គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ភ្នំពេញ ៖​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំ កម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​របស់អម្រឹត ដែលទទួលបាននិទ្ទេស A និង B ក្នុងការប្រលងបាក់ឌុបសម្រាប់ឆ្នាំសិក្សា(២០២៣-២០២៤) កន្លងមកនេះ​ ។​ 

អម្រឹត បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនចំនួន ៦៣រូប (២៣រូប និទ្ទេស A និង ៤០រូប និទ្ទេស B ) ក្នុងម្នាក់ចំនួន ១ ០០០​ដុល្លារ សម្រាប់កូនអតិថិជនដែលប្រើប្រាស់ “គណនីក្មេងឆ្លាត” ទទួលបាននិទ្ទេស A និងចំនួន ៧០០​ដុល្លារ សម្រាប់និទ្ទេសB ។ កម្មវិធីនេះនឹងប្រព្រឹត្តនៅក្នុងតំបន់ចំនួន​៦ ដែលជាតំបន់ប្រតិបត្តិការបស់អម្រឹត។ កម្មវិធីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅតំបន់ ភ្នំពេញ ព្រៃវែង និងសៀមរាប ចំណែកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅតំបន់បាត់ដំបង កំពត និងកំពង់ចាម ។

គណនីក្មេងឆ្លាត គឺជាគណនីសន្សំរួមគ្នារវាងមាតាបិតាឬអាណាព្យាបាល និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួន និងលទ្ធភាពជាក់ស្ដែងរបស់អតិថិជន ។ លើសពីនេះទៅទៀត ម្ចាស់គណនីនឹងត្រូវបានការពារដោយកញ្ចប់ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ក្នុងទឹកប្រាក់ ៤.០០០ ដុល្លារ ក្នុងអំឡុងពេលសន្សំប្រាក់នេះ ព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ហូតដល់ ១.០០០ ដុល្លារសម្រាប់បុត្រធីតាដែលទទួលបាននិទ្ទេស A និងចំនួន ៧០០​ដុល្លារ សម្រាប់និទ្ទេសB ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)។    ​​​​​​

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ។​ អម្រឹតពិតជាមានមោទកភាពជាទីបំផុតដែលបានចូលរួមដំណើរជាមួយអតិថិជនក្នុងរយៈពេល៤ឆ្នាំមកនេះ។​

មកដល់បច្ចុប្បន្ន អតិថិជនជាង ៤ម៉ឺននាក់ បាននិងកំពុងប្រើប្រាស់ “គណនីក្មេងឆ្លាត   ដែលនៅក្នុងនោះអតិថិជនជាស្រ្តីមានចំនួន ជិត៣ម៉ឺននាក់ ។ អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនទាំងអស់សម្រាប់ការគាំទ្រ និងទំនុកចិត្តប្រើប្រាស់ “គណនីក្មេងឆ្លាតឆ្ពោះទៅមុខ អម្រឹត ប្តេជ្ញាបន្តរួមចំណែកបំពេញក្តីស្រមៃរបស់មាតាបិតារៀបចំគម្រោងអនាគតការសិក្សារបស់កូនៗ!

គួរបញ្ចាក់ផងដែរថា នេះឆ្នាំទី២ ដែលអម្រឹត បានរៀបចំកម្មវិធី​អបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​។ កម្មវិធីលើកទី១នៅក្នុងឆ្នាំ​២០២៣ អម្រឹតបានផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗអតិថិជន “គណនីក្មេងឆ្លាត” ចំនួន២១រូប ដែលទទួលបាននិទ្ទេស  A និង B  ដែលចំណាយប្រាក់ឧបត្ថម្ភចំនួន ១៦.៨០០ដុល្លារ ។ 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុង បម្រើអតិថិជនជាង ៦00.000 នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមានប្រាក់បញ្ញើជាង ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ០៨ ប្រទេស ក្នុងពិភពលោក ។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់(ហៅកាត់ថាFMO)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump


Leave a Reply

Your email address will not be published.Required fields are marked *