ភ្នំពេញ ៖ ខុសប្លែកកាលពីប្រមាណ២ឆ្នាំមុន ដែលសេដ្ឋកិច្ចជាសកលជួបវិបត្តិដោយសារតែបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរនោះ សម្រាប់តែតំបន់ផ្លូវជាតិផ្លូវ៥១ បច្ចុប្បន្ននេះបានងាកមករកស្ថានភាពល្អប្រសើរឡើងវិញហើយ ជាពិសេសផ្នែកទីផ្សារដីធ្លី ដែលមានសកម្មភាពទិញ-លក់ និងសាងសង់សំណង់លំនៅដ្ឋានយ៉ាងមមាញឹក ហើយតម្លៃនៅលើទីផ្សារក៏មានការកើនឡើងវិញផងដែរ។

លោក ផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ KH Land នៅតំបន់ផ្លូវ៥១ បានថ្លែងប្រាប់ AMS ឱ្យដឹងថា ក្រោយពេលស្ថានភាពកូវីដ-១៩ បានធូរស្រាលជាមួយនឹងការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលតាំងពីចុងឆ្នាំ២០២១មក សកម្មភាពនៃការវិនិយោគនៅតំបន់ផ្លូវ៥១ហាក់មិនសូវខុសប្លែកពីតំបន់ដទៃទៀតនោះទេ ពោលគឺមានសភាពស្ងប់ស្ងាត់ ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺទើបតែនៅត្រឹមរយៈពេល៣-៤ខែចុងក្រោយនេះប៉ុណ្ណោះ ទាំងសកម្មភាពនៃការវិនិយោគ ក៏ដូចជាសកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មជាឃ្លាំង ជារោងចក្រ ជាពិសេសផ្នែកលំនៅដ្ឋានគឺមានភាពមមាញឹកឡើងវិញ។

លោកបន្តថា ៖
“គម្រោងធំៗនៅតាមបណ្ដោយផ្លូវ៥១ដែលមានសកម្មភាពនៅពេលនេះមានដូចជា គម្រោងសួនឧស្សាហកម្មកាណាឌីយ៉ា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានលក្ខណៈជាបុរី ដែលកំពុងតែមមាញឹកខ្លាំង និងធ្វើឱ្យវិនិយោគិនក្នុងស្រុកជាច្រើនទៀតបានទៅកាន់តំបន់នោះដើម្បីស្វែងរកការវិនិយោគ។ ម្យ៉ាងទៀតពលរដ្ឋដែលទិញអចលនទ្រព្យនៅតំបន់នោះដើម្បីវិនិយោគក៏មានភាពវៃឆ្លាតជាងមុនផងដែរ ដោយពួកគាត់មិនមែនទិញ ឬក៏វិនិយោគតៗគ្នានោះឡើយ ពោលគឺមុនសម្រេចចិត្តទិញទុកវិនិយោគចំណេញ គឺពួកគាត់បានចុះទៅសិក្សាផ្ទាល់ និងសាកសួរព័ត៌មានជុំវិញនោះរួច ទើបពួកគាត់បណ្ដាក់ទុនវិនិយោគ”
ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃទីផ្សារវិញត្រូវបានលោកបញ្ជាក់ថា តាមរយៈសកម្មភាពទាំងនេះបានជំរុញឱ្យតម្លៃដីធ្លីហក់ឡើងកាន់តែខ្ពស់ដែលរហូតមកដល់ពេលនេះ តម្លៃដីដែលនៅជាប់ផ្លូវ៥១ មានតម្លៃចន្លោះពី ៨០ដុល្លារ ទៅ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រឬខ្ពស់ជាងនេះអាស្រ័យតាមទំហំ និងស្ថានភាពដី ប៉ុន្តែសម្រាប់ដីដែលនៅខាងក្នុង ឬជាប់ផ្លូវតូចៗអាចមានតម្លៃទាបជាងនេះ ត្រឹម៤០ដុល្លារ ទៅ ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺអាស្រ័យទៅលើការចរចា។
ស្រដៀងគ្នានេះ លោក បូ សេងហួរ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការកើនឡើងនៃគម្រោងវិនិយោគនានា ជាពិសេស វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យតម្រូវការដីមានការកើនឡើង ហើយក៏ជំរុញឱ្យតម្លៃដីធ្លីហក់ឡើងដូចគ្នាផងដែរ។
លោកបន្តថា ៖
“នៅក្នុងឆ្នាំ២០២២នេះ ឃើញថាគម្រោងវិនិយោគលើរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅផ្លូវ៥១ ផ្លូវ៤១ និងផ្លូវ៤៤ ដែលជាផ្លូវថ្មីក៏មានការដាក់ទុនវិនិយោគថ្មីៗជាច្រើនផងដែរ។ កត្តាដែលជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មនៅតំបន់នេះ ពីព្រោះតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ច្រកព្រំដែន និងកំពង់ផែ ភាពងាយស្រួលក្នុងការដឹកជញ្ជូនមកកាន់តំបន់នេះ និងដឹកចេញទៅវិញ”
លោកបានបន្តថា វត្តមាននៃចំនួនគម្រោងវិនិយោគដែលមាននៅពេលបច្ចុប្បន្ននេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនៅឆ្នាំបន្ទាប់នឹងមានគម្រោងថ្មីៗចូលមកបន្ថែមទៀតជាមិនខាន ព្រោះដីនៅតំបន់ផ្លូវ៥១ នៅមានទំនេរច្រើន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content