សៀមរាប ៖ ជាខេត្តប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសដែលមានលទ្ធភាពក្នុងការស្រូបយកចំណូលបានយ៉ាងច្រើនពីវិស័យទេសចរណ៍ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ដែលមានតម្លៃរាប់ពាន់លានដុល្លារ សៀមរាប ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាតស្ថិតនៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគជាតិ-អន្តរជាតិមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងថា វិស័យទេសចរណ៍តែមួយផ្នែកប៉ុណ្ណោះ អាចជំរុញសេដ្ឋកិច្ចរបស់ខេត្តមួយនេះឲ្យងើបឡើងខ្ពស់មិនចាញ់ខេត្តពាណិជ្ជកម្មដទៃនោះឡើយ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ ដែលនៅបន្តរាលដាលក្នុងរយៈពេលប្រមាណជិត២ឆ្នាំមកនេះ វិស័យស្នូលនៃខេត្តសៀមរាបបានធ្លាក់ដល់ស្ទើរដល់ចំណុចសូន្យ ពោលគឺវិស័យទេសចរណ៍ស្ទើរតែមិនបានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិនោះឡើយ។
ទោះជាយ៉ាងណា សៀមរាបដនៅតែជាខេត្តគោលដៅវិនិយោគរបស់អ្នកជំនួញ អ្នកវិនិយោគ រួមទាំងអ្នកអភិវឌ្ឍន៍ផងដែរ។

« ខេត្តសៀមរាបនៅពេលបច្ចុប្បន្ន គឺជាគោលដៅដែលគួរតែវិនិយោគបន្ទាប់ពីខេត្តព្រះសីហនុ។ វិនិយោគពេលនេះអាចមានឱកាសទទួលបានផលចំណេញខ្ពស់ ទាន់តម្លៃនៅទាប គម្រោងអភិវឌ្ឍន៍ធំនៅមិនទាន់បានបញ្ចប់ និងបង្ហាញជារូបរាង ហើយបើរង់ចាំបន្តិចទៀតអាចនឹងហួសពេល ព្រោះតម្លៃអចលនវត្ថុនឹងឡើងថ្លៃ។ និយាយជារួមគឺខេត្តសៀមរាបនាពេលបច្ចុប្បន្នប្រៀបបីដូចជាខេត្តព្រះសីហនុ កាលពី៥ -៦ឆ្នាំមុនយ៉ាងដូច្នោះ»
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានមានប្រសាសន៍ថា ៖
លោក សំ សុខនឿន បានបន្តឲ្យដឹងថា បើទោះជាខេត្តសៀមរាបមិនស្ថិតនៅជាប់សមុទ្រ និងមិនអំណោយផលខាងផ្នែកដឹកជញ្ជូន ប៉ុន្តែខេត្តនេះជាខេត្តទេសចរណ៍លេខមួយរបស់ប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់គឺស្ថានភាពអចលនវត្ថុនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ដែលអាចនិយាយបានថាជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងស្រុកមុនពេលខេត្តនេះឈានដល់កម្រិតអភិវឌ្ឍន៍ខ្លាំងក្លាដូចខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

ជាការគួឲ្យកត់សម្គាល់នៅពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងការគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩យ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាពសាងសង់ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ បាន និងកំពុងបន្តដំណើរការដដែល ដោយក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែទូទាំងក្រុងសៀមរាប គម្រោងស្ដារស្ទឹងសៀមរាប ដែលបោះទុនវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះនៅមានគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលដំណើរការសាងសង់បានប្រមាណ៤៥ភាគរយ, គម្រោងបង្កើតមណ្ឌលកម្សាន្ត និងទេសចរណ៍លំដាប់អន្តរជាតិរបស់ក្រុមហ៊ុន NAGA CORP នៅលើផ្ទៃដីប្រមាណ៧៥ហិកតា ដែលមានតម្លៃទុន៣៥០លានដុល្លារ។
បន្ថែមពីនេះនៅ ព័ទ្ធជុំវិញក្រុងសៀមរាប មានគម្រោងសាងសង់បុរីលំនៅឋានជាច្រើនគម្រោងទៀត ដែលទាំងអស់នេះសុទ្ធតែជាកម្លាំងដ៏ខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំព្យាយាមជួយសម្របសម្រួលដល់ដំណើរការគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់។ គួរបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមួយក្នុងចំណោមខេត្ត២ផ្សេងទៀតដែលត្រូវបានរដ្ឋាភិបាលចិនស្នើសុំចងមេត្រីភាពជាមួយខេត្ត ហ៊ូប៉ៃ របស់ខ្លួនក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ និងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរួមគ្នា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content