ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ទីផ្សារអេឡិចត្រូនិក

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ខណ្ឌសែនសុខ បានក្លាយជាទីតាំងប្រមូលផ្តុំទៅដោយគម្រោងលំនៅដ្ឋាន រោងចក្រ សហគ្រាស ការិយាល័យ ផ្សារទំនើប និងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើន។ ការកើនឡើងនៃចំនួនគម្រោងអភិវឌ្ឍន៍ និងកំណើនប្រជាជននេះ ធ្វើឱ្យតម្រូវការផ្សេងៗជាពិសេស​ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដូចគ្នា។

ជាក់ស្តែង ប្រសិនបើគេគណនា​ពីចំនួនមនុស្ស និងតម្រូវការ យើងនឹងឃើញថាត្រឹម ២០% នៃចំនួនប្រជាជនសរុបប្រមាណ១លាននាក់ដែលរស់នៅក្នុងតំបន់ជាប់ជាប្រចាំ និងអ្នកធ្វើដំណើរឆ្លងកាត់ចំណាយម្នាក់ចាប់ពី ១ ទៅ ៥ ដុល្លារ ក្នុងមួយថ្ងៃលើ​ការថែទាំ ជួសជុល និងសេវាផ្សេងៗផ្នែកអេឡិចត្រូនិក ក៏ដូចជាទូរស័ព្ទផ្សេងៗនោះ តំបន់ខណ្ឌសែនសុខ នឹងអាចទាក់ទាញរំហូរលុយចន្លោះពី ១០ម៉ឺន ទៅ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ​ចាក់ចូលទៅក្នុងទីផ្សារ។ ទោះជាយ៉ាងនេះក្តី បើយើងប្រៀបធៀបពីតម្រូវការ និងការផ្គត់ផ្គង់កន្លងមក​ តំបន់នេះបានខាតបង់ប្រាក់ជាច្រើន ដោយសារតែតំបន់ដែលផ្តល់សេវាផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកភាគច្រើនសំបូរតែនៅកណ្តាលក្រុង។ ស្ថានភាពនេះ ធ្វើឱ្យប្រជាជននៅក្នុងតំបន់ត្រូវបង្ខំចិត្ត​ចេញទៅតំបន់កណ្តាលក្រុងដើម្បី​ទទួលយកសេវាកម្មជួសជុល ថែទាំ និងផ្លាស់ប្តូរគ្រឿងអេឡិចត្រូនិកថ្មីជាដើម។

ដោយមើលឃើញពីតម្រូវការខ្ពស់ផ្នែកគ្រឿងអេឡិចត្រូនិក លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានរៀបចំឱ្យមានសេវាកម្មផ្គត់ផ្គង់ ថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិកនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដើម្បីបម្រើឱ្យសេចក្តីត្រូវការ​របស់ប្រជាជននៅក្នុងតំបន់ និងផ្តល់ឱកាសឱ្យអាជីវករដែល​មានបំណងរកស៊ីផ្នែកគ្រឿងអេឡិចត្រូនិក មានឱកាសចាប់យកចំណែកទីផ្សារដ៏សំខាន់ក្នុងខណ្ឌសែនសុខ និងតំបន់ជុំវិញនេះ។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖

“ផ្សារបោះដុំ​ឃ្លាំងរំសេវថ្មីសែនសុខ ជាទីតាំងដ៏មានសក្តានុពលផ្នែក​គ្រឿងអេឡិចត្រូនិក ព្រោះអ្នកវិនិយោគផ្សារបានគិតគូរខ្ពស់ពីលក្ខខណ្ឌពិសេសៗដើម្បីលើកទឹកចិត្ត និងជំរុញឱ្យ​សេវាកម្មដ៏សំខាន់នេះអាច​ផ្គត់ផ្គង់ទៅកាន់អតិថិជនបានយ៉ាងទូលំទូលាយ”

អ្នកវិនិយោគខាងលើបានលើកឡើងថា ចំណុចពិសេស​ដែលផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានគឺនៅទីនេះមានផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកយ៉ាងសំបូរបែបដែលអតិថិជនអាចស្វែងរកបានតាមតម្រូវការ មិនលំបាកដើររកច្រើនកន្លែង និងមានសេវាកម្មច្រើនប្រភេទ។ សម្រាប់ម្ចាស់តូបវិញ ពួកគាត់ក៏មានលក្ខណៈងាយស្រួលផងដែរ ដោយសារតែផ្សារបានគិតពីធាតុសំខាន់ៗដើម្បីជំរុញឱ្យការរកស៊ីរបស់ពួកគាត់កាន់តែងាយស្រួល និងមាននិរន្តរភាព។

លោក កែវម៉ាលីដា បានមានប្រសាសន៍ផងដែរថា សម្រាប់មុខរបរផ្នែកអេឡិចត្រូនិក ការផ្គត់ផ្គង់អគ្គិសនី និងសេវាទូរគមនាគមន៍ជារឿងសំខាន់ខ្លាំងណាស់ ហេតុនេះហើយទើបអ្នកវិនិយោគបានរៀបចំឱ្យមានប្រព័ន្ធភ្លើងរដ្ឋគ្រប់គ្រាន់នៅគ្រប់តូបទាំងអស់។ បន្ថែមពីលើនេះ ផ្សារបាន​រៀបចំម៉ាស៊ីនភ្លើង​បម្រុងដើម្បីធានាថា​ ទោះកាលៈទេសៈណាក៏ដោយក៏អ្នកលក់អាចមានភ្លើងប្រើប្រាស់ដែរ។ សម្រាប់សេវាទូរគមនាគមន៍វិញ លោកបានសហការជាមួយក្រុមហ៊ុនអន្តរជាតិមួយលើកអង់តែន ដើម្បីផ្គត់ផ្គង់សេវាឱ្យមានជាប់ជាប្រចាំដើម្បីសម្រួល​ដល់ភាពងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)