ខណ្ឌទួលគោក មានតំបន់ខ្លះតម្លៃដីឡើងដល់ ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ភ្នំពេញ ៖ ជារៀងរាល់​សប្ដាហ៍​ AMS តែងតែលើកយកពីតម្លៃ​ដីធ្លី​​នៅ​តាម​ប​ណ្ដា​ខ​ណ្ឌ​នានា​​នៅ​ក្នុ​ង​រា​ជ​ធានីភ្នំ​ពេញមកបង្ហាញសាធារណជន​ដើម្បីជា​ប្រយោជន៍​ក្នុងការ​វិនិយោគ​ក៏ដូចជាការ​អភិវឌ្ឍ ​​និង​ស​ម្រា​ប់​ប្រ​ជា​ព​​ល​រ​ដ្ឋ​ដែល​មានដីនៅតាមបណ្ដាខណ្ឌទាំង​នោះហើយចង់ដាក់​លក់​ ។ ដោយឡែក សម្រាប់ថ្ងៃនេះ យើ​ងនឹង​លើកយក​តម្លៃដីនៅតាម​បណ្ដាសង្កាត់​នានា​ក្នុង​ខណ្ឌទួលគោក​មក​បង្ហាញ​ជូន​សាធារជន​ ដោយយោងទៅលើ​ប្រភព​ពីសមាគម​អ្នក​វាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។​

ខាងក្រោមនេះគឺជា​តម្លៃដីនៅតាមសង្កាត់​នានា​ដែលសិក្សាស្រាវជ្រាវ​ដោយ​សមាគមអ្នកវាយតម្លៃ ​និង​ភ្នាក់​ងារ​​អចលនវត្ថុកម្ពុជា​ សម្រាប់ឆមាស​ទី​១ ឆ្នាំ ២០២២៣​នេះ ៖

១.សង្កាត់​បឹងកក់​១ និង​បឹងកក់២ ៖ តម្លៃដីនៅសង្កាត់ទាំងពីរ​នៃខណ្ឌទួលគោក​ឃើញថា​មានតម្លៃដូច​គ្នា ក្នុង​នោះ​ដី​​នៅតាមបណ្ដោយផ្លូវធំ​មានតម្លៃ ចន្លោះពី ​៣៤០០ដុល្លារអាមេរិក​ទៅ ​៦០០០ដុ​ល្លា​រ​អា​មេ​រិ​ក​ក្នុ​ង​មួយ​ម៉ែ​ត្រ​​ការ៉េ  និង​ដី​ធ្លី​ដែ​ល​​មានទីតាំង​នៅ​តាមផ្លូវ​តូច មានតម្លៃចន្លោះពី​ ២២០០ដុល្លារ​អាមេរិកទៅ​ ៣៧០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

២.សង្កាត់​បឹងសាឡាង ៖ តម្លៃដីធ្លីនៅសង្កាត់​នេះ ឃើញថា​ក៏មាន​តម្លៃខ្ពស់គួរសមដែរ គឺដីដែលមានទីតាំ​ង​នៅ​​តាមផ្លូវធំ មានតម្លៃ ៣០០០ដុល្លារអាមេរិកទៅ ៥៤០០ដុល្លារអាមេរិក​កក្នុងមួយម៉ែត្រការ៉េ ហើយដីដែល​មានទីតាំង​នៅជាប់ផ្លូវតូចៗ​វិញ ក៏មានតម្លៃចន្លោះពី ​១៨០០ដុល្លារអាមេរិក​ទៅ ២៨០០ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ។

៣.សង្កាត់​ផ្សា​រដើមគ​រ ៖​ តំបន់នេះ​ដីនៅតាមផ្លូវធំ​មានតម្លៃចន្លោះពី ​៣៦០០ដុល្លារអាមេរិក​ទៅ ​៥៥០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។ ចំណែកដី​ដែល​មានទីតាំ​ងនៅតាមបណ្ដោយផ្លូវតូចៗវិញមានតម្លៃចន្លោះពី ​២០០០ដុល្លារអាមេរិក​ទៅ ​៣១០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​

៤.សង្កាត់ផ្សារ​ដេប៉ូ១​ ផ្សា​រដេប៉ូ២​និងផ្សារ​ដេប៉ូ៣  ៖ តម្លៃដីធ្លីនៅសង្កាត់ទាំង៣​នេះ គឺដូចគ្នា​ ដោយដីដែល​មានទីតាំង​នៅជាប់ផ្លូវធំ​មានតម្លៃចន្លោះពី ៣៦០០ដុល្លារអាមេរិកដល់ ៥៦០០ដុល្លារ​អាមេរិ​ក​ក្នុ​ង​មួយ​ម៉ែ​ត្រកា​រ៉េ ចំណែកដីដែល​មានទីតាំង​នៅជាប់ផ្លូវ​តូច​ៗ​ មានតម្លៃចន្លោះពី​២០០០ដុល្លារ​អាមេរិក​ទៅ​ ៣១០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

៥.សង្កាត់​ទឹក​ល្អក់១ ៖ ដីក្នុងសង្កាត់​មានតម្លៃចន្លោះពី​ ៣៣០០​ដុល្លារ​អាមេរិក​ទៅ​ ៥៥០​០​ដុល្លារ​អាមេ​រិ​ក​ក្នុ​ង​មួយម៉ែត្រការ៉េសម្រាប់ទីតាំង​ដីនៅជាប់ផ្លូវធំ និងតម្លៃ​ចន្លោះពី​២០០០ដុល្លារអាមេរិកទៅ​ ៣១០០​ដុល្លារ​អា​មេ​រិក​សម្រាប់ដីនៅជាប់ផ្លូវតូច ។​

៦.សង្កាត់​ទឹកល្អក់២ ៖ សង្កាត់​នេះ​ដីនៅតាមផ្លូវធំមានតម្លៃចន្លោះពី​ ៣៥០០ដុល្លារ​អាមេរិកទៅ ​៥៥០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​ តម្លៃចន្លោះពី ​២០០០ដុល្លារអាមេរិកទៅ ៣១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែ​ត្រ​ការ៉េ​សម្រាប់ដីនៅជាប់ផ្លូវតូចៗ ។

៧.សង្កាត់ទឹក​ល្អ​៣ ៖ តម្លៃដីធ្លីក្នុងសង្កាត់នេះ ឃើញថា​មានចន្លោះពី​ ៣២០០ដុល្លារអាមេរិក​ទៅ​ ៥០០០ដុ​ល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំង​ដីនៅជាប់ផ្លូវធំ និងតម្លៃចន្លោះពី​ ២០០០ដុល្លារ​អាមេរិក​ទៅ ​៣១០០ដុល្លារអាមេរិក​សម្រាប់ដីដែលនៅជាប់ផ្លូវតូចៗ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម