កំពត ៖ ក្រៅពីគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យទេសចរណ៍ដែលរួមមានតំបន់កម្សាន្តកែច្នៃ និងប្រភេទលំនៅដ្ឋានលំហែរនៅខេត្តកំពតនោះ បច្ចុប្បន្នសម្រាប់តែទីក្រុងបូកគោដែលរដ្ឋាភិបាលទើបបង្កើតថ្មីកំពុងតែទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនដែលមានតម្លៃទុនសរុបរាប់ពាន់លានដុល្លារ ជាពិសេសប្រភេទលំនៅដ្ឋានអចិន្ត្រៃយ៍ ខណៈដែលមនុស្សកាន់តែច្រើនកំពុងចាប់អារម្មណ៍ចូលទៅរស់នៅទីនេះក្រោយរដ្ឋបាលក្រុងបានបង្កើតឡើង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកម្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោនាពេលបច្ចុប្បន្ននេះមានវិសាលភាពធំទូលាយ ហើយនៅថ្ងៃខាងមុខនេះ ក្រុងថ្មីមួយនេះនឹងមានប្រជាជនចូលមករស់នៅកាន់តែច្រើន ជាពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍខ្លាំងយ៉ាងគំហុក។

សម្ដេចបន្តថាឲ្យដឹងថា ដើម្បីបង្ករភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ។
ជាមួយគ្នានេះ សម្តេចក៏បានណែនាំឲ្យអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។
បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមឲ្យបានឆាប់ ដើម្បីរៀបចំសាងសង់ជាកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Young Sia Real Estate (Cambodia) និងជាអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍លំនៅដ្ឋាននៅតំបន់ជើងភ្នំបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត បានបង្ហាញពីការគាំទ្រទៅនឹងប្រសាសន៍របស់សម្ដេចក្រឡាហោម ជាមួយនឹងការបញ្ជាក់ពីភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍របស់លោកផងដែរ។
លោក Cooler Tan បានមានប្រសាសន៍ប្រាប់ AMS ថា ៖
“ជាទិដ្ឋភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងបង្ហាញខ្លួននៅក្នុងក្រុងបូកគោ ដែលក្នុងនោះមានទាំងគម្រោងចាស់ដែលមានស្រាប់ និងគម្រោងថ្មីៗដែលទើបចូលមកវិនិយោគ ខណៈដែលគម្រោងចាស់ដែលលក់អស់ត្រូវបានបញ្ចប់ ហើយបន្តគម្រោងថ្មីៗបន្ថែមទៀត”
លោកបន្តថា ៖
“ជាក់ស្ដែង គម្រោងទី១របស់ បូគោលែន ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់ខ្ញុំបានបិទបញ្ចប់ការលក់រួចរាល់ និងកំពុងបន្តលក់គម្រោងទី២ ដែលគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រេចបានប្រមាណ ៧០ភាគរយ ហើយក៏ត្រៀមបញ្ចេញគម្រោងទី៣ផងដែរ។ គម្រោងអភិវឌ្ឍន៍របស់ បូកគោលែន គឺផ្តោតលើប្រភេទដីឡូត៍សម្រាប់លំនៅដ្ឋានអចិន្ត្រៃយ៍ រួមមានប្រភេទផ្ទះល្វែង និងប្រភេទវីឡា ស្ថិតនៅជាប់ផ្លូវជាតិក្នុងក្រុងបូកគោ និងឆ្ងាយពីក្រុងកំពតប្រមាណ១៥គីឡូម៉ែត្រ”
ដោយឡែក ពាក់ព័ន្ធទៅនឹងតម្លៃដីដែលត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងក្រុងកំពតអាចមានចាប់ពី៥០ដុល្លារ-១៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទីតាំង និងទំហំ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានវិញភាគច្រើនជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យដែលត្រូវបានគេដាក់លក់ក្នុងតម្លៃចាប់ពី ៨ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺនដុល្លារ អាស្រ័យតាមប្រភេទផ្ទះល្វែង និងប្រភេទវីឡា។
យ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរូបនេះបានបង្ហាញពីមោទនភាពថា សម្រាប់ទីក្រុងបូកគោដែលកំពុងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកក្នុងការអភិវឌ្ឍបន្ថែមពីលើគម្រោងរបស់វិស័យឯកជនដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ នឹងកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយតម្លៃដីធ្លី និងអចលនទ្រព្យទូទៅនឹងមានកំណើនកើនឡើងយ៉ាងលឿន ខណៈដែលមានមនុស្សកាន់តែច្រើនចាប់អារម្មណ៍ចូលមករស់នៅ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content