F-22 យន្តហោះចម្បាំងផ្តាច់មុខរបស់អាមេរិក ហើយមានតែ ១៩៦គ្រឿងប៉ុណ្ណោះលើពិភពលោក

យន្តហោះចម្បាំង F-22 បានក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ពិភពលោក និងអ្នកដែលចូលចិត្តតាមដានព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសជម្លោះរវាងអាមេរិក និងចិន ខណៈដែលថ្មីៗនេះ F-22 ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចេញបញ្ជាឲ្យបើកប្រតិបត្តិការបាញ់កម្ទេចបាឡុងស្រាវជ្រាវមួយរបស់ប្រទេសចិនដែលហោះនៅលើរយៈកម្ពស់ខ្ពស់ពីលើរដ្ឋការ៉ូលីណាខាងត្បូងដោយប្រើប្រាស់មីស៊ីលសម្រាប់បាញ់ក្នុងអាកាសប្រភេទ AIM-9 ។

ប្រតិបត្តិការជោគជ័យបានធ្វើឲ្យ F-22 កាន់តែមានភាពល្បីល្បាញបន្ថែមទៀតក្នុងនាមជាយន្តហោះចម្បាំងដែលចម្លែក និងអាថ៌កំបាំងបំផុតរបស់សហរដ្ឋអាមេរិក ពីព្រោះថាគិតចាប់តាំងតែពីឆ្នាំ១៩៩៦មក យន្តហោះនេះត្រូវបានផលិតឡើងតែ១៩៥គ្រឿងប៉ុណ្ណោះ និងមិនត្រូវអនុញ្ញាតឲ្យលក់ទៅកាន់ប្រទេសទី២នោះដែរ។

យន្តហោះចម្បាំងនេះត្រូវបានចូលរួមសហការផលិតឡើងដោយដៃគូរដ្ឋ និងឯកជនចំនួន៣របស់អាមេរិក រួមមានក្រុមហ៊ុន Lockheed Martin Aeronautic ក្រុមហ៊ុន Boeing Defense និងក្រុមការងារសម្រាប់សន្តិសុខលំហអាកាសអាមេរិក Space & Security ដែលគិតមកទល់ពេលនេះវាមានអាយុ២៥ឆ្នាំមកហើយ។

F-22 ជាយន្តហោះប្រភេទលួចយកការណ៍ និងប្រយុទ្ធជំនាន់ទី៥របស់កងទ័ពអាមេរិកដោយមានការបូកបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុតដោយក្នុងនោះសូម្បីតែល្បឿនរបស់វាផងដែរ ដែលនេះជាមូលហេតុធ្វើឲ្យតម្លៃរបស់វាអាចមានចន្លោះពី ២០៦ ទៅ ២១៦ លានដុល្លារក្នុងមួយគ្រឿង។

កម្លាំងម៉ាស៊ីនទាំង២ របស់យន្តហោះចម្បាំង និងបច្ចេកវិទ្យាហោះឡើងត្រង់ក៏បានធ្វើឡើងដូចគ្នាទៅនឹងយន្តហោះធម្មតាដែលអាចធ្វើឲ្យ F-22 មានកម្លាំងខ្លាំងក្នុងការផ្លាស់ប្តូរគោលដៅហោះហើរបានភ្លាមៗដល់ទៅ ៧០ ០០០ pound of thrust ( មួយ pound of thrust ស្មើនឹង ៤,៤៥ newton of thrust) ហើយក៏ជាមូលហេតុដែលធ្វើឲ្យវាអាចវាយប្រហារចំគោលដៅដែលស្ថិតនៅក្នុងរយៈកម្ពស់ខ្ពស់ និងគោលដៅដែលស្ថិតនៅលើទិសដៅផ្ទុយគ្នាបានយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីនេះ F-22 អាចបំពាក់ជាមួយនឹងអាវុធធុនធ្ងន់ និងទំនើបដូចជាមីស៊ីល AIM-9 ចំនួន២គ្រាប់ មីស៊ីលបញ្ជាបានពីចំងាយ AIM-120 AMRAAM ចំនួន៦គ្រាប់ ហើយសម្រាប់ការវាយប្រហារចំងាយជិតៗវិញ F-22 អាចបំពាក់ជាមួយនឹងគ្រាប់បែកទម្ងន់ធ្ងន់ GBU-32 JDAM ដែលមានទម្ងន់ដល់ទៅ ១០០០ផោនចំនួន២គ្រាប់ ឬគ្រាប់បែកប្រភេទ SDB ទម្ងន់ ២៥០ផោន ចំនួន៨គ្រាប់បន្ថែមទៀតពីលើទម្ងន់មីស៊ីលទាំងអស់នេះផងដែរ។

បច្ចេកវិទ្យាដ៏ទំនើប សមត្ថភាពប្រយុទ្ធខ្លាំងខុសពីយន្តហោះចម្បាំងផ្សេងទៀតផងនោះ អាចជាកត្តាសំខាន់ដែលអាមេរិកសម្រេចចិត្តមិនធ្វើការផលិតបន្ថែម និងដាក់លក់អាវុធប្រភេទនេះនៅក្នុងទីផ្សារឡើយដោយសារបារម្ភថាមហាអំណាចផ្សេងទៀតនឹងអាចលួចចម្លងបច្ចេកវិទ្យារបស់ F-22៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀន​សហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦​​

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ