ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពនៃការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរួមមានបណ្តាញផ្លូវថ្នល់ខ្វាត់ខ្វែង សំណង់អគារវិស័យរដ្ឋ និងវិស័យឯកជន ជាពិសេសផ្នែកលំនៅដ្ឋានរាប់ម៉ឺនខ្នងនៅក្នុងខណ្ឌសែនសុខបានកើនឡើងជាបន្តបន្ទាប់ជាមួយកំណើនប្រជាសាស្ត្រយ៉ាងច្រើន ដែលជំរុញឱ្យតម្រូវការនៃទីផ្សារចំណីអាហារនៅក្នុងខណ្ឌមួយនេះកើនឡើងខ្ពស់។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Group បានមានប្រសាសន៍ថា ខណ្ឌសែនសុខបានក្លាយជាខណ្ឌដែលមានភាពរីកចម្រើនយ៉ាងលឿន និងបានអភិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតបន្ទាប់ពីខណ្ឌទួលគោកដែលនៅជាប់គ្នា។

លោកឧកញ៉ាបានបន្តថា នៅក្នុងតំបន់មួយដែលមានភាពរីកចម្រើន និងអភិវឌ្ឍន៍ នឹងមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ជាក់ស្ដែងខណ្ឌសែនសុខនៅពេលបច្ចុប្បន្ន ទាំងអ្នករស់នៅក្នុងតំបន់ និងអ្នកដែលធ្វើដំណើរឆ្លងកាត់មានច្រើនជាង៧០ម៉ឺននាក់ ដែលកំណើននៃចំនួនមនុស្សទាំងអស់នេះបានចូលរួមបង្កើនប្រជាប្រិយភាពតំបន់ និងទាក់ទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀត។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍បន្តទៀតថា ៖
“ជាធម្មតា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍ និងមានមនុស្សរស់នៅច្រើន ហើយកំណើននៃតម្រូវការផ្នែកទីផ្សារចំណីអាហារក៏កើនឡើងដូចជាគ្នា។ បច្ចុប្បន្ននៅក្នុងខណ្ឌដែលកំពុងមានភាពរីកចម្រើនមួយនេះ យើងឃើញមានផ្សារទំនើបៗមួយចំនួន ប៉ុន្តែផ្សារទំនើបទាំងអស់នេះនៅមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់នៅឡើយនោះទេ ដូច្នេះតម្រូវការទីផ្សារផ្នែកចំណីអាហារនេះនៅតែមាន ជាពិសេសប្រភេទផ្សាររៀបរយដែលមានស្តងដារ អនាម័យ មានសោភ័ណភាព ដូចជាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខជាដើម”

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ថា វត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺជាផ្សារដែលបំពេញនូវតម្រូវការប្រចាំថ្ងៃជាក់ស្ដែងរបស់អ្នកដែលរស់នៅក្នុងសហគមន៍។ សម្រាប់អ្នកដែលមានតម្រូវការគឺតម្រង់ទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ខណៈដែលបណ្តាផ្សារទំនើបមួយចំនួនមានមនុស្សចូលច្រើន ប៉ុន្តែមានអ្នកខ្លះទៅជាលក្ខណៈកម្សាន្ត ដែលមិនមានតម្រូវការទិញទំនិញនោះទេ។

យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាទីតាំងដ៏សកម្មក្នុងការបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ក៏ដូចជាអ្នកនៅតំបន់ក្បែរខាងផងដែរ ព្រោះនៅទីនេះមានទាំងការលក់រាយ និងបោះដុំ ជាពិសេស តាមបណ្តាផ្សារផ្សេងៗទៀតនៅក្នុងតំបន់ក៏អាចទទួលយកនូវការផ្គត់ផ្គង់ទំនិញពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទៅលក់បន្តយកចំណេញបានយ៉ាងងាយស្រួល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content