ក្រសួង​ដែនដី​ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសា​បជាដី​សា​​ធារ​ណៈរបស់រដ្ឋ និងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ

ភ្នំពេញ ៖ ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ នឹង​ស្នើសុំគោល​ការណ៍​ពីរាជរដ្ឋាភិបាលក្នុងការ​ចុះបញ្ជី​ដីតំបន់​៣ នៃតំបន់​បឹង​ទន្លេសាប​ជាដីសាធារណៈរបស់រដ្ឋ និង​ចុះបញ្ជីដីតំបន់​២ ជាដីឯកជនរបស់រដ្ឋ ។ នេះ​បើតាមការ​បញ្ជាក់ពី​សំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រីក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម​ និងសំណង់ នៅក្នុងកិច្ច​ប្រជុំមួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​មានប្រសាសន៍ថា ៖ ក្រសួងនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ ជាដីសាធា​រ​ណៈ​រ​បស់រដ្ឋ​ និងដីតំបន់២ ជាដីឯកជនរបស់រដ្ឋ , តំបន់១ គឺទទួលខុសត្រូវដោយរដ្ឋបាលខេត្ត អាជ្ញា​ធ​រ​ដែ​ន​ដី​, តំបន់២ ទទួលខុសត្រូវដោយក្រសួងកសិកម្ម ប៉ុន្តែត្រូវធ្វើប្រតិភូកម្មឱ្យទៅអាជ្ញាធរខេត្តគ្រប់គ្រង, តំបន់៣ ទ​ទួល​ខុ​ស​ត្រូ​វ​ដោយក្រសួងបរិស្ថាន, ដោយឡែក ការទទួលខុសត្រូវលើដីបឹងទន្លេសាបជារួម ទាំងបរិមាណ ​និងគុណភាពទឹក គឺក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកទទួលខុសត្រូវ ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែ​ងអំ​ណ​រ​គុ​ណដ​ល់​ក្រុ​ម​កា​រងា​រ​រ​ប​ស់​អ​គ្គនា​​យ​ក​ដ្ឋា​ន​សុ​រិ​យោដី​ដែ​លបា​ន​ខិ​ត​​ខំប្រឹ​ងប្រែ​ង​បំ​ពេញតួនាទី​ភា​រកិ​​ច្ចរ​ប​ស់​ខ្លួ​ន​ ជា​​ពិសេ​សកា​រចុះ​បញ្ជី​ដី​នៅ​តំ​ប​ន់​ទ​ន្លេ​សា​ប​នេះ​ទន្ទឹ​​មនឹ​ង​កា​រ​ចុះ​ប​​ញ្ជី​ដី​ធ្លី​ទូ​ទាំ​ងប្រទេស ដែល​កា​រ​ចុះ​ប​ញ្ជី​នៅទ​​ន្លេសា​ប​នេះ​មិ​ន​មែ​ន​ជា​កិ​ច្ចការងាយស្រួលនោះ​ទេ ដោយក្នុងនោះ​ត្រូវ​ចុះ​ប​ញ្ជី​ដីនៅ​ជាង ៨០ ឃុំក្នុងបណ្ដាខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប។

​ផ្តើ​មចេ​ញ​ពី​ប​ញ្ហាដែ​ល​​ត្រូ​វ​ពិ​ភាក្សា​នា​ពេ​លនេះ​​​​ ឯ​កឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ​នូ​វ​ទ​ស្ស​នៈ​វិ​ស័​យមួ​​​យ​​​ចំ​​​នួ​នដើ​ម្បី​ជួយ​ស​ម្រួ​ល​ដ​ល់កា​​របំ​ពេ​​ញការងារពាក់ព័ន្ធនឹងករណីនេះ ក្នុងនោះត្រូវមា​ន​កា​រ​ឯ​​ក​ភា​ព​គ្នា​ដោយ​​ត្រូ​​​វ​​ប្រ​កា​ន់​លើ​គោ​ល​ជំ​ហ​រ​រៀប​ចំ​តំ​បន់បឹងទន្លេសាបឱ្យមានរបៀបរៀបរយត្រឹមត្រូវ ចៀសវាង​កុំ​ឱ្យ​បា​ត់​ប​ង់​ ពីព្រោះ​​បឹង​ទ​ន្លេ​សា​ប​មា​ន​​អត្ថ​ប្រយោ​ជ​ន៍​ដ៏​​ច្រើនមហាសាលសម្រាប់សេដ្ឋកិច្ចជាតិ, ​ឃុំ​នី​មួ​យៗនៃប​ណ្ដា​ខេ​ត្ត​​​ជុំ​​វិ​ញ​បឹ​ង​ទ​ន្លេ​សា​ប​ត្រូ​វ​មា​ន​ផែ​នទី​ប្រើ​ប្រាស់ដីដូចនៅតំបន់អង្គរដែរ, ត្រូវមា​ន​កា​រ​កំ​ណ​ត់​ផ្ទះទឹ​ក​​ឱ្យបា​​នច្បាស់លាស់, ត្រូ​វ​ចូល​រួមសម្រប​ស​ម្រួ​ល​នូវ​​ភាព​មិ​ន​ចុះ​ស​ម្រុ​ង​គ្នា​រវា​ង​ក្រ​សួ​ង​ស្ថា​ប័​នពា​ក់​ព័​ន្ធ​នី​មួ​យ​ៗ​ដើ​​ម្បីផ​លប្រយោជន៍សេដ្ឋកិច្ចជាតិជារួម, កំណត់អំពីកា​រ​ទ​ទួល​ខុ​ស​ត្រូ​វ​ និ​ង​លើ​​កត​ម្កើ​ង​កិ​ត្យា​នុ​ភា​ព​អា​ជ្ញា​ធ​រ​ទន្លេ​សា​ប​ដែ​លជាអង្គស្ថាប័នសម្របសម្រួលការងារយុទ្ធសាស្ត្ររបស់បឹងទន្លេសាប។

ក្នុងន័យនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បា​​នស្នើឱ្យអាជ្ញាធរទន្លេសាបដឹកនាំសម្របសម្រួល ពិនិត្យ​ស្ថាន​ភាព​បឹងទន្លេសាបជារួម ដើម្បី​អ​ភិ​រក្សជីវចម្រុះ និងស្វែងរកនូវកា​រឯកភា​ព​គ្នា​ក្នុងការ​ផ្លា​ស់​ប្ដូ​រ​ស្ថាន​ភាពរ​ប​ស់​បឹ​ង​ទ​​ន្លេ​​សា​ប​ឱ្យ​កា​ន់​តែ​ល្អ​ប្រ​សើ​រ​ជា​ង​មុនដើម្បីរក្សាបឹងដែលមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលនេះទុកជាមរ​តកបន្តជំនាន់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍


Leave a Reply

Your email address will not be published.Required fields are marked *