កំណើ​នវិស័យ​ឧស្សាហកម្ម​ ជំរុញឱ្យមាន​ការ​បង្កើត​ឃ្លាំង​ថ្មីៗ សម្រាប់ជួល​កាន់តែច្រើននៅតំបន់ជាយក្រុង

ភ្នំពេញ ៖ យោងតាមការ​ព្យាករណ៍​របស់​រាជរដ្ឋាភិបាលកម្ពុជា​បានបង្ហាញ​ថា វិស័យឧស្សាហកម្ម​កម្មន្ត​សាល​​នៅ​ក្នុង​ឆ្នាំ២០២៤​នេះរំពឹង​មានកំណើនឡើ​ងបន្ថែមទៀត ដែល​នឹង​បង្កើ​តឱកាស​ការងារ​បន្ថែម​ដល់​ប្រ​ជា​ព​លរ​ដ្ឋ​កម្ពុជា​ ។ បន្ថែមពីនេះ កំណើននៃវិស័យ​ឧស្សាហកម្ម​​​ក៏នឹង​ជំរុញឱ្យមានកា​រសាងសង់ឃ្លាំង​​សម្រាប់ជួល​ ជាពិ​សេ​ស​​នៅតំបន់ជាយក្រុង​បន្ថែមទៀត ​។

ជាការកត់សម្គាល់​ នៅតំបន់ជាយៗរាជធានីភ្នំពេញ គេឃើញ​​អ្នកវិនិយោគ​បាន​សង់ឃ្លាំង​ជាច្រើន​សម្រាប់​ជួល​ឱ្យ​វិនិយោគ​ផ្សេងទៀតដែលមានតម្រូវការ​ ជាពិសេស​វិនិយោគក្នុងវិស័យឧស្សាកម្ម​ ដូចជា​ម្ចាស់​រោង​ចក្រ សហគ្រាស​ដែលត្រូវ​ទីតាំង​ដើម្បីស្តុកទំនិញរបស់ពួកគេមុន​ផលិត និង​ត្រៀមនាំចេញ ។​

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​ជាច្រើនបាន​បញ្ជាក់ថា វិស័យ​ឧស្សាហកម្ម​ រោងចក្រ សហគ្រាស​​នៅតែមាន​កា​រវិនិយោគជា​ហូរហែ​ ដោយវិនិយោគិនមានទាំងក្នុង ​និងក្រៅ​ប្រទេស ជាក់ស្ដែង​បើ​តាមការ​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ក្នុ​ងខែមករា​កន្លងទៅនេះ ឃើញថា​ រាជរដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិ​យោគ​​ថ្មី​ចំនួន​១០​គម្រោង​ដែលសុទ្ធសឹងតែជា​គម្រោង​រោងចក្រ​ នៅតាមបណ្ដា​រាជធានី​ខេត្ត​នានា​ក្នុង​ប្រទេ​សកម្ពុជា​​។​ ក្រៅពីនេះ​ក៏មាន​គម្រោងពង្រីកការ​វិនិ​យោគ​បន្ថែម​​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ក្ពុជា​បានអនុម័តផងដែរ ដោ​យ​គ​​ម្រោងទាំងនោះ ភាគច្រើនក៏ជាគម្រោង​រោងចក្រ​សហគ្រាស ដែល​សុទ្ធតែត្រូវ​ការ​ឃ្លាំង​សម្រាប់​ជួល​​​ស្តុក​ទំនិ​​ញ​ដូចគ្នា ។​

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យដឹង កា​រវិនិយោគលើ​រោងចក្រ​ សហ​គ្រា​ស​ ជាពិសេស​នៅក្នុង​វិស័យឧស្សាហកម្ម នឹង​នៅតែមាន​កំណើន​ល្អប្រសើរ​ ហើយតាមរយៈការ​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម​នេះដែរ ក៏ជំរុញ​ឱ្យ​មានតម្រូវការ​លើឃ្លាំង​សម្រាប់ជួល​ ក្នុងការ​បំពេញបន្ថែម​លើវិស័យ​នេះដែរ ។

លោកបន្តថា​ តំបន់​ដែលមានការ​អភិវឌ្ឍ​លើ​ឃ្លាំងច្រើនគឺជា​តំបន់ដែលស្ថិតនៅជាយរាជធានី តាមផ្លូវ​ជាតិ​លេខ​​២ លេខ​៣ និងលេខ​៤ ហើយនៅពេល​បន្តិចទៀត​នេះ តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុង​ទី៣​ក៏នឹង​មាន​ការ​វិនិយោគ​លើឃ្លាំង​នេះច្រើនដែរ ព្រោះវាជា​ទីតាំង​ដែលងាយស្រួលក្នុងការ​ដឹកជញ្ជូន ។​ ម្យ៉ាងទៀត តំបន់​រោ​ងច​ក្រ​សហគ្រាស​ បច្ចុប្បន្ននេះ ក៏ភាគច្រើននៅ​តំបន់ជាយក្រុង​ដែរ ។

លោក​បន្ត​ការ​វិនិយោគ​លើ​រោងចក្រ​សហគ្រាស​​ទាំងនេះ ក៏​នឹង​ជំរុញ​ចរន្ត​នៃការ​ទិញលក់ និងជួល​អចលនទ្រព្យ​បានមួយកម្រិតបន្ថែមទៀត ក្នុង​ពេលស្ថានភាព នៃវិស័យ​អចលនទ្រព្យ​នៅតែមិនទាន់មាន​ភាពច្បាស់លាស់ប្រាក​ដ​ប្រជា​នៅឡើយ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ