ប្រជាពលរដ្ឋ​នឹង​កាន់តែមានជីវភាពល្អ​ប្រសើរ ​តាមរយៈគោល​នយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​

ភ្នំពេញ ៖ តាមរយៈគោលនយោបាយ​របស់រាជរដ្ឋាភិបាល​ដែលជំរុញឱ្យ​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់​​ ប្រើប្រាស់​ធនធានអចលនទ្រព្យ​ដែលពលរដ្ឋ​ទទួលបាន ដើម្បីប្រែ​ក្លាយ​ជា​ឧត្តម​ប្រយោជន៍​សម្រាប់ពលរដ្ឋជាមួយនឹងក្ដីរំពឹងថា ​ប្រជាពលរដ្ឋ​នឹង​មានជីវភាព​កាន់តែល្អប្រសើរ​។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប​ណ្ណស​ម្គា​ល់​សិទ្ធ​​កាន់​កា​ប់​ប្រើ​ប្រាស់​ដី​ធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនបងប្អូនពល​រដ្ឋ ស្ថិតនៅភូមិត្រុំ ឃុំឡាមិ​ញ​ ភូមិយ៉ាសម ភូមិស៊ើង ភូមិចែត ភូមិគ្លិ ភូមិយ៉ែម និងភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី ​នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ការ​វា​ស់វែ​​ងដី​ធ្លី​បង្ហើយ គឺជាកិច្ចការសំ​ខា​​ន់ស​ម្រា​ប់ក​ម្ពុជា​។ ​ជំហានបន្ទាប់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់​ ​ត្រូវមា​ន​ភារ​កិ​ច្ច​យ​កធ​ន​ធា​នអ​ច​ល​ន​ទ្រព្យ​ដែ​​​ល​ប្រ​ជា​ព​ល​រដ្ឋ​​ទទួ​ល​បា​ន​នេះ​ដើ​ម្បី​​ប្រែក្លា​យ​ជី​វ​ភា​ព​ប្រ​ជា​ព​ល​រដ្ឋឱ្យប្រ​សើ​រ​ឡើ​ង​ និង​ប្រើ​ប្រា​ស់ធ​ន​ធាននេះដើម្បីជាឧត្តមប្រយោជន៍សម្រាប់ពួកគាត់បន្ថែមទៀត។

ក្នុងឱកាសនេះ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាន និងបានគូសបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយគឺជាគោលនយោបាយរបស់សម្ដេច​មហា​បវ​រ​ធិ​បតី ហ៊ុនម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនៅដើមអាណត្តិទី៧ នេះ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិ​តខំប្រឹងប្រែ​ងធ្វើយ៉ាងណា​អ​នុ​វត្ត​កា​រ​ងារ​នេះ​ឱ្យ​ឆ្លើយ​ត​ប​ទៅ​នឹ​ង​គោល​ន​យោបា​យ​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បា​ល​ដើ​ម្បី​ប​ញ្ច​ប់កា​រ​វាស់វែងដីធ្លីនៅទូទាំងប្រទេស។ ទាក់ទិននឹងការវាស់វែងដីធ្លីបង្ហើយនេះ ឯកឧត្តមបា​​នប​ញ្ជា​ក់​ថា ​នេះ​គឺ​ជា​​ជំ​ហា​ន​មួ​យស្ថិ​ត​ក្នុ​ង​ដំ​ណើ​រ​ដ៏​វែ​ង​ឆ្ងា​យ​​ដែល​បា​នចា​ប់​ផ្ដើ​មកា​រ​ធ្វើ​កំ​ណែ​ទ​ម្រ​ង់​ដី​ធ្លី​ដោ​​យស​ម្ដេ​ច​អ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។

ឯកឧត្តម​បន្ថែម​ថា ៖

«ក្នុងការវាស់វែ​ងដីធ្លីនេះគឺបានប្រើ​ប្រាស់​ក​ម្លាំ​ង​ស​រុប​ជាច្រើន ដោយក្នុ​ង​នោះ​ត្រូ​វ​ប្រើ​ប្រា​ស់ក​​ម្លាំ​ង​ដែ​លមា​ន​ស្រាប់, បំពា​ក់​ស​ម្ភារៈ​​​ , ថវិកា និងត្រូវមានកា​រជួយអ​ន្ត​រាគមន៍​គ្នា​ទៅ​វិ​ញ​ទៅ​ម​​កពី​គ្រ​ប់​ភា​គី​ពា​ក់ព័​ន្ធ​។ ជាក់ស្ដែង ​នៅ​ដើមអាណត្តិទី៧ យើ​ង​នៅសល់ប្រមាណ ៥លានក្បាលដីដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយ ហើយមកទល់​ពេ​​​ល​​​នេះ​​យើ​ង​នៅ​ស​ល់​ត្រឹ​ម​តែ​ ​​១​៧​ម៉ឺ​​​ន​ក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែង ដូច្នេះ យុទ្ធនាការចុះបញ្ជី​ដី​ធ្លី​ប​ង្ហើ​យ​នេះ​នឹង​ត្រូ​វ​ច​ប់​ស​ព្វ​គ្រ​ប់ក្នុងពេលឆាប់ៗខាងមុខ ហើយនេះ​ប្រហែ​ល​ជាលើ​ក​ទី​មួ​យក្នុ​ង​ប្រវ​ត្តិ​សា​ស្ត្រ​រ​ប​ស់ប្រ​ទេ​ស​ក​ម្ពុ​ជា​ដែល​យើ​ង​បា​នចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់សរុបប្រមាណ ១៣លានក្បា​ល​ដីនៅ​​ទូទាំ​ង​ប្រ​ទេស ដោយ​កិ​ច្ច​កា​រ​នេះ​ទាមទារឱ្យមានការឯកភាពជាតិ និងការស្រុះស្រួលគ្នា នោះទើបអាចបញ្ចប់​កា​រ​ងា​រ​ចុះ​​ប​ញ្ជី​ដីធ្លី​បា​ន​ជោ​គ​ជ័​យ»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​កត់​សម្គាល់​ឃើញថា ខេត្តរតនគិរី មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ដូច្នេះ ឯកឧត្តមបា​ន​លើក​ទឹ​ក​​​ចិ​ត្តដល់អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យគិតគូរពិ​ចា​រ​ណា​ក្នុង​កា​រ​ជំ​រុ​ញប្រ​ជា​ក​សិ​ក​រ​​ឱ្យប​ង្កើ​នកា​រដាំដុះដំណាំកសិកម្មសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួ​សា​រ និងសេដ្ឋកិច្ចជាតិ។ ​សូ​ម​គូ​សបញ្ជាក់ថា ខេត្តរតនគីរី គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ រួមមាន៖ ខេត្តរតនគីរី ខេត្តកំពង់ធំ និងខេត្តកោះ​កុង ដែលបាន និងកំពុងតែវាស់វែងបញ្ចប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *