រយៈពេល៣ឆ្នាំខាងមុខ JICA ប្ដេជ្ញាសម្រេចឱ្យបាននូវការកសាងរចនាសម្ព័ន្ធទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប

ភ្នំពេញ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន​ហៅកាត់ថា JICA បានប្ដេជ្ញា​ថា​នឹង​សម្រេច​ឱ្យ​បាន​នូវ​កសាង​គម្រោង​ទីក្រុងឆ្លាតវៃ​នៅក្នុងក្រុង​សៀមរាប​ខេត្ត​សៀមរាបឱ្យបាន​នូវ​ក្នុងរយៈពេល​៣ឆ្នាំខាងមុខ​​ ពោលគឺចាប់ពី​ឆ្នាំ២០២២​នេះ ដល់​ចុងត្រីមាស​ទី១ ​ឆ្នាំ២០២៥ ។ នេះបើតាម​ការ​បញ្ជាក់ពីលោក​ស្រី​ ម៉ននី រង្សី​ អភិបាល​រង​ខេត្តសៀមរាប​ក្នុងកិច្ច​ប្រជុំ​ជាមួយ ​JICA កាលពីពេលថ្មីៗនេះ ។

លោកស្រី​បានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី២នៃគម្រោងទីក្រុង​ឆ្លាតវៃ​ដែល​បាន​ចា​​ប់​ផ្តើ​មឡើ​​ងពី​ខែ​​ឧ​ស​ភា ​ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើ​កា​រ​ស​ម្រេ​ច​ឱ្យ​បាននូវលទ្ធផលរំពឹងទុកចំនួន០៣ ក្នុងនោះ ទី១ការបង្កើតរចនាសម្ព័ន្ធ និងកិច្ចសហកា​ររ​វាង​ស្ថាប័​​ន​ពា​ក់ព័ន្ធ ទី២ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃតាមរយៈ​ការដាក់​អនុវ​ត្តសាកល្បងនូវគ​ម្រោង​នា​នា​ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្រុងសៀមរាប និងទី៣ការបង្កើ​តនូវ​​ប្រព័​ន្ធ​តាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។

លោកស្រីបន្តថា នៅក្នុងដំណាក់កាលទី២នេះ រដ្ឋបាលខេ​ត្តក៏ត្រៀ​ម​ធ្វើ​ការ​សហ​កា​រ​ជា​​មួយ​​ទី​ភ្នា​ក់ងា​រស​​ហ​ប្រតិ​បត្តិ​កា​រ​អន្តរជាតិជប៉ុន (JIC​A)​ក្នុ​ង​ការ​ដា​​ក់​ឲ្យ​អ​នុ​វ​ត្តសា​ក​ល្បង​នូ​វ​គ​ម្រោង​​វិធី​សា​ស្រ្ត​ទី​ក្រុ​ងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងក្រុងសៀមរាបតាមរយៈគម្រោងចំនួន០៦ផងដែរ។

ទន្ទឹ​ម​គ្នានឹ​ង​កា​រ​ស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងពីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) ក្រុង​សៀម​រា​​បនៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់សម្តេចអគ្គមហា​សេនា​ប​​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លា​នដុល្លារសហរដ្ឋអាមេរិក ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ នៅក្នុងគម្រោ​ងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបនេះ ក៏មានផងដែរនូ​វការ​រៀ​បចំ​ឱ្យ​មា​ន​​ហេ​ដ្ឋា​រ​ចនាសម្ព័ន្ធសម្រាប់បម្រើឲ្យគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបផងដែរ ដែ​លក្នុ​ង​នោះមានដូចជា ការ​រៀ​បចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាប​ក្រោមដី ការបំពាក់ភ្លើងបំភ្លឺ  សាធារណៈ ​​កា​ររៀ​ប​​​​​​​​​ចំ​ប្រព័ន្ធ​ភ្លើងស​ញ្ញា​ច​រាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ។

លោក សំ សីហា​ ប្រធាន​សាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​សៀម​រាប​បាន​​​ឱ្យដឹងផងដែរថា​ ក្នុង​ខេត្ត​នាពេល​បច្ចុប្បន្ន​នេះ យើងឃើញ​មានការអភិវឌ្ឍប្លែកខ្លាំង​ដោយ​មានផ្លូវថ្មីៗជិត​៤០​ខ្សែ ហើយ​ថ្មីៗនេះដែរ រដ្ឋាភិបាលក៏បានប្រកាស​ពីការ​សាងសង់ផ្លូវ​ក្រវ៉ាត់ក្រុង​បន្ថែមទៀត​ផងដែរ ។ ទន្ទឹមនឹង​នោះដែរ​ក្នុងខេត្ត​សៀមរាប​ក៏មានគម្រោង​សាងសង់​ព្រលានយន្តហោះអន្តរជាតិថ្មី ដែលជា​សក្ដា​នុ​ពល​ក្នុងការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មកពីគ្រប់ប្រទេស​មកលេង​ក្នុងខេត្ត​សៀមរាប​ ។​

លោកបន្តថា ទន្ទឹមនឹង​នេះដែរ ដោយសារតែ​បច្ចុប្បន្ន​ពិភពលោក​បានជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល ការ​អភិវឌ្ឍ​ឬវិនិយោគថ្មីៗ ក្នុង​ខេត្ត​សៀមរាប​ហាក់​ថមថយ​បន្តិច​ តែយ៉ាង​ណាក៏មិន​មែនស្ងាត់ឈឹងនោះទេ​ គឺអ្នកវិនិយោគ​មួយចំនួននៅតែបន្ត​គម្រោងរបស់ខ្លួនដើម្បីបញ្ចប់​តាមផែនការ​របស់ខ្លួន ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)