គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc) ចូលរួមយុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត

ភ្នំពេញ ៖ ខណៈតម្រូវការឈាមដើម្បីសង្រ្គោះអាយុជីវិតមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក តាមរយៈការរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ​ធនាគារ  និងសមាគមធនាគារកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc)បានចូលរួមចំណែកនៅក្នុងយុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ»។

កម្មវិធីនេះបរិច្ចាកឈាមដោយស្ម័គ្រចិត្តខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចុះឈ្មោះចូលរួមសរុបប្រមាណជាង ៧០០នាក់។

ថ្លែងក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាន៍ថា៖

“ក្រោមកិច្ចសហការពីស្ថានប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» មានគោលបំណងធំៗ ចំនួនបីគឺ៖ ទី១. កៀរគរការបរិច្ចាគឈាមពីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិត អ្នកដែលមានតម្រូវការឈាមបន្ទាន់ ទី២. បរិច្ចាគថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ទី៣. លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម”

លោក កែវ សុខា អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដែលបានដឹកនាំក្រុមការងាររបស់គ្រឹះស្ថានចូលរួមចំណែកក្នុងការបរិច្ចាកឈាមបានមានប្រសាសន៍ថា ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជាក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ​ គឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។

លោកបានបន្តថា ៖

“សូមបង្កើនការចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាកម្លាំងមួយដ៏មានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជីវិតមនុស្សដែលកំពុងមានតម្រូវការចាំបាច់។ ការជួយអ្នកដទៃឱ្យរួចផុតពីទុក្ខលំបាក វាគឺជាទង្វើមួយដ៏ប្រសើរដែលមនុស្សទូទៅដែលមានលទ្ធភាពគ្រប់គ្រាន់គួរតែមានការចែករំលែក”

សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាបណ្ណចាប់ដំណើរការក្នុងវិស័យហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជាស្របច្បាប់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រោមកិច្ចដំណើរការយ៉ាងរលូន លើការផ្តល់ប្រាក់កម្ចី បង់រំលស់ម៉ូតូ និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ព្រមទាំងបានទទួលការគាំទ្រ ផ្តល់ទំនុកចិត្តពីអតិថិជនរាប់ពាន់គ្រួសារ និងបានពង្រីកសាខារហូតដល់ចំនួន ១១សាខាខេត្ត-ក្រុង-ស្រុក ដែលមាននៅ រាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួន ដូចជា កណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពត និងកំពង់ធំ ហើយមានផែនការនឹងពង្រីកសាខាបន្ថែមទៀតនៅបណ្តាខេត្តក្រុងទូទាំងប្រទេស នាពេលខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ន ប៊ែមប៊ូ ហ្វាយនែន មានបុគ្គលិកជំនាញបម្រើការងារប្រមាណជាង១៣០នាក់ ។

ដោយឡែក នៅក្នុងថ្ងៃបរិច្ចាគនោះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc) មានបុគ្គលិកចូលរួម បរិច្ចាគចំនួន២១ នាក់ ដែលក្នុងនោះមានទាំងលោកអគ្គនាយក និងលោកអគ្គនាយករងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក