រុស្ស៊ី ទទួលស្គាល់ថាសេដ្ឋកិច្ចរបស់ខ្លួនប៊ិះនឹងដួលរលំដោយសារទណ្ឌកម្មលោកខាងលិច

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា រុស្ស៊ីបានទទួលស្គាល់ថា សេដ្ឋកិច្ចរបស់ខ្លួនឈានដល់ដំណាក់កាលប៊ិះនឹងដួលរលំកាលពីឆ្នាំមុន ប៉ុន្តែខ្លួនបានយកឈ្នះលើទណ្ឌកម្មទាំងនោះ ហើយកំពុងបន្តស្ថិតនៅលើផ្លូវសម្រាប់កំណើនដ៏រឹងមាំនៅឆ្នាំនេះ។

កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS ថា នៅពេលដែលមានការគំរាមកំហែងដល់ការដួលរលំនៃសេដ្ឋកិច្ច រុស្ស៊ីត្រូវប្រមូលធនធាន និងកម្លាំងផ្ទៃក្នុងទាំងអស់ ដើម្បីទប់ទល់ពីការដួលរលំ។ ទន្ទឹមនឹងនោះ​ សម្ពាធសេដ្ឋកិច្ចកើតឡើងដោយសារទណ្ឌកម្ម បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មទាំងនោះរួមមានការដកទុនបម្រុងរូបិយប័ណ្ណបរទេសចេញពីរុស្ស៊ីប្រហែល ៣០០ ពាន់លានដុល្លារ ការបញ្ឈប់ធនាគារមួយចំនួនរបស់រុស្ស៊ីពីបណ្តាញ SWIFT ការអនុវត្តលើការហាមឃាត់ និងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉េល ដែលជាប្រភពចំណូលកំពូលមួយរបស់ប្រទេស។

លោក Peskov បានបន្ថែមថា យ៉ាងណាមិញ រុស្ស៊ីបានងើបឡើងវិញដោយជោគជ័យ ហើយឥឡូវនេះកំពុងឈានចូលដំណាក់កាលរីកចម្រើន។ ស្របពេលនេះដែរ វិមានក្រឹមឡាំងកំពុងព្យាករណ៍ថា កំណើនរបស់រុស្ស៊ីអាចកើនឡើងដល់ទៅ ៣ ភាគរយនៅឆ្នាំនេះ ដែលលើសពី ២,២ ភាគរយនៃការព្យាករណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។ ការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃនៃការដឹកនាំរបស់ប្រទេស និងការងាររបស់រដ្ឋាភិបាល អាចធ្វើឲ្យរុស្ស៊ីទៅឆ្ពោះទៅរកស្ថិរភាពសេដ្ឋកិច្ចវិញ ដោយមិននឹកស្មានដល់។

សេចក្តីថ្លែងការណ៍នេះគឺជាការទទួលស្គាល់ដ៏កម្រមួយអំពីប្រសិទ្ធភាពនៃទណ្ឌកម្មមកលើរុស្ស៊ី ដែលបានបង្ហាញពីការមិនគោរពចំពោះការរឹតបន្តឹងពាណិជ្ជកម្មរបស់លោកខាងលិច។ កាលពីឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលើកឡើងការរឹតបន្តឹងរបស់លោកខាងលិចសំខាន់ៗដូចជាការកំណត់តម្លៃប្រេង ៦០ ដុល្លារថាជា រឿងឆោតល្ងង់មួយ ហើយបានប្តេជ្ញាថានឹងសងសឹកដោយការកាត់បន្ថយផលិតកម្មប្រេង ដែលគំរាមកំហែងដល់ការដឹកជញ្ជូន និងការឡើងថ្លៃតម្លៃប្រេង។

ទោះបីជាមានការអះអាងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសរុស្ស៊ីក៏ដោយ អ្នកជំនាញ និងអ្នកសង្កេតការណ៍បានសម្តែងការងឿងឆ្ងល់អំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយរុស្ស៊ីបានបង្ហាញពីបញ្ហាហិរញ្ញវត្ថុដែលខ្លួនគ្រោងនឹងយកថវិកាសម្រាប់ប្រើប្រាស់លើយោធាកម្រិតខ្ពស់បំផុតនៅឆ្នាំ 20២០ – ២៤ ។ លើសពីននេះ វិស័យសំខាន់ៗដូចជា ឧស្សាហកម្មរថយន្តរបស់រុស្ស៊ីបានដួលរលំស្ទើរតែទាំងស្រុងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈដែលអតិផរណានៅតែបន្តផ្ទុះឡើង ហើយធនាគារកណ្តាលកំពុងព្យាយាមបង្កើនតម្លៃប្រាក់រូប៊លរបស់រុស្ស៊ី ដែលបានធ្លាក់ចុះកាលពីឆ្នាំមុន។

អ្នកជំនាញមួយចំនួនបាននិយាយថា រុស្ស៊ីអាចនឹងត្រូវឆ្ពោះទៅរកអនាគតដ៏អាក្រក់ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនបន្តធ្លាក់ចុះពីសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមអ្នកស្រាវជ្រាវ Yale លើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសនេះអាចនឹងដល់ដំណាក់កាលដួលរលំ ដោយសារតែសង្រ្គាមបានប្រើប្រាស់ធនធានដែលមានស្រាប់ស្ទើរតែទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង