ក្រុមមនុស្ស Millennials  និង Gen Z អាចដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារអភិវឌ្ឍប្រកបដោយចីរភាព

ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមមនុស្សវ័យកណ្តាល ឬ Millennials ​ដែលកើតនៅចន្លោះឆ្នាំ១៩៨១ និងឆ្នាំ១៩៩៦ គឺជាក្រុមមនុស្សចំណែកធំបំផុតនៃចំនួនប្រជាជនពិភពលោក ហើយមានលក្ខណៈខុសប្លែកពីក្រុមមនុស្សជំនាន់ផ្សេងៗទៀតទាំងទំនោរចិត្ត និងរបៀបនៃការធ្វើការ។

យ៉ាងណាក៏ដោយ បើទោះជាមានលក្ខណៈខុសគ្នាតិចតួចជាមួយនឹងក្រុមមនុស្សវ័យក្មេង ឬ Generation Z ដែលកើតនៅចន្លោះឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០១២ ក្ដី ប៉ុន្តែក្រុមទាំង២អាចនិយាយបានថា ជាក្រុមមនុស្សដែលមិនអាចខ្វះបានឡើយសម្រាប់ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព Sustainable Development Goals (SDGs) ក្នុងសម័យកាលបច្ចុប្បន្ននេះ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬ SDG គឺជាការអំពាវនាវឱ្យពិភពលោកក្នុងការចូលរួមធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព។ ដូច្នេះប្រសិនបើអ្នកស្ថិតនៅក្នុងជំនាន់ក្រុមមនុស្សទាំងពីរនេះតើអ្នកត្រូវមានទំនួលខុសត្រូវ និងទាមទារនូវលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីចូល​រួមកិច្ចការងារដ៏មានសារៈសំខាន់មួយនេះ?

ចំណុចសំខាន់មួយដែលការអភិវឌ្ឍប្រកបដោយចីរភាព SDG ពិតជាត្រូវការក្រុមមនុស្សទាំងពីរប្រភេទនេះគឺជាទំនោរនៃការប្រើប្រាស់ដ៏មានលក្ខណៈពិសេសខុសពីគេ ហើយវាកឺជាកូនសោរដ៏ចំបាច់ក្នុងការឈានទៅសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍនេះដែរ។ ប៉ុន្តែសម្រាប់ក្រុមមនុស្សដែលជាក្រុម Millennialsក្តី Gen Z វិញពួកគេក៏ត្រូវការចំណេះដឹង និងជំនាញ និងទំនួលខុសត្រូវមួយចំនួនដែរដើម្បីអាចក្លាយទៅជាចំណែកដ៏សំខាន់ក្នងគោលដៅនៃ SDG ដែលក្នុងនោះរួមមានទាំងចំណេះដឹងផ្នែកសង្គម ឬមសិកាសង្គមត្រូវមានចំណេះដឹងជាមូលដ្ឋានលើបច្ចេកវិទ្យាដែលមិនគួរមើលរំលង។ ក្រៅពីនោះពួកគេត្រូវចាំបាច់យល់ពីអ្វីទៅជាការរស់នៅបែបចម្រុះជាតិសាស ហើយប្រកបដោយសុទិដ្ឋិនិយម និងអាចទទួលយកបទពិសោធន៍ និងយល់ដឹងអំពីការចំណាយប្រកបដោយសីលធម៌បន្ថែមពីលើចំណេះដឹង និងការអប់រំដែលមានស្រាប់ផង។

ជាចំណុចចុងក្រោយដែលពួកគេត្រូវមាននោះគឺជាការចេះថែរក្សាសុខភាពឲ្យបានល្អទាំងផ្លូវការផ្លូវចិត្ត ក៏ដូចជាសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងបើមិនដូច្នេះទេកិច្ចការងារចូលរួមទាំងឡាយនៅក្នុងសង្គមក៏មិនមានប្រសិទ្ធភាពការស្វែងយល់ពីចំណេះដឹងនានា និងការទទួលយកបទពិសោធន៍ និងការអប់រំថ្មីៗក៏មិនអាចធ្វើឡើងទៅបាននោះដែរ។

គួរឲ្យដឹងដែរថា ក្រុមមនុស្ស Millennial ដែលជាក្រុមមនុស្សកើតនៅចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៦ មានចំនួនសរុបដល់ទៅ ២១,៦៧ភាគរយនៃពលរដ្ឋពិភពលោកខណៈដែលក្រុម Gen Z មានចំណែកដល់ទៅ​ ២០,៨៨ភាគរយ។ នេះបើយោងតាមតួលេខចុងក្រោយដែលធ្វើឡើងដោយ The Statista សម្រាប់ឆ្នាំ២០២២ កន្លងមកនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump