ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រកាសដាក់​លក់ជាផ្លូវការផលិតផល​ FWD​ ការពារខ្ញុំ​តាម​ប្រព័ន្ធអនឡាញ ដើម្បីផ្តល់ការការពារកាន់តែងាយស្រួល និងស្របតាមតម្រូវការអតិថិជន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia (“FWD”)​​ នៅថ្ងៃនេះបានប្រកាសជាផ្លូវការនូវ​វត្តមានរបស់ផលិតផលធានារ៉ាប់រងអាយុជីវិត​ « FWD ការពារខ្ញុំ »​​ នៅលើ​ប្រព័ន្ធអនឡាញដោយអតិថិជនអាច​ទទួលបានការការពារភ្លាមៗដោយខ្លួនឯង​​ស្របតាមតម្រូវការជាក់ស្តែង។​ ដំណើរការតាមបែបឌីជីថលពេញលេញនេះ គឺជា​ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមានកាលកំណត់តាមបែបឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា​​​ដែលផ្តល់អត្ថប្រយោជន៍ទូលំទូលាយជាមួយនឹងភាពបត់បែនក្នុងការជ្រើសយកអត្ថប្រយោជន៍នៃការការពាររហូតដល់ ២៥ ០០០ ដុល្លារអាមេរិកដោយ​ទទួល​បាន​ការផ្តល់ជូនការការពារភ្លាមៗតែម្តង។

ផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD ការពារខ្ញុំ គឺជាសមិទ្ធផលដ៏ធំមួយទៀតរបស់ក្រុមហ៊ុនបន្ទាប់ពីផលិត​ផល​នេះ​ត្រូវ​បាន​​ដាក់សម្ពោធជាសាធារណៈកាលពីខែកញ្ញា ឆ្នាំមុនដើម្បីចែកចាយតាមរយៈទីប្រឹក្សាធានារ៉ាប់រង និងដៃគូអាជីវកម្មប៊េ​ង​កាសួរេនរបស់ក្រុមហ៊ុន FWD Cambodia​​ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រួសារកម្ពុជា។

លោក​ ជីម​ គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia​​ មានប្រសាសន៍ថា ៖

«យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការនាំយក​ផលិតផល FWD ការពារខ្ញុំ មកកាន់បណ្តាញចែកចាយបែបឌីជីថល​របស់ពួកយើងដើម្បីផ្តល់ជូនភាពងាយស្រួលជាងមុន តម្លៃសមរម្យជាងមុន និងការការពារហិរញ្ញវត្ថុកាន់តែប្រសើរជាងមុនសម្រាប់ក្រុមគ្រួសារកម្ពុជា។​ ​ នេះគឺជាសក្ខីភាពបញ្ជាក់ពីយុទ្ធសាស្រ្តក្នុ្ងងការយកអតិថិជនជាគោលរួមជាមួយការគាំទ្រដោយបច្ចេកវិទ្យា​ឌីជីថលរបស់ក្រុមហ៊ុន FWD។ ការគាំទ្រពេញទំហឹងពីអតិថិជនក្រោយពេលការដាក់លក់ផលិតផលនេះក្នុងបណ្តាញចែកចាយរបស់ក្រុមហ៊ុនកន្លងមកនេះ គឺជាភស្តុតាងដ៏សំខាន់ដែលជំរុញឲ្យ​ពួកយើងខិតខំបន្តដំណើរទៅមុខមួយកម្រិតទៀតដើម្បី​ផ្តល់ជូននូវបទពិសោធកាន់តែល្អតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសសម្រាប់​ផលិតផល FWD ការពារខ្ញុំ»។​​

FWD ការពារខ្ញុំ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត​បែបឌីជីថលទីពីរបន្ទាប់ពីផលិតផលធានារ៉ាប់រងអាយុជីវិតឈ្មោះ “LifeCancerCare” ដែលបានដាក់សម្ពោធកាលពី ថ្ងៃទី​ ១៤​ ខែកុម្ភៈ ឆ្នាំ​២០២២។ ផលិតផល FWD ការពារខ្ញុំ គឺជាផលិតផលទី  ៥ របស់ក្រុមហ៊ុន FWD Cambodia ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មជាផ្លូវការ។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន FWD សន្សំខ្លីៗ FWD សងកម្ចី  FWD សងកម្ចីពេញលេញ និង LifeCancerCare។ អតិថិជនអាចស្វែងរកព័ត៌​មានអំពីបណ្ណសន្យារ៉ាប់រងភ្លាមៗនៅលើកម្មវិធីទូរស័ព្ទ Omne by FWD ទាំងសម្រាប់ iOS និង Android។​​ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល FWD  ការពារខ្ញុំ និងផលិតផលផ្សេងៗទៀត សូមចូលទៅកាន់ www.fwd.com.kh។​

អំពី FWD Group

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ ២០២៣ ជាខួបគម្រប់ ១០ ឆ្នាំរបស់ក្រុមហ៊ុន FWD ក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh

អំពី FWD Cambodia

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្ដើមប្រតិបត្តិការជាផ្លវការនៅខែ កញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅឆ្នាំ 2021 ព្រមទាំង «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា»​​  ក្នុងឆ្នាំ 2023 ពី International Finance នៅចក្រភពអង់គ្លេស ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh

អាសយដ្ឋានទំនាក់ទំនងសម្រាប់ព័ត៍មាន

តារា​ សៅយុទ្ធនា

011 759 964


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី