ភ្នំពេញ ៖ ទីផ្សារខុនដូកម្ពុជាកាលពីមុនកូវីដ១៩ត្រូវបានពឹងផ្អែកភាគច្រើនទៅលើជនបរទេស ដោយរាប់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញ ប៉ុន្តែដោយសារជួបនឹងវិបត្តិកូវីដ-១៩ ជនបរទេសមិនអាចធ្វើដំណើរដោយសេរីចូលមកកម្ពុជា បានធ្វើឱ្យទីផ្សារមួយនេះត្រូវពឹងលើមកអតិថិជនក្នុងស្រុកជំនួសវិញ ហើយរហូតមកដល់ដើមឆ្នាំ២០២២នេះ ក៏នៅបន្តពឹងលើអតិថិជនជាអ្នកក្នុងស្រុកដដែល ស្របពេលវិបត្តិនៃការរីករាលដាលនៃកូវីដ-១៩ប្រភេទអូមីក្រុងបន្តរាតត្បាតបន្ថែមទៀត។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ ទីផ្សារខុនដូកម្ពុជានឹងអាចពឹងផ្អែកលើទីផ្សារក្នុងស្រុកបន្តទៀត ស្របពេលជនបរទេសនៅតែជាឧបសគ្គក្នុងការចូលមកកម្ពុជា ទោះបីជាកម្ពុជាបានសម្រួលលក្ខខណ្ឌដល់ជនបរទេសក្នុងការចូលមកម្ពុជាក្ដី។

អ្នកនាងបន្តថា វិនិយោគិនបរទេសដែលចូលមកកម្ពុជា បើទោះបីជាកម្ពុជាមិនកំណត់ធ្វើចត្តាឡីស័កក៏ពេលត្រលប់ទៅវិញប្រទេសមួយចំនួនដូចជាចិនជាដើម តម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងរយៈពេល១សប្ដាហ៍ ឬ២សប្ដាហ៍ ដូច្នេះវិនិយោគិនភាគច្រើននៅមិនទាន់មកកម្ពុជានោះទេ។
អ្នកនាងបន្ថែមថា យ៉ាងណាក្ដី ទីផ្សារខុនដូនៅកម្ពុជាក៏អាស្រ័យលើស្ថានភាពកូវីដ-១៩ដែរ ។ បើសិនជាមេរោគអាចទប់ស្កាត់បានក្នុងលក្ខខណ្ឌសកល ជនបរទេសនឹងចូលមកកម្ពុជា ហើយស្វែងរកការវិនិយោគដែលធ្វើឱ្យតម្រូវការខុនដូសម្រាប់បរទេសនឹងកើនឡើងវិញ ហើយការវិនិយោគក៏នឹងរំពឹងថាទទួលបានកំណើនខ្ពស់ឡើងវិញផងដែរ ។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានឱ្យដឹងថា វិស័យខុនដូកម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍នៅអំឡុងឆ្នាំ២០០៦ឬ២០០៧ ដោយដំបូងឡើយ ទីផ្សារនេះគឺពឹងផ្អែកទាំងស្រុងលើជនបរទេស ដូចជាវិនិយោគិន ទេសចរ និងអ្នកមកធ្វើការនៅក្នុងប្រទេសកម្ពុជា ។ ក្រោយៗមកទៀត ទីផ្សារខុនដូក៏បានអភិវឌ្ឍឡើងកាន់តែច្រើន និងមានអតិថិជនជាជនជាតិខ្មែរផងដែរ ជាពិសេសគឺយុវជនសម័យថ្មីដែលរៀនចប់ពីប្រទេសក្រៅ ឬអ្នកធ្លាប់ចេញចូលក្រៅប្រទេស ។
លោកបន្តថា មិនតែប៉ុណ្ណោះ ក៏មានប្រជាជនកម្ពុជាបានទិញខុនដូ ដើម្បីទុកជួលយកចំណេញ ឬហៅថាការវិនិយោគ ដោយជួលទៅឲ្យជនបរទេសដែលមកធ្វើការនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលណាមួយមិនអចិន្ត្រៃយ៍ ឬក៏បេសកជនការទូតជាដើម ។ លោកបន្ថែមថា មកដល់អំឡុងនៃវិបត្តិកូវីដ-១៩ អតិថិជននៅក្នុងស្រុកកាន់តែច្រើនបានទិញខុនដូ ដែលធ្វើឱ្យទីផ្សារខុនដូក្នុងប្រទេសត្រូវពឹងលើអ្នកក្នុងស្រុកកាន់តែច្រើន ខណៈជនបរទេសមានចំនួនកាន់តែតិច ។ ជាបទពិសោធន៍នៅបណ្ដាប្រទេសរីកចម្រើន ទីផ្សារខុនដូដំបូងឡើយគឺពឹងទៅលើជនបរទេស តែក្រោយមកក៏ពឹងលើអ្នកក្នុងស្រុកវិញ ដូចជានៅប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content