ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេលើពិភពលោក នឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីត្រូវបានចុះហត្ថលេខាស្នើដោយសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូចំនួន ៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលវៀតណាមធ្វើជាប្រធាន។

បណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសកម្ពុជា និងវៀតណាម និងប្រទេសហត្ថលេខីចំនួន ៤ រួមមានចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ បានដាក់ឯកសារដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះទៅអគ្គលេខាធិការអាស៊ានរួចរាល់។ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានផ្តល់សច្ចាប័នដោយសមាជិកអាស៊ានយ៉ាងតិចប្រាំមួយ និងប្រទេសហត្ថលេខីចំនួនបីផ្សេងទៀត។
លោកឧកញ្ញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ AMS ថា នៅពេលណាកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើន វាកាន់តែមានភាពល្អប្រសើរសម្រាប់កម្ពុជា ក្នុងការបើកទីផ្សារពាណិជ្ជកម្មឱ្យកាន់តែមានភាពទូលំទូលាយ។
លោកឧកញ្ញ៉ាបានថ្លែងបន្តថា ៖
«កិច្ចព្រមព្រៀង RCEP គឺមានអាស៊ានបូកនឹងប្រទេសចំនួន៥ ដែលមានសេដ្ឋកិច្ចជឿនលឿន និងផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចទៅកាន់ទីផ្សារ និងតំបន់ថ្មីៗ»
លោកឧកញ៉ាបានថ្លែងបន្តថា ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀង RCEP នេះនឹងជួយបំពេញបន្ថែម ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ានតាមរយៈការអនុវត្តគោលនយោបាយសមាគមសេដ្ឋកិច្ចអាស៊ាន។

ដោយបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២០ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ (កម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) និងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួនរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។
កិច្ចព្រមព្រៀង RCEP នឹងក្លាយជាតំបន់មួយដែលមានផលិតផលសរុបក្នុងស្រុកសរុប (GDP) ចំនួន ២៦.២ ទ្រីលានដុល្លារអាមេរិក ឬប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក កិច្ចព្រមព្រៀង និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិលោក និងមិនធ្លាប់មានពីមុនមក ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសហត្ថលេខី។ នៅពេលចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធលើទំនិញ ៩០ ភាគរយ ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខីរបស់ខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content