សម្ដេចធិបតី ​៖​ លើកស្ទួយ​​វិស័យ MSMEs​ ​គឺជាគោលដៅ​​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​កោតសរសើរចំពោះ​តួនាទី​របស់​សហគ្រាស​ធុន​មីក្រូ​តូច​ ​និង​មធ្យម​ក្នុង​ប្រទេស​ ​ដែលក្នុងចំណោម​គោល​នយោបាយ​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល ​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​ ​ជាប់​ចំណាត់ថ្នាក់​ទី២ លើ​គោលដៅ​អាទិភាព​របស់​រដ្ឋាភិបាល​ ដែល​ផ្តោត​លើ​ការ​កែ​លម្អ និងលើកស្ទួយ ជំរុញ​ការ​ធ្វើ​ប្រតិបត្តិការអាជីវកម្ម​របស់​ពួកគេ​​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ក៏​បាន​កោតសរសើរ​ដល់​សហ​ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ​ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា ​ក៏ដូចជា​ការ​ពង្រឹង​ការ​តភ្ជាប់​រវាង​បុគ្គល​ ​និង​សហគ្រាស​។​

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បាន​មានប្រសាសន៍ថា៖​

​«ក្នុងរយៈពេល​៤​៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​រាជរដ្ឋាភិបាល​បាន​ផ្តោត​ខ្លាំង​ទៅលើ​ការ​លើក​ក​ម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ដោយ​រាល់​សហគ្រាស​ក្នុងស្រុក​នៅ​ក្នុង​ប្រទេស​របស់យើង​បាន​ចាប់ផ្តើម​ពី​អាជីវកម្ម​ខ្នាត​មីក្រូ​ ​និង​ខ្នាត​តូច​ ​ប៉ុន្តែ​ឥឡូវនេះ​យើង​ទាំងអស់គ្នា​ឃើញ​ថា​ពួកគេ​បាន​ផ្លាស់ប្តូរ​ទៅជា​ក្រុមហ៊ុន​ខ្នាត​មធ្យម»​។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បាន​ចេញ​សារ​លិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​លើកទី​១ថា៖ វិស័យ​នេះ​គ្រប​ដណ្តប់​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ប្រជាជន ​និង​ធុរជន​គ្រប់រូប​តាមរយៈ​ការបង្កើត​ការងារ មុខរបរ បង្កើន​ប្រាក់​ចំណូល កាត់​បន្ថយ​ចំណាក​ស្រុក ជួយ​ប្រជាជន​ងាយ​រងគ្រោះ​ឱ្យ​មាន​លំនឹង​ជីវភាព ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថិរភាព​សង្គម និង​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ឯកជន​។​

សម្ដេចធិបតី បាន​បន្ត​នៅ​ក្នុង​សារ​របស់សម្តេចថា បច្ចុប្បន្ននេះ MSMEs មាន​ប្រមាណ​ ៩០​ភាគរយ លើ​មូលដ្ឋាន​ផលិតកម្ម​អាជីវកម្ម​សរុប ផ្តល់​ការងារ​ពី ៦០​ភាគរយ​ ទៅ​៧០​ភាគរយ​ និង​រួម​ចំណែក ៥០ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ទូទាំង​ពិភពលោក។

នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន មាន​ចំនួន​សហគ្រាស​សរុប​ប្រមាណ ៧០​លាន​មូលដ្ឋាន (ចន្លោះ​ពី ៩៧,២ភាគរយ ទៅ ៩៩,៩ភាគរយ) និង​រួម​ចំណែក​ក្នុង​រង្វង់ ៤៤,៨ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់ ប្រទេស​ជា​សមាជិក​អាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖« នៅកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួនប្រមាណ ​ ៧៥៣ ៦៧០ មូលដ្ឋាន មាន​កម្លាំង​ពលកម្ម​សរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះ​ស្ត្រី​មាន ១ ៨៤១ ៣៦២ នាក់»។

លទ្ធផល​ជំរឿនក៏​បាន​បង្ហាញ​ថា វិស័យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម បាន​ចូល​រួម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ស្មើ​ ៦៣​ភាគរយ​ និង​ផ្តល់​ការងារ​លើសពី​ ៧០ភាគរយ (ដោយ​មិន​រាប់​បញ្ចូល​វិស័យ​កសិកម្ម)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា ហើយសម្ដេចធិបតី នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្ដធានាដល់ស្ថិរភាព ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឱ្យវិស័យឯកជនមានការព្រួយបារម្ភ។តែផ្ដាំវិស័យឯកជន កុំរក្សាផ្នត់គំនិតថារដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ។

សូមជម្រាបថា ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​យន្ត​ការ​ជាច្រើន​ ​ដើម្បី​គាំទ្រ​ ​និង​ទាក់ទាញ​ពាណិជ្ជករ​បរទេស​ ​និង​ក្នុងស្រុក​ ឱ្យ​មក​បណ្តាក់ទុន​ក្នុង​វិ​ស័​យ​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​ ​ដែល​ជា​ខឿន​នៃ​សេដ្ឋកិច្ច​ ​ក្នុង​ការ​បង្កើត​ការងារ​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើក​ក​ម្ពស់​ប្រាក់ចំណូល​។​

ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក៏ត្រូវ​បាន​ចុះបញ្ជី​ក្នុងចំណោម​វិ​ស័យ​អាទិភាព​ទាំង​៦​ ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​បាន​ផ្តោត​លើ​ការ​បង្កើត​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​សំដៅ​លើក​ក​ម្ពស់​អាជីវកម្ម​បៃតង​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ច​សង្គម​នៅ​ទូទាំង​ប្រទេស​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ