ពលរដ្ឋជិត២ពាន់គ្រួសារហើយនៃតំបន់ឧទ្យានអង្គរដែលស្ម័គ្រចិត្តចាកចេញទៅចាប់ដីថ្មីនៅភូមិអភិវឌ្ឍន៍​រុនតាឯក

សៀមរាប ៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចធ្វើចំណាត់ការលើករណីសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ទីតាំងថ្មីរួចមក មានប្រជាពលរដ្ឋជិត២ពាន់គ្រួសារហើយដែលស្ម័គ្រចិត្តរុះរើចេញទៅចាប់ទីតាំងថ្មីនៅភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ថា មកដល់ពេលបច្ចុប្បន្ននេះ ខាងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ចាត់វិធានការ លើបញ្ហាសំណង់ខុសច្បាប់ និងសំណង់ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ ហើយប្រជាពលរដ្ឋប្រមាណជិត ២ពាន់គ្រួសារមកពីភូមិ២ គឺភូមិត្រពាំងសេះ និងភូមិទក្សិណខាងត្បូង នៃសង្កាត់គោកចក ក្រុងសៀមរាប បានស្ម័គ្រចិត្តរុះរើនិងចាកចេញទៅចាប់ដីឡូតិ៍ថ្មី នៅទីតាំងភូមិធម្មជាតិរុនតាឯកដែលរៀបចំដោយអាជ្ញាធរហើយ។

លោក ឡុង កុសល ៖

“ការពិត ប្រជាពលរដ្ឋយល់ពីគោលបំណងរបស់រដ្ឋាបាលក្នុងការរៀបចំតម្រង់ទិស កែប្រែតំបន់បេតិកភ័ណ្ឌ។ ពួកគាត់សប្បាយចិត្តក្នុងការចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យតំបន់អង្គរកាន់តែមានភាពល្បីល្បាញកាន់តែមានការទាក់ទាញសម្រាប់ភ្ញៀវទេសចរ រក្សាបានអង្គរជាបេតិកភ័ណ្ឌពិភពលោក។ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តទៅរស់នៅក្នុងទីតាំងថ្មី ពោលគឺភូមិធម្មជាតិរុនតាឯក​ ដែលរដ្ឋបានគិតគូរចែកដីឡូតិ៍ថ្មីនោះ ដោយឆន្ទៈរបស់ពួកគាត់ផ្ទាល់ គ្មានការបង្ខិតបង្ខំពីអាជ្ញាធរឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំផងដែរ”

លោក ឡុង សុកល បន្ថែមថា ៖

“ប្រជាពលរដ្ឋដែលព្រមរុះរើចាកចេញពីឧទ្យានអង្គរ មានសេចក្តីសោមនស្សជាពន់ពេក ដែលពួកគាត់បានទទួលអត្ថប្រយោជន៍ជាច្រើន តួយ៉ាងដីឡូតិ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរយ៉ាងល្អិតល្អន់ពីរដ្ឋាភិបាល ហើយពួកគាត់បានចាកចេញពីលំនៅដ្ឋានចាស់ដែលខុសច្បាប់ ទៅទីតាំងថ្មីដែលស្របច្បាប់ផងដែរ”

តាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា តំបន់រមណីយដ្ឋានអង្គរ បានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ ដោយអង្គការយូណេស្កូ(UNESCO) និងមានទំហំផ្ទៃដីចំនួន ៤០១គីឡូម៉ែត្រការ៉េ ដែលចាត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

នៅក្នុងសំណុំរឿងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរនៅលើគេទំព័រ Facebook ផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ថា ៖

“ប្រជាពលរដ្ឋ​ ២៥៥គ្រួសារ ស្ថិតនៅតំបន់អក្សរ K មកពីភូមិត្រពាំងសេស និងភូមិទក្សិណខាងត្បូង សាទរទទួលយកដីឡូតិ៍ និងបានទៅពិនិត្យឃើញដីគ្រប់ៗគ្នានៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ដែលរៀបចំដោយក្រសួងបរិស្ថាន។”

គួររំឭកថា កាលពីខែសីហា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា និងមានមន្ត្រីពាក់ព័ន្ធចូលរួមសរុបជាង ៧០០នាក់។ នៅក្នុងយុទ្ធនាការនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាត់វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ ចំពោះសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ដោយបញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងឡាយ ក្នុងរមណីយដ្ឋានអង្គរត្រូវរុះរើចេញជា​ដាច់​ខាត ប្រសិន​បើ​មិន​ចង់​ប្រឈម​មុខ​នឹង​វិធានការច្បាប់ទេ​នោះ៕ អត្ថបទដោយ ៖ សំបាន ច័ន្ទដារ៉ា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..