រយៈពេល១១ខែ ឆ្នាំ ២០២៤​នេះ វិនិយោគិនពីប្រទេសចំនួន​៣ បានដាក់ទុនវិនិយោគ​ច្រើននៅកម្ពុជា​

ភ្នំពេញ ៖ គិត​ចាប់ពី​ខែមករាដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​ការ​វិនិយោគពី​បណ្ដាប្រទេសជា​ច្រើន​ទាំង​ក្នុងតំបន់​ និងនៅលើសកលលោក​ ប៉ុន្តែ​ក្នុងចំណោម​បណ្ដាប្រទេស​ទាំង​នោះ មាន​វិនិយោគិន​មក​ពី​ប្រទេស​ចំនួន​៣​ បានដាក់ទុនវិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា​ ប្រទេស​ចំនួន៣ ​ដែល​បាន​ដាក់​ទុ​ន​​វិ​និ​យោគ​នៅកម្ពុជា​ច្រើនជាង​គេរួមមានប្រទេស​ចិន ជាប់ចំណាត់ថ្នាក់​លេខ​១ វិនិយោគិនក្នុងស្រុក​ដែល​សំដៅ​ដល់​វិនិយោគិនកម្ពុជាខ្លួនឯងជាប់ចំណាត់ថ្នាក់​លេខ២ ​និង​វិនិយោគិនមកពីប្រទេស​វៀតណាម​​ជាប់ចំណាត់ថ្នាក់លេខ​៣ ។​

បើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា រំហូរវិនិយោគ​ផ្ទាល់ពីប្រ​ទេស​ចិនម​ក​ប​ណ្តា​ក់​ទុ​នលើទឹកដី​ក​ម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង ក្នុង​រយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្រោម​ទុ​នវិ​និ​យោ​គ​សរុបប្រមាណ ៣,២១ពាន់លានដុល្លារអាម៉េរិក ។​ ចំណែក​វៀតណាមបានឈរនៅលំដាប់ទី៣ ដោយក្នុងរយៈពេល១១ខែឆ្នាំ ២០២​៤​កន្លងទៅនេះ បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ៥៥៧​លាន​ដុល្លារអាមេរិក ។

ដោយឡែក​វិនិយោគិន​ក្នុងស្រុក​ពោលគឺសំដៅលើ​វិនិយោគិនកម្ពុជា បានបណ្ដាក់ទុ​នវិ​និយោ​គ​ក្នុង​ទំ​ហំ​ទឹក​ប្រា​ក់​ប្រមាណ ១ ៧៧៣​លានដុល្លារអាមេរិកលើ​វិស័យ​សក្ដានុពល ដូចជា ​ហិរញ្ញវត្ថុ​ អចលនទ្រព្យ ឧ​ស្សា​ហ​កម្ម កសិកម្ម និងទេសចរណ៍ ជាដើម ។

ឯកឧត្តម​ ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី​​ និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បាន​ធ្វើ​ដំ​ណើរ​ទស្ស​នកិច្ច​ទៅ​កាន់​ប្រទេសជាដៃគូ​របស់កម្ពុជា​​ដើម្បីទាក់ទាញ​វិនិយោគិន​ពីប្រទេស​ទាំង​នោះ​ចូលមកក្នុង​ប្រទេស​កម្ពុជា​បន្ថែម ។ ជាលទ្ធផល​បានសង្កេតឃើញថា​ វិនិយោគិន​ក្នុងស្រុកដែល​ធ្វើដំណើរ​អម​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៅកាន់​បណ្ដា​ប្រទេស​ទាំង​នោះ បានទាក់ទាញ​ការ​វិនិយោគពី​ប្រទេស​ទាំងនោះ​ចូលមក​កម្ពុជា និង​បានចាប់ដៃគ្នា​បង្កើតធុរកិច្ច​មួយថ្មី បង្កើតការងារ និង​ប្រាក់ចំណូល ដ៏ដូចជា​សេដ្ឋកិច្ច​របស់កម្ពុជា​ទាំង​មូល​ផងដែរ ។​

នៅក្នុង​កិច្ច​ប្រជុំ​ផ្លូវការ​លើកទី១​ របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​កាលពីចុងសប្ដាហ៍មុននេះ សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ មន្ត្រីកិច្ច​សន្យា និង​បុគ្គលិក​ស្ម័គ្រចិត្ត​ទាំងអស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដែលបានខិតខំ​ប្រឹង​ប្រែង​យក​អស់កម្លាំង​កាយចិត្ត ឈាន​ទៅសម្រេច​បាននូវ​លទ្ធផល​យ៉ាងល្អ​ប្រសើរ ក្នុងការងារ​សម្របសម្រួល​កិច្ច​វិនិយោគ​ឯកជន និងកិច្ចសហប្រតិបត្តិការ​នានា​​ជាមួយដៃគូអភិវឌ្ឍន៍ក្នុងនីតិកាលទី​៧​នៃរដ្ឋសភា ។

សម្ដេច​បានលើកឡើងអំពីការ​កែទម្រង់គួរឱ្យកត់សម្គាល់​របស់​រាជរដ្ឋាភិបាល​ និង​បាន​បន្តយកចិត្តទុកដាក់លើ​វិស័យឯកជន ដែលជាតួអង្គ​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា ។ សម្ដេច​ក៏បានលើកឡើង​ផងដែរ​ពីតួនាទី​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ជាតួអង្គជួរ​មុខ​ ជួប​ផ្ទាល់​ជាមួយ​វិនិយោគិន​ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយ​អំពីកាលានុវត្ត​ភាព​និងភាពរីក​ចម្រើន​របស់កម្ពុជា​លើ​គ្រប់វិស័យ​ ទៅកាន់ឆាកអន្តរជាតិ ។

សម្ដេច​មានប្រសាសន៍ថា ការ​ប្រែ​ប្រួល​យ៉ាង​ឆាប់រហ័សនៃស្ថានភាព​ភូមិសាស្ត្រ​នយោបាយពិភពលោក និង​កា​រ​ប្រកួ​តប្រជែង​នៅក្នុងតំបន់ ទាមទារ​ឱ្យកម្ពុជាត្រូវ​ត្រៀមលក្ខណៈឱ្យ​បានកាន់តែ​ប្រសើរ​ ដែលមានភាព​ឆ្លើ​យ​​តប និងភាពធន់​ខ្ពស់ ទៅនឹង​ការ​ផ្លាស់​ប្តូរ​និម្មាបន​កម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម​សេដ្ឋកិច្ច​នាពេលអនាគត ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​


Leave a Reply

Your email address will not be published.Required fields are marked *