បរទេស ៖ របាយការណ៍ស្រាវជ្រាវចំនួន២របស់អង្គការអន្តរជាតិដែលមានអាយុកាលចំណាស់ IBA (International Bar Association) និងភ្នាក់ងាររបស់គណកម្មការអឺរ៉ុប Migrant and Home Affairs បានបង្ហាញលទ្ធផលស្រដៀងគ្នាថា បញ្ហាពុករលួយនៅក្នុងប្លុកអឺរ៉ុបមិនត្រឹមតែបានធ្វើឲ្យខាតបង់ថវិការាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនោះទេ លើសពីនេះវានៅមិនទាន់ត្រូវបានគេយកចិត្តទុកដាក់ និងគិតគូរខ្លាំងនៅឡើយ។
ការដាក់ចំណងជើងធំៗដោយ IBA និងជាអត្ថបទស្រាវជ្រាវដ៏ស៊ីជម្រៅមួយទៅលើបញ្ហាពុករលួរបស់អឺរ៉ុបដែលបានសរសេរថា ៖ Fighting corruption remain a low priority for the EU ដែលមានន័យថា ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយនៅក្នុងប្លុកអឺរ៉ុបមកដល់ពេលនេះស្ថិតនៅក្នុងកម្រិតយកចិត្តទុកដាក់តិចតួចបំផុត។
IBA បានរៀបរាប់ថា ៖ អំពើពុករលួយបានធ្វើឲ្យមានការខាតបង់ជាថវិការបស់សហភាពអឺរ៉ុបដល់ទៅរាប់ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ប៉ុន្តែបណ្តាប្រទេសក្នុងតំបន់ដែលដាក់ការប្តេជ្ញាចិត្តក្នុងការតាក់តែងច្បាប់បន្ថែមដើម្បីកាត់បន្ថយ ឬលុបបំបាត់ឲ្យបានទាំងស្រុងនោះគឺមិនទាន់មានចំនួនកើនឡើងខ្លាំងនៅឡើយ ដែលជាហេតុធ្វើឲ្យកើតមានជាសំណួរថា តើអឺរ៉ុបនឹងអាចធ្វើការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយបានដោយរបៀបណា?
ឆ្នាំ២០១៤ គណកម្មការអឺរ៉ុបបានធ្វើការស្រាវជ្រាវជាលើកដំបូងទៅលើបញ្ហាពុករលួយនៅទូទាំងសមាជិករបស់អឺរ៉ុប ដែលជាលទ្ធផលមិនគួរឲ្យជឿបលើញ្ហាពុករលួយបានធ្វើឲ្យប្លុកទាំងមូលខាតបង់ថវិកាដល់ទៅ១២០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ហើយក្រោយមក២ឆ្នាំ គឺនៅឆ្នាំ២០១៦ការសិក្សាស្រាវជ្រាវម្តងទៀតដែលធ្វើឡើងដោយសភាអឺរ៉ុបដដែលបានរកឃើញថា បញ្ហាពុករលួយនេះបានធ្វើឲ្យមានការខាតបង់ធំជាងអ្វីដែលបានសិក្សាពីលើកមុនដល់ទៅ៨ដង ឬប្រមាណជា៩៩០ពាន់លានអឺរ៉ូ។
គួរឲ្យដឹងដែរថា IBA គឺជាអង្គការឈានមុខគេសម្រាប់កិច្ចការងារអនុវត្តច្បាប់អន្តរជាតិ និងជាសមាគមមេធាវីផងដែរ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ ពោលគឺនៅក្រោយការបង្កើតអង្គការសហប្រជាជាតិតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
របាយការណ៍ដ៏អាក្រក់នេះបានធ្វើឲ្យមានការងឿងឆ្ងល់ពីអ្នកជំនាញសេដ្ឋកិច្ចសំខាន់ៗនៅក្នុងទ្វីបអឺរ៉ុបទាំងមូលដោយសារតែដំណោះស្រាយហាក់ដូចជាមិនទាន់ត្រូវបានធ្វើឡើងបានល្អនៅឡើយ។ ដោយឡែកគណកម្មការអឺរ៉ុប តាមរយៈទីភ្នាក់ងារកិច្ចការងារ Migration and Home Affaire កាលពីខែកក្កដាកន្លងមកបានបើកប្រតិបត្តិការស្រាវជ្រាវ និងស្ទាបស្ទង់មតិមួយទៀតពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់អឺរ៉ុបបានរកឃើញថា បញ្ហាពុករលួយនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ និងចម្បងសម្រាប់បណ្តាប្រទេសជាសមាជិកនៅឡើយ។
ការស្រាវជ្រាវរកឃើញថា ពលរដ្ឋអឺរ៉ុបដល់ទៅ៦៨ភាគរយជឿជាក់ថាបញ្ហាពុករលួយនៅតែរីករាលដាលយ៉ាងខ្លាំងនៅឡើយនៅក្នុងប្រទេសរបស់ពួកគេរៀងខ្លួន ហើយក្នុងនោះប្រមាណជា៥៨ភាគរយនៃអ្នកឆ្លើយតបមើលឃើញថារដ្ឋាភិបាលរបស់ពួកគេមិនសូវមានការគិតគូរខ្លាំងទៅនឹងវិធានការក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ឡើយ។ ក្នុងនោះផងដែរ ការស្រាវជ្រាវទៅលើបណ្តាក្រុមហ៊ុនធ្វើអាជីវកម្មនៅក្នុងតំបន់ដល់ទៅ៣៤ភាគរយបានយល់ស្របនូវមតិដែលថា បញ្ហាពុករលួយគឺជាបញ្ហាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់អឺរ៉ុប។ ក្រុមហ៊ុនទាំងនោះមើលឃើញថាទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងធុរកិច្ចជន និងក្រុមអ្នកនយោបាយនៅក្នុងប្រទេសរបស់ពួកគេនាំទៅរកអំពើពុករលួយ៧៩ភាគរយ ហើយអំពើពុករលួយរារាំងការប្រកួតប្រជែងអាជីវកម្មដល់ទៅ៧០ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content