វិស័យសំណង់​រំពឹងកើនឡើង​ ១,៧​ភាគរយ ខណៈអចលនទ្រព្យ​ទាំង​មូល​រំពឹង​កើនឡើង ​១,២​ភាគ​រយក្នុង​ឆ្នាំនេះ

ភ្នំពេញ ៖ វិស័យសំណង់​ និងអចលនទ្រព្យនៅក្នុងប្រទេស​កម្ពុជា​ត្រូវបានសង្កេតឃើញថា​ចាប់ផ្ដើមមានកំណើន​រើបឡើងវិញបន្តិចម្ដងៗ​ចាប់តាំងពីស្ថានភាពកូវីដ​១៩​នៅក្នុងប្រទេស​​បានថមថយ​ ជាពិសេស​ក្រោយ​ពេល​រាជរដ្ឋាភិបាល​បានបើក​ប្រទេស​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពីអំឡុងចុងឆ្នាំ២០២១កន្លងទៅ​ ។​

នៅក្នុងឆ្នាំ២០២៣​នេះ វិស័យ​សំណង់ ​និងអចលនទ្រព្យត្រូវ​បានរំពឹងថា ​នឹង​ងើបឡើង​វិញ​ជាវិជ្ជមានបន្ត​ទៀត។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា​ចេញ​ផ្សាយនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៣​នេះ បាន​ព្យាករណ៍ថា ​វិស័យសំណង់​និងអចលនទ្រព្យ​រំពឹងងើបឡើង ​១,៧ភាគរយ និង​១,២ភាគរយ​រៀង​គ្នា ដែល​មានន័យ​សំណង់​រំពឹង​កើនឡើង​១,៧ភាគរយ និង​អចលនទ្រព្យ​រំពឹង​កើនឡើង​១,២ភាគរយ។​

ធនាគារ​ជាតិ​នៃកម្ពុជា​បានបង្ហាញផងដែរថា ការងើបឡើង​វិញនៃវិស័យ​សំណង់​ និងអចលនទ្រព្យនេះ​គឺ​​មានការ​គាំទ្រ​ដោយកំណើន​តម្រូវ​ការ​ក្នុងស្រុក​ ផ្ដោត​លើ​ទីផ្សារ​អចលនទ្រព្យ​លំនៅឋាន​​ដែល​មាន​តម្លៃ​សមរម្យ​ ខណៈដែលសំណង់​ប្រភេទ​ប្រណីត​ដែលបម្រើ​ដល់​តម្រូវការ​អនិវេសជន​ត្រូវការ​ពេលវេលា​ ដើ​ម្បី​អាច​​វិល​ត្រលប់ទៅរក​ស្ថានភាពមុនពេល​មានវិបត្តិ។

អ្នកនាង​ គឹម គិន​កេសា អ្នកគ្រប់គ្រងជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទីផ្សារ​អច​លន​ទ្រ​ព្យ​​​​នៅកម្ពុជា​អាច​មានកំណើន​ខ្ពស់​នៅពេល​មានការ​វិនិយោគពីខាងក្រៅប្រទេស​ច្រើនដូច​នឹ​ងមុន​ពេ​ល​មា​ន​វិប​ត្តិ​កូវីដ១៩ តែបើសិនជា​មិនមាន​នោះទេ ទីផ្សារ​នេះនៅតែមានកំណើន​តែមានកំណើន​យឺត​ ។

អ្នកនាង​បន្តថា ៖

“ការប្រកាសបើក​ប្រទេស​របស់រដ្ឋាភិបាល​ចិន​ ក៏អាច​ជា​សញ្ញា​វិជ្ជមាន​នៃការ​មកដល់​នៃវិនិយោគិន​ចិន​នៅកម្ពុជា​ផងដែរ ប៉ុន្តែ​ភ្លាម​ៗប្រហែលជា​យើងមិនអាច​ទទួល ឬក៏ចិន​ចូលមកកម្ពុជា​ភ្លាមៗដែរ ដោយ​រង់​ចាំ​មើល​ពីស្ថានភាព​ និងកា​រគ្រប់គ្រងរបស់ចិន​លើ​ជំងឺ​កូវីដ​១៩​ជាមុន ។ បើសិនជា​ចិនគ្រប់គ្រង​បានល្អ​នោះកា​រ​ចេញ​ចូលរបស់វិនិយោគិន​ចិន​ក៏ដូចជា​ទេសចរ​ចិន​នឹង​កាន់តែមានចំនួន​ច្រើន ហើយកម្ពុជាក៏អាច​នឹងទទួល​បាន​វិនិយោគិន​ចិន និងទេសចរ​ចិនច្រើនផងដែរ”

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែ​ង​កាល​ពី​ពេល​ថ្មីៗ​នេះដោយអំពាវ​នាវ​ឱ្យវិនិយោគិនក្នុងស្រុក​បណ្ដាក់​ទុន​វិនិយោគលើវិស័យ​លំនៅឋាន​ដែល​មានតម្លៃសមរម្យ​សម្រាប់បំពេញតម្រូវការ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ក៏ដូចជា​សម្រាប់ជួយគាំទ្រ​ដល់​មន្ត្រី​រាជការ​ឱ្យមាន​លំ​នៅ​ឋា​នសមរម្យស្នាក់នៅ ។

សម្ដេចតេជោបានបន្តថា ការ​បណ្ដាក់ទុនវិនិយោគលើ​លំនៅឋាននេះដែរ​ ក៏ជា​ចំណែកមួយជំរុញកំណើន​វិស័យសំណង់ និង​អចល​ន​ទ្រ​ព្យ​​​ឱ្យ​​មា​ន​កំណើន​ជា​វិជ្ជមាន​ក្នុង​ឆ្នាំនេះ​និងឆ្នាំបន្តបន្ទាប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ