ផលិតផលកែច្នៃពីទ្រាំង នៅតែមានទីផ្សារល្អ ខណៈដែលបច្ចេកទេសនៃការផលិតនៅមានកម្រិត

ទ្រាំង ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានសណ្ឋានស្រដៀងនឹងដើមត្នោត មានដុះនៅតាមបណ្តាខេត្តមួយចំនួនដែលអាចឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួនអាស្រ័យផលពីរុក្ខជាតិនេះបាន ដោយគេអាចយកធាងរបស់វាទៅកែច្នៃជាសម្ភារប្រើប្រាស់ និងលក់ទៅលើទីផ្សារបាន។ ទន្ទឹមនឹងប្រជាប្រិយភាពរបស់សម្ភារផលិតពីទ្រាំង សហគមន៍មួយនៅខេត្តព្រះវិហារកំពុងខ្វះកម្លាំងក្នុងការផលិតកែច្នៃដើម្បីផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅលើទីផ្សារក្នុងតំបន់ ក៏ដូចជាលក់ឱ្យឈ្មួញកណ្តាលនៅតាមបណ្តាខេត្តដទៃទៀត។

សហគមន៍កែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប ជាទីតាំងមួយមានការកែច្នៃ និងផលិតជាសម្ភារប្រើប្រាស់ផ្សេងៗ ជាពិសេសសម្ភារៈផ្ទះបាត ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដែលកំពុងមានភាពមមាញឹកក្នុងផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

លោក មាស ហឿ ជាប្រធានសហគមន៍កែច្នៃខាងលើនេះបានប្រាប់ឱ្យដឹងថា៖

«សព្វថ្ងៃនេះ ក្រុមអ្នកផលិតរបស់យើងមានតែ ៥នាក់ប៉ុណ្ណោះ ហើយកំពុងមមាញឹកផលិតជាសម្ភារផ្ទះបាយ ដែលមានទីផ្សារទូលាយ ហើយក្រៅពីនេះក៏មានផលិតជាវត្ថុអនុស្សាវរីយ៍ខ្លះៗដែរ ។ ចំពោះល្បឿននៃការផលិត គឺនៅមានកម្រិត ព្រោះយើងផលិតដោយដៃ នៅមិនទានមានឧបករណ៍កែច្នៃទំនើបដូចប្រទេសជិតខាងនោះទេ ពោលគឺសម្រាប់សមាជិកម្នាក់អាចផលិតចង្កឹះបានប្រមាណ ៣ដុំ ស្មើនឹង ៣០គូ ។ ប៉ុន្តែទោះជាយ៉ាងណា សម្ភារៈ ក៏ដូចជាផលិតផលដែលយើងផលិតបានផ្ញើឱ្យគេអត់ទាន់ទេ ព្រោះទីផ្សារយើងមានច្រើន ទាំងនៅភ្នំពេញ ៣កន្លែង សៀមរាប ២កន្លែង ព្រះវិហារ ២កន្លែង និងនៅខេត្តតាកែវ ១កន្លែងដែរ»។

ដោយឡែកពាក់ព័ន្ធទៅនឹងការដកហូតអនុផលទ្រាំងនេះយកមកកែច្នៃ និងផលិតជាសម្ភារៈប្រើប្រាស់នេះនៅមិនទាន់ជួបបញ្ហានៅឡើយទេ ព្រោះនៅតំបន់របស់លោកនៅមានធនធានទ្រាំងច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានបណ្តុះ និងដាំកូនទ្រាំងឡើងវិញជាហូរហែផងដែរ ជៀសវៀងផុតពពូជ ពីព្រោះដើមទ្រាំងដែលអាចមកកែច្នៃជាផលិតផលប្រើប្រាស់បានលុះត្រាមានអាយុចាប់ពី៨ ទៅ ១០ ឆ្នាំ ហើយរហូតដល់ប្រមាណ៧០ ទៅ ៨០ ឆ្នាំទើបចេញផ្កា ចេញផ្លែ ហើយងាប់ទៅវិញបន្ទាប់ពីផ្លែវាទុំ។

គួរបញ្ជាក់ដែរថា សហគមន៍កែច្នៃ និងផលិតសម្ភារៈប្រើប្រាស់ពីដើមទ្រាំងស្រុកឆែបមួយនេះបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០១៩ ហើយសម្ភារៈដែលផលិតមុនគេគឺ ចង្កឹះ ស្លាបព្រា សម និងវែក ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ននេះ បានបន្ថែមនូវប្រភេទសម្ភារៈ ក៏ដូចជាវត្ថុអនុស្សាវរីយរ៍មួយចំនួនទៀត ដែលមានភាពងាយស្រួលក្នុងការផលិតដោយដៃ។

គួររំឭកដែរថា ទ្រាំង ជារុក្ខជាតិដែលមានប្រយោជន៍តាំងពីឫស រហូតដល់ស្លឹក ដោយក្នុងនោះស្លឹកទ្រាំង គេអាចយកទៅចាក់ធ្វើជាស្មុគ កន្ទេល ឬសម្រាប់ប្រក់ដំបូលផ្ទះ ខណៈដែលកាលពីសម័យបុរាណគេយកទៅចារជាសាស្រ្តាស្លឹករឹក។ ដោយឡែក ចំពោះខ្លឹមទ្រាំង គេយកទៅកែច្នៃជាសម្ភារៈប្រើប្រាស់ដូចបានរៀបរាប់ខាងលើ។ ដើមទ្រាំងមានដុះនៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងមានតិចតួចនៅខេត្តពោធិ៍សាត់ និងរតនៈគិរី ហើយវាមាន ៣ប្រភេទ ទ្រាំងខ្មៅ ទ្រាំងក្រហម និងទ្រាំងស និងមានកម្ពស់ចាប់ពី ៥ម៉ែត្រ  ទៅ ១០ម៉ែត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *