ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ទីក្រុង Ede ប្រទេសហូឡង់ ៖ ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ។
ជំហានយុទ្ធសាស្ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស និងសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់កសិករនៅទូទាំងតំបន់អាស៊ី។ ការទិញយកនេះបាន​ពង្រឹងវត្តមាន​របស់ ឌឹហឺស្ស នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទីផ្សារសំខាន់ៗក្នុងផលប័ត្រដែលមានស្រាប់របស់ខ្លួន ព្រមទាំងផ្តល់ឱកាសឱ្យក្រុមហ៊ុនឈានជើងចូលទៅក្នុងទីផ្សារថ្មីៗចំនួនពីរផ្សេងទៀតគឺ៖ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន។ ប្រតិបត្តិការនេះរាប់បញ្ចូលរោងចក្រផលិតចំណីសត្វចំនួន ១៧ កន្លែង និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើនទៀតនៅទូទាំងតំបន់។


រឹងមាំជាមួយគ្នា – នៅក្បែរកសិករ យើងបង្កើតឱ្យមានភាពលេចធ្លោ

វឌ្ឍនភាពពិតប្រាកដចាប់ផ្តើមចេញពីកន្លែងដែលសំខាន់បំផុតគឺ៖«កសិដ្ឋាន»។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកដ៏ស៊ីជម្រៅរបស់ ឌឹហឺស្ស និង ស៊ីជេ ជែលជីដាង ក្រុមការងាររបស់យើងនឹងមានសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការជួយដល់កសិករក្នុងស្រុកឱ្យមានលក្ខណៈវិជ្ជាជីវៈ បង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ យើងផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយកសិករ ភ្នាក់ងារចែកចាយ និងដៃគូវិនិយោគគ្រប់រូប ហើយយើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចែករំលែកផលិតផល សេវាកម្ម ចំណេះដឹង និងការអនុវត្តល្អបំផុតរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វក្នុងទីផ្សារទាំងនេះ។

ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងកិច្ចសហការ


ដើម្បីជ្រោមជ្រែងបន្ថែមដល់កសិករ ឌឹហឺស្ស ដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដៃគូពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃចំណីសត្វ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តជួយអតិថិជនរបស់យើងឱ្យទទួលបានពូជសត្វដែលមានគុណភាពល្អបំផុត ដោយបង្កើនការវិនិយោគលើកសិដ្ឋានបង្កាត់ពូជជ្រូក និងបសុបក្សីនៅទូទាំងតំបន់អាស៊ី។ ការធ្វើបែបនេះ គឺក្នុងគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពដល់អតិថិជន ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងសរុបនៃឧស្សាហកម្មចិញ្ចឹមសត្វ។ ពូជសត្វលំដាប់ពិភពលោក បូករួមនឹងចំណីសត្វដែលមានគុណភាពខ្ពស់និងសេវាកម្មគាំទ្រផ្នែកអាហារូបត្ថម្ភ ការចិញ្ចឹម និងពេទ្យសត្វ នឹងជួយកសិករដែលជាអតិថិជនរបស់យើង ឱ្យសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងចីរភាព។

ការជួយអតិថិជនក្នុងការលក់សត្វ ស៊ុត ត្រី និងទឹកដោះគោ ទៅកាន់រោងចក្រកែច្នៃ និងអាជីវករដែលមានទំនុកចិត្ត ក៏នៅតែជាអាទិភាពចម្បងផងដែរ។ រួមជាមួយផលិតផលហិរញ្ញវត្ថុថ្មីៗដែលយើងបានបង្កើតឡើងក្រោមកិច្ចសហការជាមួយធនាគារដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តគាំទ្រអតិថិជនរបស់យើងតាមតម្រូវការជាក់ស្តែង។ ឌឹហឺស្ស នឹងបន្តផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលជួយសម្រួលដល់កំណើនប្រកបដោយចីរភាពរបស់ពួកគេ។


លោក
Gabor Fluit អគ្គនាយក (CEO) នៃក្រុមហ៊ុន De Heus Animal Nutrition បានមានប្រសាសន៍ថា៖ ការទិញយកនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីពង្រឹងវត្តមានក្នុងតំបន់អាស៊ី។ តាមរយៈការរួមបញ្ចូលជំនាញបច្ចេកទេស និងទំនាក់ទំនងអតិថិជនដ៏រឹងមាំរបស់ CJ Feed & Care ជាមួយនឹងបទពិសោធន៍រាប់សតវត្សរ៍របស់យើងលើផ្នែកអាហារូបត្ថម្ភសត្វ និងការគ្រប់គ្រងកសិដ្ឋាន យើងអាចពន្លឿនកំណើន និងផ្តល់គុណតម្លៃកាន់តែច្រើនដល់កសិករទូទាំងតំបន់។យើងកំពុងរួមគ្នាបង្កើតអនាគតមួយដែលកសិករនិងសហគមន៍របស់ពួកគេអាចរីកចម្រើននិងរួមចំណែកដល់វិស័យចំណីសត្វដែលមានភាពធន់ និងចីរភាព។”


លោក
Harry Schimmel អគ្គនាយកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានលើកឡើងថា៖ “យើងពិតជាមានក្តីរំភើបចំពោះការបិទបញ្ចប់ការទិញយកនេះ។ ការរួមបញ្ចូលបទពិសោធន៍ និងចំណេះដឹងរបស់ ស៊ីជេ ជែលធីដាង ហ្វីដ ជាមួយនឹងអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើងនៅកម្ពុជា ផ្តល់ឱ្យយើងនូវឱកាសក្នុងការពង្រឹងនិងពន្លឿនការសន្យារបស់យើងចំពោះកសិករចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យ៖ នោះគឺការធ្វើឱ្យអាជីវកម្មរបស់កសិករកាន់តែប្រសើរឡើងតាមរយៈចំណីសត្វ ពូជសត្វ និងការគាំទ្រផ្នែកបច្ចេកទេសដែលមានគុណភាពខ្ពស់បំផុត។ យើងរំពឹងរង់ចាំការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាងវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យមានភាពរីកចម្រើន និងចីរភាពនៅកម្ពុជា។”

លោក ចាន់ គឹមរិទ្ធី ភាគហ៊ុនិកនៃក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានមានប្រសាសន៍ថា៖ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រដល់កសិករចិញ្ចឹមសត្វឯករាជ្យរបស់កម្ពុជា។ ទិសដៅរបស់យើងគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វឌ្ឍនភាព និងវិបុលភាពរយៈពេលវែង ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មម្នាក់ ខ្ញុំសូមគាំទ្រចក្ខុវិស័យជាតិនេះដោយភាពជឿជាក់ និងសុទិដ្ឋិនិយម ដែលជំរុញដោយតម្រូវការកើនឡើង និងសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្មរបស់កម្ពុជា។ ក្នុងនាមជាជនជាតិខ្មែរ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលយើងអាចរួមចំណែកយ៉ាងមានន័យក្នុងដំណើរនេះ តាមរយៈការធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់សម្រាប់ប្រជាជនរបស់យើង និងតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រជាជាតិមួយដែលកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ ខ្ញុំសូមបញ្ចប់ដោយសារមួយដែលឆ្លុះបញ្ចាំងពីជំនឿ និងការប្តេជ្ញាចិត្តរួមរបស់យើងគឺ៖ខ្មែរអាចធ្វើបាន”។ សូមឱ្យស្មារតីនេះបន្តជំរុញ និងដឹកនាំការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់អនាគតដ៏រឹងមាំសម្រាប់កម្ពុជា។ យើងរួមគ្នា អាចធ្វើបាន។”


ក្រុមហ៊ុន De Heus Animal Nutrition ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយនៅតែគ្រប់គ្រង និងដឹកនាំដោយគ្រួសារ De Heus និងបានក្លាយជាដៃគូដែលអាចទុកចិត្តបានក្នុងវិស័យអាហារូបត្ថម្ភសត្វអស់រយៈពេលបួនជំនាន់មកហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ក្រុមហ៊ុនបានរីកចម្រើនក្លាយជាក្រុមហ៊ុនអាហារូបត្ថម្ភសត្វឈានមុខគេមួយក្នុងពិភពលោក ដែលមានប្រតិបត្តិការនៅក្នុងជាង ២០ ប្រទេស រោងចក្រផលិតជាង ៩០ កន្លែងនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង និងនាំចេញទៅកាន់ជាង ៧០ ប្រទេស។ ជាមួយនឹងបុគ្គលិកជាង ១០,០០០ នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុន ឌឹហឺស្ស គាំទ្រដល់កសិករចិញ្ចឹមសត្វ និងវារីវប្បកររាប់ពាន់នាក់ ដែលជាកសិករចិញ្ចឹមសត្វយកសាច់ ទឹកដោះ ស៊ុត និងត្រី ដោយការផ្គត់ចំណីប្រកបដោយគុណភាពខ្ពស់ ជំនាញអាហារូបត្ថម្ភ និងការគាំទ្រកសិដ្ឋានដែលស្របតាមតម្រូវការជាក់ស្តែង។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅក្រុងEde ប្រទេសហូឡង់។

បេសកកម្មឌឹហឺស្សគឺ “Nourishing Future Generations” (ជ្រោមជ្រែងមនុស្សជំនាន់ក្រោយ) ដែលជំរុញរាល់សកម្មភាពទាំងអស់ដែលយើងធ្វើ។ យើងប្ដេជ្ញាចិត្តក្នុងការរួមចំណែកដល់លទ្ធភាពទទួលបាននូវអាហារដែលមានសុវត្ថិភាព តម្លៃសមរម្យ ជីវជាតិគ្រប់គ្រាន់ និងចីរភាពសម្រាប់ចំនួនប្រជាជនពិភពលោកដែលកំពុងកើនឡើង។

ជារៀងរាល់ថ្ងៃ យើងខិតខំដើម្បីសម្រេចបាននូវការបំប្លែងចំណីទៅជាសាច់សត្វឱ្យបានអត្រាខ្ពស់បំផុត។ ទាំងអស់នេះគឺមានគោលបំណងតែមួយគត់ គឺដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្មសម្រាប់អតិថិជនរបស់យើង ដែលជាកសិករចិញ្ចឹមសត្វសាច់ ទឹកដោះ ស៊ុត និងត្រី។ យើងមិនត្រឹមតែផ្ដល់ផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សេវាកម្ម និងចំណេះដឹងស៊ីជម្រៅអំពីចំណីសត្វ វិធីសាស្ត្រចិញ្ចឹមសត្វ និងវិទ្យាសាស្ត្រសត្វផងដែរ ដែលតាមរយៈនេះអាចផ្ដល់ប្រសិទ្ធភាព និងវឌ្ឍនភាពបច្ចេកវិទ្យាដល់កសិករ។ ក្នុងន័យនេះ ក្រុមហ៊ុន ឌឹហឺស្ស អាចបង្កើតភាពលេចធ្លោ និងរួមចំណែកយ៉ាងសកម្មដល់ការជម្រុញវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មក្នុងស្រុកមានលក្ខណៈវិជ្ជាជីវៈកាន់តែប្រសើរ។

ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច កម្ពុជា (DE HEUS TMH CAMBODIA)មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយចាប់តាំងពីឆ្នាំ២០២០ មកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធបណ្ដាក់ទុនរួមគ្នា ក៏បានក្លាយខ្លួនទៅ ឌឹហឺស្ស ធីអិមអេច។ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានផ្គត់ផ្គង់ចំណីសម្រេច និងមេចំណី ដែលមានគុណភាពខ្ពស់ ដោយផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើអាហារូបត្ថម្ភសត្វ ការគាំទ្រផ្នែកបច្ចេកទេស និងកម្មវិធីគ្រប់គ្រងកសិដ្ឋាន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច ធានាបាននូវសុខភាពសត្វ និងផលិតភាពល្អបំផុតក្នុងការចិញ្ចឹមបក្សី ជ្រូក សត្វទំពារអៀង និងវារីវប្បកម្ម—និងចូលរួមចំណែកដល់ភាពជោគជ័យ និងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យនៅក្នុងប្រទេសកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ប្រធានាធិបតី Trump គំរាមថា "អេស្ប៉ាញគឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ និង ផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ"

IMF ៖ ឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើសេដ្ឋកិច្ចពិភពលោក​ធ្ងន់កម្រិតណា គឺអាស្រ័យលើរយៈពេលរបស់វា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *