គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងជំរុញសក្ដានុពលវិនិយោគ និងតម្លៃដីនៅខេត្តព្រៃវែង-ស្វាយរៀង

ភ្នំពេញ ៖ រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពញ​-បាវិត ​ដែលគម្រោងផ្លូវ​នេះនឹង​ឆ្លងកាត់ខេត្ត​ចំនួន​៣ រួមមាន​ផ្នែក​ខ្លះ​នៃខេត្ត​កណ្ដាល ខេត្តព្រៃវែង និងស្វាយ​រៀង។ ការ​សាងសង់ផ្លូវ​ល្បឿន​លឿ​ន​នេះ​ដែ​រ ​នឹងជំរុញ​សក្ដានុពល​នៃការ​វិនិយោគ​ លើកកម្ពស់​តម្លៃដីធ្លី​បន្ថែមទៀត​នៅក្នុងខេត្តចំនួន២ ​គឺខេត្តព្រៃវែង​និងស្វាយរៀង។

លោក ​ថា ថេង ប្រធានក្រុមហ៊ុន​អចលទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀង​បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូ​វល្បឿន​លឿនភ្នំពេញ-​បាវិត​ នៃខេត្ត​ស្វាយរៀង​នឹង​ជួយ​ជំរុញឱ្យ​សក្ដានុពល​នៃការ​វិនិយោ​គ​​នៅក្នុងខេត្តស្វាយរៀង​កាន់តែមាន​កំណើន​បន្ថែម​ទៀត ដោយសារតែ​នៅពេល​ផ្លូ​វនេះ​បាន​សាង​សង់​រួច​រាល់​​វា​នឹង​កាត់បន្ថយកា​រធ្វើ​ដំណើរពីភ្នំពេញ និងខេត្តស្វាយរៀង​ និង​ធ្វើបង្ខិត​ខេត្តស្វាយរៀង​ក៏ដូចជាក្រុ​ង​បា​វិត-រាជធានីភ្នំពេញ​កាន់តែខិត​ជិតគ្នា។

Expresswayty.jpg

លោកបន្តថា​ ៖

“បាវិត​ គឺជា​ក្រុងមួយស្ថិតនៅក្នុង​ខេត្តស្វាយរៀង ហើយ​ក្រុងនេះ ក៏ជា​តំបន់​ដ៏មានសក្ដា​នុព​លមួ​យ​នៅ​ក្នុ​ង​ព្រះរាជាណាចក្រកម្ពុជា​ ជាពិសេស​វាជា​តំបន់​នៅជាប់ព្រំដែនកម្ពុជា​វៀតណាម ដូច្នេះហើយ​កា​រដោះ​ដូរ​ទំនិញ​ ​ភាគច្រើន​រវាង​កម្ពុជា និងវៀតណាមគឺត្រូវ​ឆ្លងកាត់តាម​ច្រកមួយនេះ​គឺក្នុងក្រុង​បាវិត។ បើសិនជា​មាន​ការ​អភិវឌ្ឍផ្លូ​វល្បឿន​លឿន​ពីភ្នំពេញទៅក្រុ​ងបាវិត​មែននោះ វា​នឹង​ជំរុញ​ឱ្យមាកា​រវិនិយោគ ​និងធ្វើឱ្យ​តម្លៃដីធ្លី​នៅក្នុងក្រុងមួយ​នេះ ឬខេត្តស្វាយរៀង​មានតម្លៃបន្ថែមមួយកម្រិត​ទៀត”

លោក​ ម៉ៅ មុនីរតនា ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង​ក៏បានឱ្យដឹងផងដែរថា វា​ជា​រឿង​ដ៏ល្អមួយ​បើសិនជា​ផ្លូ​វល្បឿនលឿនភ្នំពេញ-បាវិត​បានដំណើរការ​នៅ​ពេល​ឆាប់​ៗ​ ពីព្រោះថា​ផ្លូវល្បឿនលឿននេះ​នឹងនាំវិនិយោគិន​ពីភ្នំពេញ​ និងតាមបណ្ដាខេត្ត​ផ្សេង​ទៀត​ចូល​មកកាន់​ខេត្ត​ព្រៃ​​វែង​ ។

លោកបន្តថា​ ៖

“បច្ចុប្បន្ន​នេះ​មាន​វិនិយោគិន​មួយចំនួន​ហើយបានចាប់អារម្មណ៍​នឹង​បណ្ដាក់​ទុនវិនិយោគ​​នៅក្នុង​ខេត្ត​ព្រៃ​វែង និង​បានធ្វើ​ឱ្យតម្លៃដីធ្លី​នៅក្នុ​ងខេត្តព្រៃវែង​មានសន្ទុះមួយកម្រិតថែមទៀត​ផងដែរ។​ ការស្ថាបនា​ផ្លូវ​ល្បឿនភ្នំពេញ-បាវិត​ នឹង​នាំវិនិយោគិនបរទេស​ក៏ដូចជា​វិនិយោគិន​ក្នុងស្រុក​ទៅកាន់ខេត្ត​ព្រៃវែងនេះ​បន្ថែ​ម​​ទៀត ដូច្នេះហើយ​អ្នកដែលមានទុន​គ្រប់គ្រាន់​អាច​ឆ្លៀត​ឱកាស​នេះក្នុងការទិញ​ដីសម្រាប់​យក​ប្រាក់ចំណេញ​​នៅពេលអនាគត ពោលគឺនៅពេល​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ”

លោក​ឧកញ៉ានួន រឹទ្ធី ​ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា​ តាមពិតទៅ​ព្រៃ​វែង និងស្វាយរៀង​ជា​ខេត្តដែលនៅមិនឆ្ងាយពី​ភ្នំពេញ​ប៉ុន្មានទេ តែដោយសារតែមិនសូវ​មានផ្លូវ​ និងហេដ្ឋារចនាសម្ព័ន្ធល្អ ​ទើបធ្វើឱ្យវិនិយោគិនមិនទាន់សម្រេចចិត្ត​ចូល​បណ្ដាក់ទុនវិនិយោគនៅក្នុងខេត្ត​ទាំងពីរ​នេះ ។

លោកឧកញ៉ាបន្តថា ៖ នៅពេលគម្រោងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​បាវិត បានបង្ហាញជារូបរាងពិតប្រាកដ នោះវា​នឹង​បង្កើនភាពទាក់ទាញវិនិយោគិន ទាំងជាតិ និងអន្តរជាតិ ឱ្យចាប់អារម្មណ៍ ចូលទៅបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តទាំង២​នេះបន្ថែមទៀត ដែលអាចធ្វើឱ្យ​តម្លៃដីធ្លី​មានការកើនឡើងជាងពេលបច្ចុប្បន្ននេះជាក់ជាមិនខាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ