ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia បានដាក់សម្ពោធផលិតផលថ្មី FWD សាទរជីវិត ដើម្បីចូល​រួម​លើក​កម្ពស់​ការសន្សំ និងការការពារសម្រាប់ក្រុមគ្រួសារកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia​ នៅថ្ងៃនេះបានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី «FWD សាទរជីវិត» ដែលជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតថ្មីមួយដើម្បីជួយ​គាំ​ទ្រ​​ក្រុមគ្រួសារកម្ពុជាក្នុង​ការ​សន្សំ​សម្រាប់គោលដៅ​រយៈពេលវែង និង​ទទួលបានការការពារពេញលេញ ក្នុងដំណាក់កាលសំខាន់ៗ​នៃជីវិតរស់នៅប្រចាំថ្ងៃ​។

ផលិតផលFWD សាទរជីវិត ផ្តល់​ជូនអតិថិជននូវ​ជម្រើស​នៃ​គម្រោង​ធានា​រ៉ាប់​រងដែល​មាន​ភាព​បត់​បែន​​រយៈ​ពេល​ 8 ឆ្នាំ 10 ឆ្នាំ ឬ​ 15 ឆ្នាំ​​ដើម្បី​ធានាឲ្យ​បាននូវគោលដៅសន្សំ និងសន្តិភាពផ្លូវចិត្តជូនអតិថិជនតាមរយៈជម្រើសនៃ​ការ​បង្កើន​​ការការពារ​បន្ថែម។​ គម្រោង​ការពារបន្ថែមនេះផ្តល់ការការពាររហូតដល់​ 10 ដងនៃទឹកប្រាក់ធានារ៉ាប់រងក្នុងគម្រោងមូលដ្ខាន និងការពារទៅលើអាយុជីវិត គ្រោះថ្នាក់ និងជំងឺធ្ងន់ធ្ងរ​។ បន្ថែមពីនេះ អតិថិជនក៏ទទួលបានប្រាក់លើកទឹកចិត្តប្រចាំឆ្នាំផង​ដែរ​ក្នុងអំឡុងពេលនៃការបង់បុព្វលាភធានា​រ៉ាប់​រង​ដើម្បីជា​ផ្នែក​មួយ​នៃ​ការ​សាទរ​ជីវិត​។

លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរបស់​យើង​មក​ ផលិត​ផល​ធានា​រ៉ាប់​រងអាយុជីវិត​របស់​ក្រុម​ហ៊ុន​ FWD Cambodia បាន​កសាង​មូលដ្ឋាន​គ្រឹះ​​យ៉ាងរឹង​មាំ​ ហើយ​ថែម​ទាំង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​ និង​សហគមន៍​កម្ពុជា​ផង​ដែរ។​ ការដាក់សម្ពោធផលិតផលថ្មី FWD សាទរជីវិត គឺជាសមិទ្ធ​ផល​ធំ​មួយទៀត​របស់​យើង​ខ្ញុំ​ក្នុង​​ការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។ ការបង្កើតផលិតផលថ្មីនេះដើរ​ស្រប​គ្នា​ទៅ​នឹង​ការយល់ដឹងកាន់​តែ​ប្រសើររបស់​ក្រុម​គ្រួ​សារ​កម្ពុជា​​អំពី​គោលគំនិតក្នុងការការពារហិរញ្ញវត្ថុ និង​ការ​​ធានារ៉ាប់រងអាយុជីវិត​។ យើង​ខ្ញុំជឿជាក់​ថា​ផលិតផលថ្មីនេះ​នឹងជួយការ​ពារ​អនាគតហិរញ្ញ​វត្ថុ​របស់ក្រុមគ្រួសារកម្ពុជាកាន់​តែ​ច្រើន​ ព្រម​ទាំង​អនុញ្ញាតឱ្យពួកគាត់សម្រេចបាននូវគោលដៅរយៈពេលវែង ក៏ដូច​ជា​ផ្ដល់​​ការការពារទៅដល់មនុស្សជាទីស្រឡាញ់ទៀត​ផង​។​»

ផលិតផល FWD សាទរជីវិត គឺជាផលិតផលទី​ 6 របស់ក្រុមហ៊ុន FWD Cambodia ចាប់តាំង​ពីពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ 2021។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន FWD សន្សំខ្លីៗ, FWD សងកម្ចី, FWD សងកម្ចីពេញលេញ, LifeCancerCare, និង FWD ការពារខ្ញុំ។ សម្រាប់ព័ត៌មានបន្ថែមអំពី FWD សាទរជីវិត និងផលិតផលផ្សេងៗសូមចូលទៅកាន់​ www.fwd.com.kh។

អំពី FWD Cambodia

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 13 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD បានបង្កើតឡើងក្នុងឆ្នាំ 2013 និងផ្តោតទៅលើចក្ខុ​វិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។ ក្រុមហ៊ុនតែង​យកអតិថិជនជាគោល ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និងផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការនាំយកនូវផលិតផលដែលមានភាពច្នៃប្រឌិត ងាយស្រួលយល់ និង​បទពិសោធន៍​សេវាធានារ៉ាប់​រងដែលមានភាពសាមញ្ញជូន​ដល់​អតិថិជន​។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅខែកញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជា«ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត» ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន​ FWD Cambodia ទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ​ ២០២៣» ដោយ International Finance Award​ នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh។

អាសយដ្ឋាន​ទំនាក់​ទំនង​សម្រាប់​សារព័ត៌មាន​

តារា​ សៅយុទ្ធនា​ 011 759 964



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត


Leave a Reply

Your email address will not be published.Required fields are marked *