រយៈ​ពេល​១ខែកន្លះ​ កម្ពុជា​ទទួលបានគម្រោងវិនិយោគថ្មី លើរោងចក្រជាង​២០គម្រោង​

ភ្នំពេញ ៖ កម្ពុជា​នៅតែ​បន្តទទួល​បានគម្រោ​ងវិនិយោគ​ជា​បន្តបន្ទាប់​​នៅដើមឆ្នាំ ២០២៤ នេះ ខណៈ​ពេល​ដែលស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​នៅមិនទាន់ល្អប្រសើរ​ក្ដី​ ។ ក្នុងចំណោម​គម្រោ​ងភាគ​ច្រើន​ដែល​កម្ពុជា​បានអនុម័ត​ឱ្យវិ​និ​យោគ​ភាគច្រើន​គឺជា​គម្រោ​ងវិនិយោគ​លើ​រោងចក្រ​ ។ ជាក់​ស្ដែង​​រយៈ​ពេល​១​ខែ​កន្លះមក​នេះ មាន​គម្រោ​ង​យ៉ាង​​ហោច​ណាស់​២២​ ជា​គម្រោង​រោងចក្រ ។

បើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​បានបង្ហាញថា ក្នុង​ខែ​​ មករា ២០២៤ មានគម្រោង​រោង​ចក្រ​​ថ្មីចំនួន​១០​គម្រោង​ ​និង​ក្នុង​រយៈ​ពេលពី​រសប្ដាហ៍​ កម្ពុជា​ក៏បានអនុម័ត​ឱ្យក្រុមហ៊ុនវិនិយោគលើ​រោង​ចក្រ​ចំនួន១២​បន្ថែមទៀត​ផងដែរ ។

នៅក្នុង​ចំណោម​រោងចក្រ​ទាំង​២២​ ដែលបានបង្កើត​ថ្មី​ក្នុងរយៈ​ពេលជា​ង១ខែកន្លះមក​នេះ ឃើញថា​ខេត្ត​កំពង់​ស្ពឺ​ ទទួលបាន​គម្រោង​វិនិយោគ​ច្រើនជាង​គេ​ ដែលមានរហូតដល់​៨​គម្រោង ក្រៅពីនោះ​មាននៅរាជធានីភ្នំ​ពេញ ខេត្ត​ស្វាយរៀង​ ព្រះសីហនុ កំពង់ចាម​និ​ងខេត្ត​កណ្ដាល​ជា​ដើម  ។

តាមយរយៈការ​វិនិយោគ​លើ​រោងចក្រ​សហគ្រាស​នៅក្នុងប្រទេសកម្ពុជានាពេល​នេះ ក៏បានជួ​យ​បង្កើត​​ឱ​កា​ស​​ការងារ​ជាច្រើន​ម៉ឺននាក់​ដល់ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ជាពិសេស​បាន​ធ្វើឱ្យទីផ្សារ​អច​លនទ្រព្យ​មួយផ្នែក​មាន​សកម្មភាព​ទិញលក់ ជួល ក្នុង​ពេលស្ថានភាពទីផ្សារ​ទាំងមូល​នៅមិនទាន់​ល្អ ប្រសើរ​ដូចកាលមុន​វិបត្តិ​កូវីដ​​១៩​ ។

សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តែងតែ​រំលឹក​ដល់​អភិបាល​នៃគណៈអភិបាលរាជធានី ខេត្ត​នានាឱ្យ​ផ្សព្វផ្សាយ​ពីសក្ដា​នុព​ល​វិនិយោគនៅក្នុ​ងខេ​ត្ត​របស់ខ្លួន ដើម្បីទាក់​ទាញ​វិនិយោគិន​ជាតិអន្តរជាតិ​ដែលមកដល់​កម្ពុជា ឱ្យគេចូលទៅ​សិក្សា​និងបណ្ដាក់ទុនវិនិយោគ​​នៅក្នុងខេត្ត​នីមួយៗ ស្រប​នឹង​ថ្នាក់ដឹកនាំកំពូលៗរបស់​ជាតិក៏បាន​​ខិតខំ​ទាក់ទាញវិនិយោគិន​បរទេសឱ្យចូលក្នុង​ប្រទេស​កម្ពុជា​ស្វែងរក​កា​រវិនិយោគ​នានា​ផងដែរ ។​

តាមរយៈការ​វិនិយោគ​លើ​រោងចក្រ​​ជា​បន្តបន្ទាប់​នេះដែរ ក៏បាន​ធ្វើ​ឱ្យតម្រូវការ​ឃ្លាំង​រោងចក្រ និង​ឃ្លាំង​ស្តុកទំនិញ​មានតម្រូវ​ការដែរ ដោយអ្នកវិនិយោគ​លើ​ឃ្លាំង​បាន​បន្ត​សាងសង់ឃ្លាំង​ជា​បន្តបន្ទាប់​សម្រាប់ទុក​ជួល​ឱ្យវិនិយោគិនដែលមានតម្រូវការ ជាពិសេស​នៅតំបន់ដែលមានសក្ដានុពល​ក្នុងការ​វិនិយោគលើ​រោង​ចក្រ​ឧស្សាហកម្ម​នេះផ្ទាល់​តែម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ