គំរូសំណង់ស្ពានថ្មីច្នៃចេញពីស្លាបចក្រនៃតួប៊ីនខ្យល់ដើម្បីជួយកាត់បន្ថយកាកសំណល់ចេញពីប្រភពបង្កើតថាមពលកកើតឡើងវិញ

បរទេស ៖​​ បច្ចុប្បន្នពិភពលោកបាន និងកំពុងងាកមកផ្តោតសំខាន់លើការប្រើប្រាស់ថាមពលកកើតឡើងវិញដែលនឹងផ្តល់និរន្តភាពបំផុតចំពោះជីវិតនៃការរស់នៅក្នុងពេលអនាគត។

រាប់ចាប់គិតពីបន្ទះសូឡាទាញយកពន្លឺព្រះអាទិត្យ , វារីអគ្គិសនី ជាពិសេសការទាញយកថាមពលពីកម្លាំងខ្យល់បក់ដោយប្រើប្រាស់ម៉ាស៊ីនតួប៊ីនធំៗកំពុងមានសកម្មភាពកាន់តែច្រើនឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។

ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យាទាំងនោះទាមទារនូវការអភិវឌ្ឍបន្ថែមទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនៃវដ្តជីវិតក្នុងការប្រើប្រាស់នៃឧបករណ៍ចាំបាច់ក្នុងកិច្ចការងារនេះ ជាក់ស្តែងដូចជាបន្ទះសូឡាដែលអាចមានអាយុកាលប្រើប្រាស់ពី ២៥ ទៅ ៣០ឆ្នាំ និងស្លាបចក្រនៃតួប៊ីនខ្យល់ដែលមានអាយុកាលត្រឹមតែ២០ទៅ២៥ឆ្នាំជាដើម។​

ទិន្នន័យស្រាវជ្រាវដោយសកលវិទ្យាល័យអង់គ្លេស The University of Cambridge បានរកឃើញថា នៅត្រឹមបំណាច់ឆ្នាំ២០៥០ប៉ុណ្ណោះ កាកសំណល់ដែលជាស្លាបចក្រ(Blade)នៃតួប៊ីនខ្យល់នឹងកើនឡើងទៅដល់ ៤៣លានតោន ខណៈដែលឧបករណ៍ប្រភេទនេះមិនងាយនឹងអាចបំបែកទៅជាផ្នែកតួចៗយកមកធ្វើការកែច្នៃវិញងាយស្រួលនោះឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងជឿជាក់ថាវានឹងក្លាយជាដំណោះស្រាយដ៏មានប្រយោជន៍បំផុតសម្រាប់វិស័យទាញយកថាមពលពីកម្លាំងខ្យល់នោះគឺនៅពេលដែលក្រុមការងារមួយរបស់អង់គ្លេសទើបរកឃើញវិធីសាស្ត្រថ្មីក្នុងការកែច្នៃស្លាបចក្រទំហំធំៗទាំងនោះទៅជាស្ពានឆ្លងកាត់ដៃទន្លេ ឬបឹងបានយ៉ាងគួរឲ្យមោទនភាព។

ក្រុមការងារគម្រោងដែលមានឈ្មោះថា Re-Wind បានច្នៃស្លាបចក្រដែលមានអាយុកាលចាស់ៗទៅជាស្ពានដ៏រឹងម៉ាំមួយដែលអាចផ្ទុកទំងន់បានរហូតទៅដល៣៧តោន ឬក្នុងចំនួនមនុស្សប្រមាណជា៥០០នាក់។ ស្ពានដ៏គួរឲ្យទាក់ទាញដែលកើតចេញពីស្លាបចក្រធំៗចំនួនត្រឹមតែ២ប៉ុណ្ណោះ ហើយវាត្រូវបានក្រុមអ្នកអភិវឌ្ឍដាក់ឈ្មោះថា BladeBridge ហើយមកទល់ពេលនេះ Re-Wind បានកសាងជោគជ័យចំនួន២កន្លែងមកហើយនៅក្នុងតំបន់ Cork និង Draperstown ប្រទេសអង់គ្លេស ខណៈដែលមួយទៀតស្ថិតនៅក្នុងគម្រោងសាងសង់នៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​