសលប់ និងមិនមានសារធាតុចិញ្ចឹមទេដែលអាចនាំឱ្យមានការឡើងទម្ងន់ ព្រមទាំងធ្វើឱ្យហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែមមានការកើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា