រដ្ឋាភិបាល​គ្រោង​ថវិកា​ជាង​១០០​លានដុល្លារអាមេរិក​បន្ថែម​ដើម្បីជំរុញការ​វាស់វែង​ចុះបញ្ជី​ឱ្យចប់​សព្វ​គ្រប់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី​៧ នៃរដ្ឋសភា បានជំរុញឱ្យក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ពន្លឿនការ​វាស់វែង​ដីធ្លី និងចុះបញ្ជីឱ្យ​បានចប់សព្វគ្រប់​នៅពេលឆាប់ៗ​ ហើយ​ក្នុង​រយៈពេល​ប្រមាណ១៥ខែ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ចុះវាស់វែង និង​ចុះ​បញ្ជី​សម្រេច​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ ។

សម្ដេច​ហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានកើត​សរសើរ​ចំពោះ​ការ​ងារ​​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសកម្មភាព​វាស់​វែង​​ និងចុះបញ្ជីដីធ្លី ហើយ​រ​ដ្ឋា​ភិបាល​គ្រោង​ថវិកា​បន្ថែមចំនួន​១០០លានដុល្លារ​ដើម្បីជំរុញការ​ចុះ​បញ្ជីដីធ្លី​ឱ្យចប់នៅពេលឆាប់ៗនេះ ។

ថ្លែង​នៅក្នុង​ពិធី​បិទសន្និបាតបូក​សរុប​ការងារ​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅ​រសៀ​ល​​​​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ តាំង​ពី​ដើម​អា​ណត្តិ​​មក​សម្ដេច​បាន​ឯកភាពនូវ​សំណើរ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ លើការងារ​វាស់វែង ចុះបញ្ជី​ដីធ្លី ដោយ​បាន​បង្កើន​​កញ្ចប់ថវិកា​សម្រាប់ធ្វើការ​ងារ​នេះ ។ កាលពីមុន​​​ក្រុមការងារ​សម្រាប់ធ្វើការងារ​នេះ ​មានជា​ក្រុមតូចៗ​ តែ​សម្រាប់អាណត្តិថ្មីៗនេះបានរៀបចំ​ក្រុមការងារ​រហូតដល់ជាង​៥ពាន់នាក់​ ។​

សម្ដេច​បន្តថា ៖

« សម្រាប់ការ​ងារ​នេះរដ្ឋាភិបាល​បានគ្រោង​ថវិកាចំនួន​១០០លានដុល្លារ​អាមេរិក​​ដើម្បីរុញឱ្យចប់ ហើយសង្ឃឹមថា​ក្នុងអាណត្តិទី៧នេះ នឹង​អាច​ចប់​តែម្ដង ព្រោះ​យើង​បាន​ឃើញ​បងប្ងូនក្រុមការងារ​របស់​យើង​បានចុះ​ធ្វើ​ការងារ​ ពេលខ្លះពួកគាត់​បានធ្វើការ​ងារទាំង​យប់​ ទាំង​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ ជាពិសេស​នៅតំបន់​រោងចក្រ​»។

សម្ដេច​បន្ថែមថា​ ការ​វាស់វែង​ និងចេញ​បណ្ណ​កម្មសិទ្ធិ​នេះ នឹង​អាច​បញ្ចប់​វិវាទ​ដីធ្លី ហើយអាច​ឱ្យបងប្អូនយក​បណ្ណ​នេះ​សម្រាប់ប្រើប្រាស់​ក្នុងសកម្មភាពបង្កើន​សេដ្ឋកិច្ចផ្សេងៗ ។ កិច្ច​ការងារ​នេះ​ គឺក្រសួងដែនដីបាននិងកំពុង​តែ​អនុវត្ត​នូវ​​​អ្វីដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បានធ្វើ​​ ពីមូលធន​ដែលស្លាប់ឱ្យ​វា​រស់​ឡើងវិញ តា​ម​រយៈ​ការវាស់វែង ចុះបញ្ជី​និងចេញបណ្ណឱ្យ​ ដើម្បី​ឱ្យ​ក្លាយជា​ទ្រព្យ​រស់​របស់ពលរដ្ឋ​ និង​ដើម្បីឱ្យ​មានភាព​ច្បាស់លាស់​ បញ្ចប់​នូវទំនាស់​ដីធ្លីទូទាំង​ប្រទេស ​។​

បើតាមឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ បានថ្លែង​ថា ​ការ​វាស់វែង​ និងចុះបញ្ជី​ដីធ្លី នៅក្នុងប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​បញ្ចប់ទាំង​ស្រុង​​នៅក្នុង​ឆ្នាំ២០២៩​ ដោយ​បច្ចុប្បន្ន​នេះ នៅសល់​ក្បាល​ដី​ប្រមាណ‌១,៥​លាន​ក្បាលដីទៀត​ប៉ុណ្ណោះ ដែលមិនទាន់​បានវាស់វែង និង​ចុះបញ្ជី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ