គម្រោង​បុរី​នៅក្នុងប្រទេស​កម្ពុជា​រំពឹងថា​មានកំណើន ​៦០គម្រោង​ក្នុង​ឆ្នាំ២០២៣ ​នេះ

ភ្នំពេញ ៖ ការអភិវឌ្ឍ​លំនៅឋានមានលក្ខណៈជា​បុរីនៅក្នុង​ប្រទេសកម្ពុជា​នា​ពេលបច្ចុប្បន្ននេះ​នៅតែ​មានសកម្មភាព​គួរឱ្យកត់សម្គាល់បើទោះបីជា​ពិភពលោកំពុងជួបប្រទះនឹង​វិបត្តិ​ដោយអន្លើ​ក្ដី។ ជាក់ស្ដែង ​ចាប់​តាំងពី​កម្ពុជា ក៏ដូចជាពិភពលោកជួបប្រទះនឹង​វិបត្តិកូវីដ​១៩​គេសង្កេតឃើញថាការអភិវឌ្ឍ​លំនៅឋានជា​បុរី​នៅតែ​មាន​ភាព​ល្អ​ប្រសើរ ​ហើយក្នុងឆ្នាំ២០២៣​នេះ ការអភិវឌ្ឍ​លំនៅឋានជា​បុរីត្រូវបានរំពឹងថានឹង​មាន៦០​គម្រោង​ថ្មីបន្ថែមទៀត។ នេះ​បើ​តាម​របាយការណ៍សិក្សា​ដោយក្រុមហ៊ុនអចលនទ្រព្យ​ CBRE Cambodia ។

របាយការណ៍ដដែលនេះឱ្យដឹងផងដែរថា ​ក្នុងឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ២០២១ ការអភិវឌ្ឍអចលនទ្រព្យ​ប្រភេទ​នេះបានឡើង​ដល់​កំពូល​ ហើយចាប់ផ្ដើមធ្លាក់ចុះ​នៅក្នុងអំឡុង​ឆ្នាំ២០២២ និងបន្ត​ដល់ឆ្នាំ២០២៣​នេះ ។ ដោយឡែក ក្នុង​ឆ្នាំ២០២៣​នេះ រយៈពេលកន្លះឆ្នាំកន្លងទៅ ការអភិវឌ្ឍ​អចលនទ្រព្យ​ប្រភេទនេះសម្រេច​បានត្រឹមតែ ៨​គ​ម្រោ​​​ង​ប៉ុណ្ណោះ ប៉ុន្តែការសិក្សា​រត្រូវបានរំពឹងថា​នឹង​សម្រេចបានរហូតដល់ជាង​៦០គម្រោង​​។

បើតាមរបាយការណ៍​បង្ហាញថា​ ការអភិវឌ្ឍលំនៅឋា​ន​តម្លៃមធ្យម​ក្នុងឆ្នាំ២០២៣​នេះ​មានច្រើនជាង​គេ បន្ទាប់​មក​គឺលំនៅឋានតម្លៃ​សមរម្យ​។ ដោយឡែក​ការអភិវឌ្ឍ​លំនៅឋានតម្លៃខ្ពស់​​គឺមានតិច​តួច​ប៉ុណ្ណោះ​សម្រា​ប់ក្នុ​ង​ឆ្នាំ​២០២៣​នេះ។ ក្នុងន័យនេះ បានបង្ហាញ​ទីផ្សារ​លំនៅឋាន​តម្លៃសមរម្យ ​និង​មធ្យម​​ក្នុ​ងប្រទេស​កម្ពុជា​ហាក់​មាន​កំណើនខ្ពស់ដដែល​  ។

បើក្រលេកមកមើលពីតម្លៃ​​លំនៅឋាន​ក្នុ​ងបុរី​ក្នុងមាស​ទី​១ ឆ្នាំ២០២៣​នេះ ឃើញថា​បន្តថមថយ​បន្ថែមទៀត​សម្រាប់​ប្រភេទផ្ទះវីឡា​ភ្លោះ​ ផ្ទះអាជីវកម្ម និង​ ប្រភេទផ្ទះវីឡា​ទោល ។ ប៉ុន្តែបើងាកទៅចាប់អារម្មណ៍ប្រភេ​ទ​ផ្ទះ​វីឡា​កូ​នកាត់វិញ ( Link House ) ​ឃើញថា​មានការ​កើនឡើង​បន្តិច​សម្រាប់ឆមាសទី១ ​ឆ្នាំ២០២​៣ ធៀបនឹង​ឆ​មា​ស​ទី​២ ឆ្នំា២០២២ ។

ការស្រាវជ្រាវដដែលបង្ហាញថា ​ផ្ទះប្រភេទវីឡាទោស​មានការធ្លាក់ចុះប្រមាណ២ភាគរយ ប្រភេទ​វីឡា​ភ្លោះ ធ្លាក់​៥​ភាគ​រយ និង​ផ្ទះអាជីវកម្ម​ធ្លាក់ចុះ២ភាគរយ ធៀបនឹងឆមាស​ទី២​​កាលពីឆ្នាំមុន ប៉ុន្តែប្រភេទវីឡាកូនកាត់វិញ​មាន​ការកើនឡើង​ប្រមាណ៦ភាគរយ​​ទៅវិញ។​ បើធៀបនឹង​ឆមាសទី១ដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា ប្រ​ភេ​​ទ​​ផ្ទះវីឡា​ទោលតម្លៃ​ធ្លាក់ចុះ ១៧ភាគរយ​ ប្រភេទវីឡា​ភ្លោះ​ធ្លាក់ចុះរហូតដល់ ២៣ភាគរយ​ ផ្ទះអាជីវកម្ម​ធ្លាក់​​ចុះ ១៨ភាគរយ​ ហើយវីឡាកូនកាត់ធ្លាក់តែ ១ភាគរយ​ប៉ុណ្ណោះ ។​

យ៉ាងណាក្ដី សម្រាប់ប្រជាពលរដ្ឋដែលទិញផ្ទះដោយបង់រំលស់​ក្នុងបុរី​នានា​នៅរាជធានីភ្នំពេញ ជាពិសេស​ប្រ​ភេ​ទផ្ទះដែលមានតម្លៃសមរម្យឃើញថា​មានបញ្ហា​កាន់តែខ្លាំង​ ដោយសារតែអតិថិជន​មិនមាន​​ល​ទ្ធ​ភា​ព​ក្នុ​ង​កា​​​រ​​បង់​រំលស់​បន្ត ធ្វើឱ្យ​ម្ចាស់បុរីខ្លះត្រូវរឹបអូស​ផ្ទះពីអតិថិជន​វិញ ហើយបុ​រី​ខ្លះ​បាន​ស​ម្រួ​ល​​ដោ​យទិ​​ញ​​ផ្ទះពី​​អ​តិ​ថិជន​វិញ​តាមតម្លៃចរចា​គ្នា ។

គួររំលឹកដែរថា ពាក់ព័ន្ធទៅនឹងបញ្ហានៃការគ្មានលទ្ធភាពបន្តបង់ប្រាក់រំលស់ផ្ទះប្រចាំខែខាងលើនេះ កាលពីពេលកន្លងទៅ សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់ក៏បានអំពាវនាវ​ឱ្យ​ម្ចាស់បុ​រីរ​ក​​ដំ​ណោះ​ស្រាយ​ស​ម​​រ​ម្យណា​មួយ​ជៀស​វាង​ការ​រឹបអូសផ្ទះពីអតិថិជន​ក្នុងអំឡុងពេលដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​វិ​បត្តិ​ធ្លាក់​ចំ​ណូ​ល​​ ដោយសារតែវិបត្តិ​នៃ​កូវីដ​១៩ផង និង​វិបត្តិ​នៃសង្គ្រាម​រុស្ស៊ីផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)