ខេត្តកំពង់​ស្ពឺ​ នៅតែជាគោលដៅដ៏មានសក្ដានុពលក្នុងការ​ទាក់ទាញគម្រោងវិនិយោគរោងចក្រ​ថ្មីៗ

ភ្នំពេញ ៖ កំពង់ស្ពឺ​ គឺជា​ខេត្ត​មួយ​ដែល​មានសក្ដានុពល​ខ្ពស់​ក្នុងកា​រទទួលបាន​គម្រោ​ង​វិនិយោគក្នុងវិស័យឧស្សាហកម្ម ជាពិសេស​រោងចក្រ​ថ្មីៗ និ​ង​រោ​ង​ចក្រដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជា និងត្រូវរើ​ចេញពីភ្នំពេញ​តាមផែនការពង្រីកក្រុងរបស់រដ្ឋាភិបាល។ ​ជាក់ស្ដែង​បច្ចុប្បន្ន​ ខេត្ត​កំព​ង់​​ស្ពឺ​ កំពុង​មានការកើនឡើងនូវគម្រោងវិនិយោគជាច្រើន ។​

លោក ​បូ សេង​ហួរ​ ប្រធាន​សាខាក្រុមហ៊ុន​អចលនវត្ថុ​ Century 21 Zillion Holding ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ​ កំពង់ស្ពឺ​ពិតជាទទួលបានគម្រោង​វិនិយោគ​រោងចក្រ​ច្រើន ទាំង​រោងចក្រ​ដែល​ទើប​ទទួលបានការ​អនុម័ត​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​រោងចក្រ​ដែលរុះ​រើ​ចេញពីភ្នំពេញ ហើយ​ក្នុ​ង​នោះ​ដែរ ឃើញ​ថា​តំបន់នៅតាមបណ្ដោយផ្លូវ​៥១​ បានក្លាយជាទីតាំង​ដែលពេញ​និយម​សម្រាប់​ការ​វិនិយោ​គ​លើ​​​រោងចក្រសហគ្រាស និងឧស្សាហកម្ម​ ។

លោកបន្តថា ៖

“ក្រៅពីនេះ ផ្លូវ​៤៤ និងផ្លូវ​៤១​ ក៏ជា​ទីតាំង​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិនក្នុងវិស័យឧស្សាហកម្ម ជាពិសេស​រោងចក្រ​ សហគ្រាស​តែម្ដង ដែលធ្វើឱ្យ​តម្លៃដីធ្លីនៅតាមតំបន់​នោះ​មានការ​កើនឡើង​ជា​បន្តបន្ទាប់។​ ម្ចាស់ដីខ្លះ​​បានដាក់លក់ដី​ក្នុងតម្លៃខ្ពស់ជា​ងហាងឆេង​ខ្លាំង​ដែលពិបាក​ស្វែងរកអ្ន​កទិ​ញ ​ពី​ព្រោះ​អ្ន​កទិ​ញ​គេបានដឹង​ពីតម្លៃហាងឆេង​ដីធ្លី​ច្បាស់លាស់​ណាស់​មុននឹង​គេ​ស្វែងរកទិញ “

លោក ​សេងហួរ បានឱ្យដឹងទៀតថា ៖

“ស្រុកគងពិសី​នៃខេត្តកំពង់ស្ពឺ​ ជាទីតាំង​ឧស្សាហកម្មថ្មី​របស់អ្នកវិនិយោគលើ​វិស័យ​ឧស្សាហកម្ម​ ដោយ​បានឃើញ​ទីតាំងនោះ​មាន​រោងចក្រសហគ្រាស​ និងឃ្លាំង​សម្រាប់ជួល​ដល់ម្ចាស់​រោងចក្រ​សហគ្រាស​ដែលរកទីតាំង​សម្រាប់​ការផលិត​របស់ខ្លួន​។ ក្រៅពីនេះដែរ ក៏មាន​វិនិយោគិនជាច្រើន​ទៀត​បាន និងកំពុង​សិក្សា​ស្វែងយល់ពីសក្ដានុពល​នៃខេត្ត​កំពង់ស្ពឺសម្រាប់ទីតាំង​វិនិយោគ​របស់ខ្លួន ជាពិសេសវិនិយោគិន​បរទេសដែល​កំពុង​សិក្សា​ និងត្រៀម​ខ្លួនក្នុងការ​បណ្ដាក់ទុនវិនិយោគ​នៅក្នុងខេត្ត​នេះ ដែល​ធ្វើឱ្យ​កំពង់​ស្ពឺ​កាន់​តែមានសក្ដានុពល​បន្ថែម​”

លោក​បន្ថែមថា ​​កត្តាដែល​វិនិយោគិ​ន​ជ្រើសរើស​ទីតាំង​កំពង់ស្ពឺជាទីតាំង​វិនិយោគរបស់ពួកគេ​ដោយសារតែ​ខេត្ត​នេះជា​ខេត្តមានអំណោយផលមួយ​ក្នុងកា​រដឹកជញ្ជូនទំនិញទៅកាន់កំពង់​ផែសម្រាប់ដឹកចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងប្រសើរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី