រថយន្ត BMW ស៊េរីថ្មី THE NEW X7 ត្រូវបានសម្ពោធជាផ្លូវការនៅលើ​ទីផ្សារកម្ពុជាហើយ

ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន BMW Cambodia បាន​ប្រារព្ធព្រឹត្តិការណ៍សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដ៏អស្ចារ្យដែលធ្វើឡើងនៅអគារតាំងបង្ហាញរថយន្ត BMW Cambodia​ ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី (១១០)​ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនផងដែរ។

រថយន្តដ៏ទំនើបគឺរថយន្ត THE NEW X7 ថ្មីស្រឡាង​ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យា​​នៃផ្នែកខាងក្នុង និងខាងក្រៅផងដែរ​។ រថយន្ត THE NEW X7 បានមកដល់​ប្រទេសកម្ពុជាហើយ ដោយរថយន្តនេះនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Prestige Auto Co., Ltd.។

រថយន្ត THE NEW X7 ដ៏ថ្មីស្រឡាង​​ ជាមួយនឹងការច្នៃប្រឌិតរូបរាងថ្មីដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យា​នៃផ្នែកខាងក្នុងរបស់រថយន្ត THE NEW X7 ផងដែរ​។​

កាន់តែពិសេសជាងនេះទៅទៀត លក្ខណៈពិសេសដ៏អស្ចារ្យបំផុត ​របស់រថយន្តនេះ គឺ​

  • ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8
  • អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន12.3 អ៊ីញ និង អេក្រង់បញ្ជារ 14.9 អ៊ីញ)
  • ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ
  • ប្រអប់លេខ 8 វគ្គអូតូថ្មីហៅថា Steptronic
  • កៅអីចំនួន 7 ជាស្តង់ដារ ឬ 6កៅអីជាOption
  • Design ប្រភេទ Pure Excellence និង ប្រភេទ M Sport រចនាឡើងថ្មី
  • រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសទំហំដល់ 23 អ៊ីញ
  • ជម្រើសម៉ាស៊ីនថ្មី៖
  1. BMW X7 xDrive40i: ម៉ាស៊ីនសាំង 6 ស៊ីឡាំង មានកម្លាំង 2998cc និង 380 hp
  2. BMW X7 M60i xDrive: ម៉ាស៊ីនសាំង 8 ស៊ីឡាំង មានកម្លាំង 4395cc និង 530 hp
  • ប្រព័ន្ធជំនួយអ្នកបើកបរថ្មី៖
  • មុខងារជំនួយពេលចូលចតរថយន្តដោយស្វ័យប្រវត្តិ
  • មុខងារជំនួយពេលអូសសណ្តោង
  • មុខងារជំនួយពេលត្រលប់ក្រោយ
  • មុខងារជំនួយពេលបំលាស់ទីនិងមុខងារជាច្រើនទៀត

រថយន្ត THE NEW X7 បានធ្វើឲ្យយើងមានអារម្មណ៍កាន់តែរំភើប ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីនៃប្រភេទរថយន្ត SUV ដែលជាជម្រើសរថយន្តសម្រាប់យុវវ័យ និងអ្នកជំនួញ​ដ៏ជោគជ័យ​ផងដែរ។

ជាមួយគ្នាផងដែររថយន្ត THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ និងអាចធ្វើការបត់បែនបានយ៉ាងងាយស្រួលរាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។​ ជាពិសេស រួមគ្នានឹងបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ រថយន្ត THE NEW X7 បានផ្តល់នូវផាសុកភាព និងសុវត្ថិភាពខ្ពស់ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះភាពប៉ិនប្រសព្វរបស់រថយន្ត THE NEW X7 រួមជាមួយនឹងការភាពប្រណីតនៃរចនាទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្តនេះ គឺពិតជាធានាថា រថយន្តថ្មីស្រឡាងនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្តដែលកំពុងប្រកួតប្រជែងដ៏ទៃទៀត ។

សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ​ រថយន្ត THE NEW X7 នេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងការធានា និងសេវាកម្មរយៈពេល ៥ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ។

ក្រុមហ៊ុនស្វាគមន៍រាល់អ្នកនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់អោយ គឺ រីករាយក្នុងការបើកបរ!។ សូមទាក់ទងមកកាន់លេខ ០៧៨ ៩០ ៩០ ៩០ សម្រាប់ព័ត៌មានបន្ថែម និងប្រឹក្សាជាមួយនឹងផ្នែកលក់។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី