ផលិតផលពីដើមឫស្សីអាចនឹងជំនួសសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនរបស់ពិភពលោក

បរទេស ៖ តម្រូវការនៃការប្រើប្រាស់ដើមឫស្សីកំពុងកើនឡើងខ្ពស់ដើម្បីយកទៅកែច្នៃ និងផលិតធ្វើជាសំភារៈប្រើប្រាស់ប្រចាំថ្ងៃច្រើនប្រភេទសម្រាប់មនុស្សជាតិ គិតចាប់ពី ទុយោ, ស្លាបព្រា, កំប៉ុង, ឬសូម្បីតែក្រដាសអនាម័យជាដើម។

ផលិតផលធ្វើពីដើមឫស្សីបានបន្តកើនឡើងស្ទើរគ្រប់ទីកន្លែង ហើយវាត្រូវបានចាត់ទុកថាជាផលិតផលដែលមាននិរន្តភាពខ្លាំងចំពោះបរិស្ថានដែលអាចមកជំនួសធនធាន និងសំភារៈដែលផលិតពីជ័រប្លាស្ទិកដ៏ច្រើនលើសលប់នាពេលបច្ចុប្បន្ននេះ។

នៅក្នុងបរិបទនេះ គេជឿជាក់ថាប្រភេទឫស្សីមួយចំនួនអាចលូតលាស់បានលឿនបំផុតនោះយ៉ាងហោចណាស់ត្រឹមតែ១ហ្វូត ឬត្រូវជា៣តឹកប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះសំណួរថា តើធនធានទាំងនេះនឹងអាចក្លាយជាតួអង្គជំនួសដ៏មានសក្តានុពលបំផុតនៃផលិតផលអំពីប្លាស្ទិក និងក្រដាសដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ននេះបានដែរ ឬទេ?

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយដើមឫស្សីគឺជាវត្ថុធាតុដើមដែលត្រូវបានគេយកមកកែច្នៃ និងផលិតផលទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ពេញនិយមរួចទៅហើយ ជាពិសេសការមកប្រើប្រាស់ក្នុងការសាងសង់លំនៅដ្ឋាន និងកែច្នៃធ្វើជាក្រដាស ហើយមកដល់ពេលនេះ សកម្មភាពទាំងនេះក៏នៅតែមានតំរូវការខ្ពស់ដដែល។ បន្ថែមពីនេះវាក៏ត្រូវបានគេយកទៅកែច្នៃជាសំភារៈប្រើប្រាស់ជាច្រើនមុខផ្សេងទៀតក្នុងចំនួនដល់ទៅទ្វេដង។

គិតត្រឹមតែប្រទេសចិនប៉ុណ្ណោះ ការប្រើប្រាស់ដើមឫស្សីបានកើនឡើងដល់ទៅ៣ដង គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ហើយក្រៅពីនោះវាត្រូវបានលក់ទៅកាន់ទីផ្សារអាមេរិក និងឥណ្ឌាច្រើនជាងគេបំផុត។ យ៉ាងណាក្តី មកដល់ពេលនេះ ការប្រើប្រាស់ផលិតផលធ្វើពីដើមឫស្សីនៅមិនទាន់អាចចាត់ទុកថាជារឿងសាមញ្ញ និងដំណើរប្រព្រឹត្តទៅដោយនិរន្តភាពនៅឡើយចំពោះប្រភពធនធាន។ ការកែច្នៃដើមឫស្សីត្រូវការជំនាញ និងពេលវេលា ហើយផលិតផលដែលមិនត្រឹមតែតាមស្តង់ដានឹងក្លាយទៅជាគំរូអាក្រក់សម្រាប់ផលិតផលដទៃទៀត ដូច្នេះហើយដំណើរការផលិតក្នុងរយៈយូរ បូករួមទាំងការស្នើសុំអាជ្ញាបណ្ណឲ្យបានត្រឹមត្រូវជារឿងដែលត្រូវតែធ្វើបំផុត ពីព្រោះរាល់ផលិតផលដែលច្នៃចេញពីដើមឫស្សីទាំងនោះភាគច្រើនត្រូវបានគេរកឃើញថាអាចបញ្ចេញសារធាតុពុលត្រឡប់មកឲ្យអ្នកប្រើប្រាស់វិញក្នុងលក្ខខណ្ឌមួយចំនួន។

សម្រាប់ស្តង់ដាអន្តរជាតិ នៅពេលបច្ចុប្បន្នគេជឿជាក់ថាបទដ្ឋានដើម្បីអនុញ្ញាតឲ្យផលិតផលធ្វើពីឬស្សីអាចយកទៅប្រើប្រាស់ និងកែច្នៃឡើងវិញមានទៅដល់៧អជ្ញាបណ្ណ ដែលក្នុងនោះមួយដែលមានកម្រិតតានតឹង និងច្បាស់លាស់ជាងគេបំផុតមានឈ្មោះថា AS 5810។ ការធ្វើតេស្តសាកល្បងសម្រាប់តែការកែច្នៃឡើងវិញក្រោយពេលប្រើប្រាស់រួចប៉ុណ្ណោះវាទាមទារដំណាក់កាលច្រើន និងច្រើនថ្ងៃ រហូតឈានទៅដល់ខែផង។

កត្តាផ្សេងមួយទៀតដែលគេសង្កេតឃើញមានចំពោះទីផ្សារផលិតផលពីដើមឬស្សី នោះគឺទីតាំងដាំដុះដើមឫស្សី ពីព្រោះថាវាត្រូវការពេលវេលាពី២ ទៅ៣ឆ្នាំទើបអាចកាត់យកមកប្រើប្រាស់ក្នុងផលិតកម្មបាន។ ទីតាំងខ្លះបានរងការខូចខាតនូវប្រព័ន្ធអេកូឡូស៊ីដោយសារតែការកាប់ដើមឬស្សីដែលជាជម្រកសត្វព្រៃ និងជម្រករបស់ក្រុមជនជាតិភាគតិច។ បើមិនដូច្នេះទេ ការដឹកជញ្ជូនវត្ថុធាតុដើមជាឬស្សីពីកន្លែងមួយទៅកន្លែងមួយបែរជាអាចក្លាយទៅជាផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់តម្លៃថ្លៃដើមកាន់តែខ្ពស់បន្ថែមទៅវិញ។

ក្រៅពីនោះកត្តាតម្លៃក៏នៅតែជាបញ្ហាចោទនៅឡើយសម្រាប់ផលិតផលដែលផលិតពីដើមឬស្សីដែលក្នុងនោះប្រទេសជាច្រើនបានព្រមព្រៀងក្នុងការបង្កើតនូវគោលការណ៍ច្បាប់មួយជាលក្ខណៈអន្តរជាតិដើម្បីប្រកួតប្រជែងតម្លៃរវាងក្រុមហ៊ុនអ្នកផលិតពីប្លាស្ទិកក្រុមអ្នកផលិតពីឈើ និងក្រុមអ្នកផលិតពីដើមឬស្សី ហើយគោលការណ៍នោះត្រូវបានគេស្គាល់ឈ្មោះហៅថា Extending Producers Responsiblity (EPR) ដើម្បីឲ្យពួកគេចាំបាច់ត្រូវតែទូទាត់ជាលុយចំពោះការប្រមូលផលិតផលរបស់ពួកគេទៅវិញ និងការកែច្នៃឡើងវិញ។

EPR សង្ឃឹមថា ការដាក់លក្ខខណ្ឌបែបនេះនឹងធ្វើឲ្យពួកគេអាចធ្វើការប្រកួតប្រជែងគ្នាកាន់តែងាយស្រួល ខណៈដែលអតិថិជនភាគច្រើនក៏តែងតែបង្ហាញនូវឆន្ទះក្នុងការចាយលុយច្រើនជាបន្តិចប្រើប្រាស់ផលិតផលពីដើមឬស្សីក្តី។ មិនត្រឹមតែប៉ុណ្ណោះ EPR ក៏អាចដាក់សំពាធទៅដល់ក្រុមអ្នកផលិតដែលមានផលប៉ះពាល់ខ្លាំងដល់បរិស្ថានងាកមកពិចារណាក្នុងការផលិតផលិតផលចេញពីធនធានដែលមាននិរន្តភាពដូចជាដើមឬស្សីនេះវិញផងដែរ។

ដូច្នេះ គេអាចមើលឃើញថា ការប្រើប្រាស់ផលិតផលច្នៃចេញពីដើមឬស្សីពិតជាមានប្រយោជន៍ និងផលល្អសម្រាប់ពីភពលោក ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតមួយនៅឡើយដោយអាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផង ជាពិសេសការគាំទ្ររវាងភាគីទាំងពីរនេះទៅឲ្យក្រុមហ៊ុនជាអ្នកផលិតផង ដើម្បីធ្វើយ់ាងណាឲ្យវាមានការគាំទ្រកាន់តែច្រើនឡើង នោះពួកគេនឹងអាចមានកម្លាំងចិត្តក្នុងការស្វះស្វែងរកវិធីក្នុងការកាត់បន្ថយតម្លៃ និងស្វែងរកប្រភព ឬបង្កើតប្រភពឲ្យមាននិរន្តភាពចំពោះមុខតំរូវការនេះ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ