ការស្ទង់មតិ ៖ អ្នកសារព័ត៌មានជិត៨០ភាគរយឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

ភ្នំពេញ ៖ អ្នកសារព័ត៌មានចំនួន៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបបានឆ្លើយថា ៖ សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈ៩២% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយ។

សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹងនិងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូលក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្រ្តចម្រុះ គឺវិធីសាស្រ្តគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖ ១) ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្តា រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ២) ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review)រាប់បញ្ចូលទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់​ទងទៅនឹងសិទ្ធិមនុស្ស,និង ៣)និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គល សំខាន់ៗក្នុងវិស័យព័ត៌មាន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីសារៈសំខាន់ដែលក្រសួងព័ត៌មានបានសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីលំហសិទ្ធិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំធ្វើឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ដែលជាសក្ខីភាពមួយបង្ហាញភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានពូនជ្រុំនូវរាល់សមិទ្ធផលនិងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗសម្រាប់វិស័យព័ត៌មានរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ផ្អែកលើលទ្ធផលនៃការសិក្សាដដែលនេះ អ្នកសារព័ត៌មានចំនួន៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វ​ផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូល រួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧%បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ខណៈមនុស្សចំនួន ៩២,១% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ហើយ ៩៩,៤% បានគាំទ្រការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ។

ប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលបច្ចេកវិទ្យាទំនើប និងសម្បូណ៌បែបបានផ្លាស់ប្តូររបៀបនៃការផ្សព្វផ្សាយ ទទួល និងចែក រំលែកព័ត៌មាន ក៏ដូចជា ទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ។ របាយការណ៍នេះនឹងផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មាន និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ទិដ្ឋភាពនៃការប្រែប្រួល ទាំងនេះចាំបាច់ទាមទារឱ្យភាគីទាំងអស់ក្នុងវិស័យព័ត៌មានអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នា ជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពផ្សព្វផ្សាយប្រកប ដោយ ភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿយ៉ាងមុតមាំថា៖

«របាយការណ៍នេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ជាមូលដ្ឋាន គ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មានកម្ពុជាឱ្យលេចត្រដែតសក្តិសម ជាអំណាចទី៤ ដែលគាំទ្រនិងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងថែរក្សា ការពារសុខសន្តិភាព នៅកម្ពុជា»។

ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំង អស់ ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការ ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការគ្រប់គ្រងសន្តិសុខព័ត៌មាន បន្តផ្តល់កិច្ចគាំពារសង្គមនិងការការពារផ្នែកច្បាប់ដល់អ្នក សារព័ត៌មានដែលគោរពក្រមសីលធម៌ ការពង្រឹងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលជំនាញនិពន្ធ ផលិត និង ផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ក៏ដូចជាបំពាក់បំប៉នជូនដល់អ្នកសារព័ត៌មាននូវចំណេះដឹងស្តីពីក្រមសីលធម៌ ច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ។ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំឡើងវិញច្បាប់ស្តីពី របបសារព័ត៌មាន ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសង្គម។

របាយការណ៍​ស្ទង់មតិ ក៏បានបង្ហាញដែរថា ក្នុងចំណោម​អ្នកសារព័ត៌មានដែល​ស្ទង់មតិ​សរុប ៣៤១នាក់ ៣៣.៣% មានកម្រិតវប្បធម៌​ថ្នាក់បរិញ្ញាបត្រ, ៤៣,៩% ថ្នាក់វិទ្យាល័យ ,៦,២ភាគរយ ថ្នាក់ក្រោមឧត្តមសិក្សានិងថ្នាក់បឋ៣,៥%។អ្នកសារពត៌មានជាស្ត្រី៦,៥% បុរស៩៣,៥%។

លោក លាង ដឺលុច បណ្ណាធិការនៃសារព័ត៌មានថ្មីៗ បាននិយាយ​នៅ​ក្នុងរបាយការណ៍​ស្ទង់មតិថា៖ នៅ​ក្នុងទិដ្ឋភាពរួម កម្ពុជា​មានលំហសេរីភាព​សារព័ត៌មាន​ធំ​តាមរយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង្កើត​ក្រុមហ៊ុន​ព័ត៌មាន វត្តមាន នៃការ​បញ្ចេញមតិ​ដោយសេរីនៅ​តាម​បណ្តាញ​ទំនាក់ទំនង​សាធារណៈ មានលំហូព័ត៌មាន​ទូលំទូលាយ​ពីរដ្ឋាភិបាល​មក​ប្រជាពលរដ្ឋ និង​ពីប្រជាពលរដ្ឋ​ទៅរដ្ឋាភិបាល។ ទោះ​យ៉ាង​ណាក៏ដោយ លំហ ឬសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​ត្រូវ​បានរំខាន​ដោយ​ចំណុច​អសកម្ម​មួយ​ចំនួន​ដែលកំពុងទាញចុះ​នូវ​គុណតម្លៃ នៃសេរីភាព​សារព័ត៌មាន។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក៏​បានមានប្រសាសន៍ដែរថា៖

« នៅ​កម្ពុជា សេរីភាព​សារព័ត៌មាន​រីកចម្រើន​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានពីមុន។ ចំនួនស្ថាប័នសារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​កើនឡើង​យ៉ាង​គំហុកគួរ​ឱ្យ​កត់សម្គាល់។ ប្រជាពលរដ្ឋ​មាន​ប្រភពព័ត៌មាន​យ៉ាងសម្បូរបែប និង​មានជម្រើស​ទូលំទូលាយ និង​ងាយ​ស្រួល​ក្នុង​ការ​ទទួលបានព័ត៌មាន​លឿន​រហ័ស។រាជរដ្ឋាភិបាលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យសារពត៌មាន ប៉ុន្តែគុណភាពវិជ្ជាជីវៈសារពត៌មាននៅកម្ពុជារីកលូតលាស់យឺតជាងបរិមាណដែលនាំឱ្យកើតជាបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យនេះ»។

ចំណែក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា៖

«ខ្ញុំបានបំពេញអាជីពជាអ្នកសារព័ត៌មានរយៈពេល៣០ឆ្នាំហើយ ហើយខ្ញុំមិនដែលមានបញ្ហាអ្វីដែរ។ ខ្ញុំមានសេរីភាពនៅក្នុងការបញ្ចេញមតិនិងការសរសេរផ្សព្វផ្សាយព័ត៌មានកន្លងមកនេះក៏ដោយសារខ្ញុំបានព្យាយាមគោរពវិជ្ជាជីវៈនិងក្រមសីលធម៌។ខ្ញុំយល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជានឹងរក្សាបាននូវស្ថានភាពល្អ បើសិនជាយើងនាំគ្នាពង្រឹងក្រមសីលធម៌និងគោរពវិជ្ជាជីវៈរបស់យើងឲ្យបានខ្ជាប់ខ្ជួន។ទន្ទឹមនឹងនេះយើងក៏ត្រូវបន្តស្វែងយល់ដកស្រង់បទពិសោធន៍និងរៀនសូត្របន្ថែមទៀតនូវការវិវឌ្ឍថ្មីៗនៃវិស័យព័ត៌មានពីប្រទេសផ្សេងៗជាពិសេសប្រទេសលោកខាងលិច»។

ផ្អែកតាម​ទិន្នន័យ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០២៣របស់ក្រសួងព័ត៌មានបង្ហាញថា បច្ចុប្បន្ន​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងប្រពៃណី និង​ទំនើប ដែលបាន​ចុះ​បញ្ជិកានៅ​ក្រសួងព័ត៌មាន មាន​ចំនួនជាង២ពាន់ រួមមាន គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មានចំនួន ៩៣៣អង្គភាព, កាសែត ៤៤៧អង្គភាព, សមាគមសារព័ត៌មាន ៥២អង្គភាព, ទស្សនាវដ្តី ១៩៤អង្គភាព, ព្រឹត្តិបត្រ ២១អង្គភាព, ស្ថានីយវិទ្យូ ២៨៤ស្ថានីយ, ទីភ្នាក់ងារសារព័ត៌មានបរទេស ២៧អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និង​ផ្សាយបន្ត ១៦៥ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ស្ថានីយ, ទូរទស្សន៍​ខ្សែកាបរាជធានីភ្នំពេញ និង​នៅតាម​ខេត្ត៤៤ស្ថានីយ៍ និងទូរទស្សន៍​អាណាឡូកមានចំនួន ១៤៣ស្ថានីយ ខណៈអ្នកសារ​ព័ត៌មាន​មានចំនួន​ប្រមាណ មួយម៉ឺននាក់។

គួរជម្រាបផងដែរដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនៃកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៤ ដោយកំណត់នូវអាទិភាពសំខាន់ៗនិងទិសដៅយុទ្ធសាស្ត្រចំនួន៥គឺ៖១-ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប ២-ពីការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ ៣-ការអភិវឌ្ឍធនធានមនុស្សនិងបណ្ដុះស្មារតីមនសិការវិជ្ជាជីវៈ ៤-ការរៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហូរព័ត៌មាននិងសន្តិសុខព័ត៌មាន និងទី៥-ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងស័ក្តិសិទ្ធិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ