ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី ៦ នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA បានចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងមកពីវិស័យឯកជន និងបណ្ដាវិនិយោគិនកាណាដា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីបង្ហាញពីសក្ដានុពលវិនិយោគរបស់កម្ពុជាដល់បណ្ដាវិនិយោគិននានា។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ​ឈានមុខដែលមានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ធនាគារជាតិកាណាដា បានដើរតួនាទីក្នុងការសម្របសម្រួលវេទិកាពិភាក្សានេះដោយមាន​ការ​ចូលរួមពីអ្នកតំណាងរបស់ធនាគារ ABA ផងដែរ។

ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិ​នៃធនាគារជាតិកាណាដា នៅទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារ ស្ថិតក្នុងទីក្រុងម៉ង់រ៉េអាល់។​ ជំនួបនាឱកាសនោះ បានបង្ហាញពីបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា និងសារៈសំខាន់ជាយុទ្ធសាស្ដ្ររបស់កម្ពុជាសម្រាប់វិនិយោគិនបរទេស។

ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះការបន្តវិនិយោគរបស់ធនាគារជាតិកាណាដា និងធនាគារ ABA ដែលកំពុងដំណើរការទៅដោយរលូននៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានបានលើកឡើងអំពីការលើកទឹកចិត្តវិនិយោគដែលមានលក្ខណៈអំណោយផលស្របតាមច្បាប់ និងគតិយុត្តិពាក់ព័ន្ធរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់បណ្ដាអ្នកវិនិយោគនៅគ្រប់វិស័យ។

លោក Laurent Ferreira បាន មានប្រសាសន៍ ថា «យើងខ្ញុំនៅធនាគារជាតិកាណាដា បន្ដគាំទ្រដល់ការរីកចម្រើនរបស់ធនាគារ ABA ក្រោមសក្តានុពលសេដ្ឋកិច្ចដ៏គួរឲ្យទាក់ទាញ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ធនាគារ ABA គឺគំរូជោគជ័យដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់យើងខ្ញុំចំពោះប្រទេសកម្ពុជា ហើយយើងខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ ABA ក្នុងការបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) និងធនាគារជាតិកាណាដា។ កិច្ចពិភាក្សានេះ បានក្លាយជាវេទិកាមួយក្នុងការជម្រាបជូនអ្នកតំណាងមកពីវិស័យរដ្ឋ និងឯកជនសំខាន់ៗរបស់កាណាដា អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងផ្តល់កិច្ចសហការដែលអាចមានសម្រាប់ធុរកិច្ចកាណាដា។

ធនាគារ ABA បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយប្រតិបត្តិការធុរកិច្ចរបស់ខ្លួនបានបង្កើតឱកាសការងារ និងវឌ្ឍនភាពជាបន្ដបន្ទាប់ទៅក្នុងវិស័យធនាគារ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ABA បានទទួលដើមទុនបន្ថែម ២២០ លានដុល្លារ ពីធនាគារជាតិកាណាដា។ ការបង្កើនដើមទុននេះ បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ភាគហ៊ុនិក ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលពួកគាត់តែងតែបន្ដបង្វិលប្រាក់ចំណេញទាំងអស់របស់ខ្លួនដាក់ចូលក្នុងអេកូស៊ីស្ទែម ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។

ក្នុងចំណោមបណ្តាអាទិភាពចម្បងរបស់ខ្លួន ABA នឹងវិនិយោគនៅក្នុងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ ដែលនឹងពង្រឹងសេវាធនាគារឌីជីថល និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ ដោយផ្តោតលើអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ។

កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹមហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង ៩៣០០ ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបថ្មីៗនេះរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជាមួយធនាគារជាតិកាណាដា និងបណ្ដាវិនិយោគិននៅក្នុងប្រទេសកាណាដា ដោយពង្រឹងបន្ថែមទៀតលើការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈសេវាកម្មធនាគារទំនើបៗ និងការបន្ដវិនិយោគសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយមរបស់ប្រទេស។

អំពីធនាគារជាតិកាណាដា

ធនាគារជាតិកាណាដា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ ៣២៩ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ និងមានបណ្តាញធនាគារឆ្លងតំបន់ដ៏ធំនៅទូទាំងពិភពលោក។ ធនាគារជាតិកាណាដាទទួលបានការវាយតម្លៃឥណទានពីភ្នាក់ងារវាយតម្លៃនាំមុខក្នុងពិភពលោក មានដូចជា៖ “A” ពី S&P “A+” ពី Fitch និង “A1” ពី Moody’s ។

ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា ដែលបម្រើអតិថិជនចំនួន ២,៨ លាននាក់។ ធនាគារជាតិកាណាដា គឺជាធនាគារធំជាងគេទី៦ នៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅក្នុងទីក្រុងកេបិច ដែលជាជម្រើសដៃគូនៃក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

មូលបត្ររបស់ធនាគារត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA)។ អតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោកបានបម្រើតាមរយៈបណ្តាញនៃការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភាពជាដៃគូ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី