ការ​ចូល​នាំដែក​ និងដែក​ថែប​មកកម្ពុជា​ មានកំណើន​ប្រមាណ ៣០,៦ភាគរយ​ក្នុង​រយៈ​ពេល​៤ខែ ដើមឆ្នាំ២០២៤​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៤ខែកន្លងមកនេះ ការនាំចូល​សម្ភារៈសំណង់​មួយចំនួនឃើញថា​ចាប់ផ្ដើម​មាន​​កំណើ​ន​​គួរឱ្យ​កត់សម្គាល់​​ ជាក់​ស្ដែង​ការនាំចូល​ដែក និងដែកថែប​ចូលមកកម្ពុជា​មានកំណើន​រហូតដល់​ ៣០,៦​ភាគ​រយ​ ។ នេះបើតាម​ស្ថិតិពាណិជ្ជកម្ម​របស់​អគ្គ​​នាយកដ្ឋាន​គយ ​និងរដ្ឋាករ​កម្ពុជាចេញផ្សាយ​កាលពីពេល​ថ្មី​ៗ​នេះ​ ។​

បើតាម​ស្ថិតិ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាននេះបានបង្ហាញឱ្យដឹងថា ក្នុង​រយៈពេល​៤ខែ​ចាប់ពី​ខែ មករា ដល់ដំណាច់ខែ​មេសា ឆ្នាំ២០២៤​ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​រហូតដល់​១៦៨​លានដុល្លារ​អាមេរិក​ មានកំណើន ​៣០,៦ភាគរយ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់​ត្រឹមតែ​១២៩លានដុល្លា​រអាមេរិក​ប៉ុណ្ណោះ ។​

របាយការណ៍​ដដែលនេះ បានឱ្យដឹងថា​ សម្ភារៈធ្វើពី​ដែក​ ឬក៏ដែក​ថែប ក៏ឃើញថា​មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​​ផងដែរ ដោយ​រយៈពេល​ដូច​គ្នា​នេះដែរ ការ​នាំចូល​សម្ភារៈធ្វើពីដែក​ ឬ​ក៏​ដែក​ថែប មានកំណើន​ដល់​ទៅ​​ ៤៥,៤ភាគរយ​ មានទឹក​ប្រាក់​ប្រមាណ​ ២២៤​,៨១​លានដុល្លារ​អាមេរិក​ ខណៈ​រ​យៈ​ពេ​ល​ដូ​ច​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន​​​កា​រ​នាំចូលមានទឹកប្រាក់​ត្រឹមប្រ​មាណ​១៥៤​លាន​ដុល្លារ​អាមេរិក ។

ការនាំចូល​នូវ​សម្ភារៈ​ទាំង​នេះ ក៏បានបង្ហាញពី​សកម្មភាពនៃវិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សកម្មភាពឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤​នេះ ដោយរំពឹងថា​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​បន្តបន្ទាប់ក្រោយពីសកម្មភាពនៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក ។

បើតាម​អ្ន​កនាង​ គឹម គិន​កេសា​ នាយិកា​គ្រប់គ្រ​ងប្រចាំប្រទេស​កម្ពុជា​នៃក្រុមហ៊ុន​ CBRE បានឱ្យដឹងថា​ ក្នុង​ឆ្នាំ​២០២៤​នេះ សកម្មភាព​នៃការ​សាងសង់​បានចាប់ផ្ដើម​ឡើង​វិញជាពិសេស​ស​ម្រា​ប់​សំណង់​លើ​គម្រោង​ដែល​បានជាប់គាំង​កាលពីអំឡុ​ងវិបត្តិកូវីដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល  ។ សម្រាប់​គម្រោង​សាងសង់​ថ្មីៗ ក្រៅពី​គម្រោងសាធារណ មិន​ទាន់​ឃើញ​មាន​គម្រោង​ធំ​ៗ​ឯកជន​ច្រើនដូចមុននោះទេ ។

អ្នក​នាង​បន្តថា កម្ពុជា​ត្រូវការ​ពេលវេលា​ដើម្បីដោះស្រាយ​គម្រោង​អភិវឌ្ឍន៍​ដែលជួបប្រទះនឹង​បញ្ហា​ប្រឈម​ឱ្យរួចរាល់ ក៏ដូចជា​ស្វែង​រក​វិនិយោគិន​ក៏ដូចជា​អតិថិជនមកទិញ​នូវ​គ​ម្រោង​ដែល​បាន​សាង​ស​ង់​លើ​ស​ត​ម្រូវ​កា​រ​​​កាលពីមុន​វិបត្តិកូវីដ​១៩ ដូចជា​គម្រោង​ខុនដូ អាផាត់​មិន ផ្សារទំនើបជាដើម ។

ជាការ​កត់សម្គាល់ ក្នុងពេល​គម្រោងសំណង់ធំៗ​ មិនមានលេចជា​រូប​រាង​ច្រើនដូចមុន​ ប៉ុន្តែ​សកម្មភាពសាងសង់ដាច់ដោយដុំ ក៏ដូចជា​រោងចក្រ​ដែលត្រូវ​ប្រើប្រាស់ដែក​មានកំ​ណើ​ន​ខ្ពស់ ជាពិសេស​នៅតំបន់ជាយ​ក្រុង និងតំបន់ផ្លូវក្រវាត់​ក្រុង ដូច្នេះហើយទើប​ឃើញ​តួលេខ​នៃការ​នាំចូលដែក ​និងដែក​ថែប​មកកាន់ប្រទេស​កម្ពុជាមានកំណើន​ខ្ពស់ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល