អ្នកឧកញ៉ា សួរ វីរៈ បានត្រូវប្រកាសជាផ្លូវការតែងតាំងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា» ក្នុងគោលបំណងជួយជំរុញចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេស និង​ប្រជាជនប្រទេសទាំងពីរ។

ពិធីប្រកាសជាផ្លូវការត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសតែងតាំងជាផ្លូវការនាសណ្ឋាគារ Hyatt Regency ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា និងបានជំរុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរព្រមទាំងសម្របសម្រួលការ  វិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួមក្នុងការជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរតែម្តង។

លោកស្រី អ៊័រណា សាហ្គីហ្វ(Orna Sagiv) ក្នុងនាមប្រទេស និងប្រជាជនអ៊ីស្រាអែល បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងយ៉ាងមុតមាំថា តាមរយៈតួនាទីនេះនឹងចូលរួមចំណែកក្នុងជួយដល់ការជំរុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។

លោកស្រីបានបង្ហាញពីសង្ឃឹមយ៉ាងខ្លាំងថា ៖

«អ្នកឧកញ៉ា សួរ វីរៈ ជាមនុស្សសំខាន់ និងជាអ្នកជំនួញដ៏ជោគជ័យដែលនឹងជំរុញវិស័យពាណិជ្ជកម្ម វិនិយោគទុន និងវិស័យនានាជាច្រើនទៀតព្រមទាំងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរ»។

នៅក្នុងឱកាសនាពេលនោះ អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដើម្បីការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងការកសាងអនាគតដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងអ៊ីស្រាអែល រួមទាំងការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ។

អ៊ីស្រាអែល និងកម្ពុជា បាន និងកំពុងចែករំលែកបទពិសោធន៍ដ៌សម្បូរបែប ភាពច្នៃប្រឌិត និងភាពជឿជាក់ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាព។ ទោះបីជាប្រទេសទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយក៏ប្រ​ជា​ជាតិទាំងពីរមានគោលបំណងស្របគ្នាជាច្រើនមានជាអាទិ៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរ​ន្ត​​រភាព ការពង្រឹងផ្នែកបច្ចេកវិទ្យា វិស័យអប់រំ ដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន ។

អ្នកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា ៖

« ក្នុងអំឡុងពេលដែលខ្ញុំទទួលភារកិច្ចនេះ ខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែល  រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលបានកំណត់ ហើយខ្ញុំនឹងខិតខំបង្កើនឱកាសសហការថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ» ។

ជាមួយគ្នានេះ ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការគ្រប់គ្រងទឹក នវានុវត្តន៍ និងបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើននាពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ា សួរ វីរៈ មានសុទិដ្ឋិនិយមថា គ្រប់វិស័យដែលអ៊ីស្រាអែលមានជំនាញ នឹងអាចគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *