តម្រូវការ​​ប្រើប្រាស់​ដីធ្លី​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី​៣ រំពឹង​មានកំណើន​ខ្ពស់​នាពេលឆាប់ៗ

ភ្នំពេញ ៖ ផ្លូវកក្រវាត់ក្រុង​ទី៣ បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អស់រយៈពេលជាង​កន្លះ​ឆ្នាំមក​ហើយក្រោមអធិបតីភាពសម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ហើយផ្លូវ​នេះ​បាន ​និង​កំពុ​ង​ផ្ដល់ជា​ប្រយោជន៍យ៉ាង​ច្រើនដល់​ការ​ដឹកជញ្ជូន​ និងធ្វើ​ដំណើររបស់ពលរដ្ឋ ។​ អ្វីដែលពិសេស​ជាងនេះ ចាប់​តាំ​ង​ពី​ផ្លូវ​នេះ​បានដាក់ឱ្យ​ប្រើប្រាស់ និងមានចរាចរណ៍មមាញឹក​មក គេឃើញថា​ សកម្ម​ភាព និងការអភិវឌ្ឍ​នៅសំណង់តូចធំនៅតាម​បណ្ដោយផ្លូវនេះក៏ចាប់ផ្ដើមជា​បន្តបន្ទាប់ ជាមួយនឹងការរំពឹងថា​ តម្រូវកា​រប្រើប្រាស់ដីធ្លីកាន់តែមានកំណើន​​ខ្ពស់ ។​

បើ​យើងធ្វើដំណើរ​តាមកំណាត់ផ្លូវ​នេះ ចាប់ពី​ស្ពាន​អាកាស​ជម្ពូវ័ន្ត​ ផ្លូវជាតិលេខ​៤ ទៅដល់​ផ្លូវជាតិលេខ៣ យើង​នឹងឃើញមាន​ការត្រៀម​ដី​សម្រាប់អភិវឌ្ឍន៍សំណង់​នានា​នៅតាម​បណ្ដោយផ្លូវ​ក្រវាត់​ក្រុង​ទី៣នេះច្រើន ហើយ​ក្នុងនោះក៏ឃើញ​មានអាជីវកម្មជាច្រើន ដូចជា​ភោជនីយដ្ឋាន​ អាហារ​ដ្ឋាន ឃ្លាំងស្តុកទំនិញ និង​អាជីវកម្ម​មួយចំនួន​ទៀតចាប់ផ្ដើ​ម​លេច​រូបរាងជា​បន្ត​បន្ទាប់​ ហើយក្រៅពីនោះក៏ឃើញថា ដី​មួយ​ចំនួន​ត្រូវ​បានត្រៀមទុក​សម្រាប់អភិវឌ្ឍន៍​ជា​ឃ្លាំង ជា​លំនៅឋាន និងជា​បង្កើតអាជីវកម្មផ្សេងៗទៀត ។​

អ្នកជំនាញអចលនទ្រព្យ​ជាច្រើនបាន​មើលឃើញថា  សម្រាប់​ដីធ្លី​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី៣​ ដែល​រាប់​ចាប់​ពីផ្លូវ​ឈ្នះ​ឈ្នះ ឬពលរដ្ឋ​និយម​ហៅថា ផ្លូវកប់​ស្រូវ ទៅភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ​៣ គឺនឹង​មាន​សក្ដានុពល​ខ្ពស់​ ហើយ​ជា​តំបន់​ដែល​មានការអារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​ និ​ងអ្នក​អភិវឌ្ឍន៍ ។

លោកប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានមានប្រសាសន៍ថា ៖

«តំបន់​តាម​បណ្ដោ​យផ្លូវ​ក្រវាត់ក្រុង​ យើងឃើញថា​តំបន់ប៉ែក​ខាងលិច​ឈៀង​ខាង​ត្បូង​ គឺជា​តំបន់ដែលមានសក្ដានុពល​សម្រាប់​អភិវឌ្ឍន៍​ ដូចជាសាងសង់​ឃ្លាំងសម្រាប់ជួល ព្រោះទីតាំង​នោះ​សំបូរ​ទៅដោយ​រោងចក្រ​សហគ្រាស ដែល​មានតម្រូវការ​ឃ្លាំង​សម្រាប់ស្តុកទំនិញ​នានា​មុន​និងក្រោយផលិត»។​

លោក​បន្តថា​ ដីធ្លីនៅតំបន់នេះនឹង​មានតម្រូវការ​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍ ហើយសម្រាប់តំបន់​ប៉ែក​ខាងត្បូង​ និង​ខាង​កើ​ត​វិញ វាជា​តំបន់ដែល​នឹង​មាន​តម្រូវការ​លើដីលំនៅឋាន​ ជាក់ស្ដែង​ដូច​បានឃើញស្រាប់​​នៅប៉ែក​ខាង​ត្បូង​​និងខាង​កើត​ កំពុង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់លើ​លំនៅឋាន​ដោយ​មានទាំង​លំនៅឋានផ្ដោតលើ​អ្នក​មាន​​ចំណូល​មធ្យ​ម ​និង​អ្នក​មធ្យមឡើង ។​

ជាកត់សម្គាល់​គេមើលឃើញថា​ តំបន់​ណា​ដែល​មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់នោះ​ទទួល​បានការ​វិនិ​យោ​គ​ និងអភិវឌ្ឍន៍ ​ហើយ​បានធ្វើឱ្យតំបន់​ដែល​ស្ងប់ស្ងាត់​ក្លាយជា​តំបន់អ៊ូរអរ​ និងទាក់ទាញពលរដ្ឋ​ទៅ​កាន់​​​​តំបន់​នោះកាន់តែច្រើនឡើងៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​